កូនស្រី Angelina Jolie ចេញមកកម្សាន្ត ជាមួយ គូស្នេហ៍ ត្រូវគេចាប់អារម្មណ៍ លើរឿងនេះ

//s9.kh1.co/4a/4a4086564784c28b70aad41b6d6797bf418c013f.jpg
តារា & កម្សាន្ដ

 ២៣-មិថុនា-២០២៥ ៨ព្រឹក · ៦ ម៉ោងមុន

កូនស្រីរបស់ តារាសម្ដែងស្រី Angelina Jolie ត្រូវបានគេឃើញចេញមកកម្សាន្ត ជាមួយគូស្នេហ៍ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា បានភ្ជាប់ពាក្យនឹងគ្នា។

កម្សាន្ត៖ Zahara Jolie-Pitt ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់ តារាសម្ដែងស្រី Angelina Jolie និង Brad Pitt បានដើរចាប់ដៃគ្នា ជាមួយតារាសម្តែង Elijah Cooper នៅ Disneyland កាលពីថ្ងៃទី ២០ ខែមិថុនា បន្ទាប់ពី មានពាក្យចចាមអារ៉ាមថា បានភ្ជាប់ពាក្យនឹងគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Angelina Jolie
Angelina Jolie

Zahara និង Elijah Cooper បានចេញមកណាត់ជួបគ្នា នៅ Disneyland ក្នុង Anaheim រដ្ឋ California ។ កូនស្រីវ័យ ២០ ឆ្នាំរបស់ Angelina Jolie រូបនេះ បានស្លៀកសំលៀកបំពាក់ ដែលត្រូវគ្នា ជាមួយនឹងមិត្តប្រុសរបស់នាង។ អ្នកទាំងពីរ ពាក់អាវយឺតពណ៌ស ខោខូវប៊យ និងស្បែកជើងប៉ាតា អំឡុងពេលចេញក្រៅ។ Zahara ពាក់មួក Minnie Mouse ខណៈ ​​Elijah ពាក់ត្រចៀក Mickey Mouse ។

Zahara និង Elijah Cooper
Zahara និង Elijah Cooper

យោងតាម ​​Page Six គូស្នេហ៍វ័យក្មេងមួយគូនេះ បានកាន់ដៃគ្នាដើរជុំវិញឧទ្យាន មុនពេលចូលរួមក្នុងការជិះទឹកដំណើរផ្សងព្រេង របស់ Tiana's Bayou ។ បន្ទាប់​មក អ្នក​ទាំង​ពីរ ​បាន​ឈប់​សម្រាក​នៅ​សួន​កម្សាន្ត Star Wars។

Zahara និង Elijah Cooper
Zahara និង Elijah Cooper

Zahara និង Elijah ត្រូវ​បាន​គេ​ឃើញ​ដំបូង​ ក្នុង​ការ​ណាត់ជួប​គ្នា​​ នៅ​ថ្ងៃ​ទី ១០ ខែ​មិថុនា នៅ​ពេល​ដែល​ពួក​គេ​​ បាន​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន​មួយ​នៅ West Hollywood។ នៅថ្ងៃនោះ រូបនាង បានពាក់ចិញ្ចៀនពេជ្រធំមួយ ដែលបង្កឱ្យមានពាក្យចចាមអារ៉ាមអំពីការភ្ជាប់ពាក្យ។ ប៉ុន្តែ នៅក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ Disneyland ចុងសប្តាហ៍នេះ នាងមិនបានពាក់ចិញ្ចៀននោះទេ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Zahara និង Elijah Cooper
Zahara និង Elijah Cooper
Angelina Jolie និង កូនស្រី Zahara
Angelina Jolie និង កូនស្រី Zahara
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T