គេល្អមែន! ជើងចាស់ Vidic បានប្រៀបធៀបតារា Man UTD រូបនេះ ជាមួយនឹង Luka Modric

//s9.kh1.co/05/05906379f4b9ea35e121f716bc99ca52298b1041.jpg
កីទ្បា

 ១០-មេសា-២០២៤ ៣ល្ងាច · ១៩ ថ្ងៃមុន

ជើងចាស់ Vidic បានប្រៀបធៀបតារា Man UTD រូបនេះ ជាមួយនឹង Luka Modric

បរទេស៖ អតីតខ្សែការពារជើងចាស់របស់បិសាចក្រហម Manchester United លោក Nemanja Vidic បានប្រៀបធៀបខ្សែបម្រើវ័យក្មេង Kobbie Mainoo ទៅនឹងតារាឆ្នើមរបស់ Real Madrid គឺកីឡាករ Luka Modric។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kobbie Mainoo
Kobbie Mainoo

ជាការពិតណាស់ Mainoo ត្រូវបាន Man UTD តម្លើងពីឈុតយុវជនមកកាន់ឈុតធំនៅខែ មករា ឆ្នាំ ២០២៣ នេះ ប៉ុន្តែទោះបីខ្សែបម្រើវ័យក្មេងរូបនេះទើបតែចាប់ផ្តើមរដូវកាលដំបូងជាមួយក្រុមបិសាចក្រហមក៏ដោយ តែរូបគេកំពុងបង្ហាញសមត្ថភាពបានល្អមែនទែន ហើយតែងតែទទួលបានការកោតសរសើរពីកីឡាករជើងចាស់ទៀតផង។

ជាមួយគ្នានេះ លោក Vidic ក៏ជាមនុស្សម្នាក់ ដែលបានសរសើរពីទេពកោសល្យរបស់ខ្សែបម្រើ អង់គ្លេស រូបនេះផងដែរ ក្នុងនោះលោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖

Mainoo គឺពិតជាអស្ចារ្យ ជាពិសេសការយល់ដឹងរបស់គាត់នៅក្នុងតំបន់ទាំងនេះ។ ពេលខ្លះគាត់គឺបានធ្វើឱ្យខ្ញុំនឹកឃើញពី Modric។ គាត់តែងតែដឹង ថាអ្នកណាដែលនៅពីក្រោយគាត់។ គាត់អាចដឹង ថាពេលណាគួរតែលេងតែមួយប៉ះ ពេលណាគាត់គួរប្តូរទៅចំហៀងភ្លាមៗ ហើយគាត់មានការវាយបកដ៏អស្ចារ្យ។ វាពិបាកណាស់ដើម្បីការពារគាត់​។

លោក Nemanja Vidic
លោក Nemanja Vidic
លោក Nemanja Vidic

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T