ភ្ញាក់ផ្អើល! នេះជាកីឡាករដែលជាប់ top ៥ រកបាន hat-trick ច្រើនជាងគេបំផុតប្រចាំសតវត្សន៍ទី ២១ ខណៈក្នុងនោះក៏មានកីឡាករ អាស៊ីម្នាក់ដែរ

//s9.kh1.co/45/458531cd61c036b5b0082adb31aadf7d0cf41d6e.jpg
កីទ្បា

 ០៥-មេសា-២០២៤ ៣ល្ងាច · ២៥ ថ្ងៃមុន

នេះជាកីឡាករដែលជាប់ top ៥ រកបាន hat-trick ច្រើនជាងគេបំផុតប្រចាំសតវត្សន៍ទី ២១ ខណៈក្នុងនោះក៏មានកីឡាករ អាស៊ីម្នាក់ដែរ

បរទេស៖ នៅក្នុងការប្រកួតបាល់ទាត់ តួនាទីរបស់ខ្សែប្រយុទ្ធគឺសំខាន់ណាស់ក្នុងការរកគ្រាប់បាល់ ហើយការរកបានគ្រាប់បាល់ ៣ គ្រាប់ក្នុងមួយប្រកួត (hat-trick) គឺកាន់តែអស្ចារ្យសម្រាប់ខ្សែប្រយុទ្ធរូបនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

បើយើងនិយាយពីបាល់ទាត់បច្ចុប្បន្ននៅក្នុងសតវត្សន៍ទី ២១ នេះ គឺមិនទាន់មានខ្សែប្រយុទ្ធណាអាចរកបានគ្រាប់បាល់ hat-trick លើសខ្សែប្រយុទ្ធរបស់ Al-Nassr កីឡាករ Cristiano Ronaldo នៅឡើយទេ ដោយបច្ចុប្បន្នគាត់កំពុងស្ថិតនៅតំណែងលើគេ ពោលគឺធ្លាប់រកបានគ្រាប់ hat-trick រហូតដល់ទៅ ៦៥ ដងឯណោះ ខណៈដែលចំនួននេះ គឺបានលើស Lionel Messi ដែលឈរនៅតំណែងលេខ ២ ចំនួន ៨ ដង។

Cristiano Ronaldo និង Lionel Messi
Cristiano Ronaldo និង Lionel Messi

នៅថ្ងៃនេះខាង Keylatop នឹងលើកយកកីឡាករបាល់ទាត់ចំនួន ៥ រូប ដែលរកបានគ្រាប់ hat-trick បានច្រើនជាងគេប្រចាំសតវត្សន៍ទី ២១ នៃ៖
៥. ខ្សែប្រយុទ្ធសញ្ជាតិ អ៊ុយរូហ្គាយ Luis Suarez ធ្លាប់រកបាន hat-trick ចំនួន ៣០ ដង

៤. ខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ Robert Lewandowski ធ្លាប់រកបាន hat-trick ៣១ ចំនួន

៣. ខ្សែប្រយុទ្ធសញ្ជាតិ ម៉ាល់ឌីវ Ali Ashfaq ធ្លាប់រកបាន hat-trick ចំនួន ៣៥ ដង

២. ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន Lionel Messi ធ្លាប់រកបាន hat-trick ចំនួន ៥៧ ដង

១. ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ Cristiano Ronaldo ធ្លាប់រកបាន hat-trick ចំនួន ៦៥ ដង៕

ស្ថិតិ top ៥ អ្នករកបាន hat-trick
ស្ថិតិ top ៥ អ្នករកបាន hat-trick
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T