កម្សាន្ត៖ កាលពីម្សិលមិញថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្មីៗនេះ អ្នកបង្កើតវេទិកា ដ៏ល្បីល្បាញ លោក Q-win បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាមួយនឹងពិធីភ្ជាប់ពាក្យរបស់លោកជាមួយនឹងកូនក្រមុំដ៏ស្រស់ស្អាត។ ជាមួយគ្នានេះ លោកបានបង្ហោះរូបប៉ុន្មានសន្លឹកភ្ជាប់ជាមួយខេបសិនយ៉ាងផ្អែមល្ហែមថា អ្នកជារបស់ខ្ញុំជារៀងរហូត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួរបញ្ជាក់ផងដែរថា Q-win គឺជា Influencer និងជាអ្នកបង្កើតវីដេអូកំប្លែងៗ ដែលតែងតែបង្កើតវីដេអូថ្មីៗជាការកម្សាន្តដល់អារម្មណ៍មហាជននៅក្នុងបណ្ដាញសង្គម។ មិនតែប៉ុណ្ណោះ លោកក៏ទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងក្លាផងដែរ ពីសំណាក់យុវវ័យជាមួយនឹងចរិតលក្ខណៈកំប្លែងរបស់លោក។

ក្រឡេកទៅមើលដំណឹងភ្ជាប់ពាក្យនេះវិញ Q-win បានពញាក់អារម្មណ៍អ្នកគាំទ្រតែម្ដង លោកមិនដែលនិយាយអំពីជីវិតស្នេហានោះឡើយ។ ដោយឡែក ស្រាប់តែឃើញបង្ហោះពិធីភ្ជាប់ពាក្យភ្លាម ធ្វើឲ្យអ្នកគាំទ្រនាំគ្នាភ្ញាក់ផ្អើលហើយនាំគ្នាចូលរួមអបអរគ្រប់ៗគ្នា៕


