កម្សាន្ត៖ នៅតែជាទីចាប់អារម្មណ៍របស់ហ្វេនៗជាច្រើន សម្រាប់ តារាចម្រៀងស្រី ពេជ្រ សោភា ដែលតែងតែបង្ហាញស្ទាយ៍តុបតែងខ្លួន ជាមួយនឹងភាពស្រស់ស្អាត ទាន់សម័យ សម្រស់ក្មេងជាងវ័យ នៅពេលដែលបានបង្ហាញរូបភាពថ្មី ជាបន្តបន្ទាប់ នៅលើបណ្ដាញសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះដែរ តារាចម្រៀងស្រីរូបនេះ នៅតែអាចទាក់ទាញចិត្តអ្នកគាំទ្រ ជាមួយនឹងរូបភាពមួយសន្លឹក ក្នុងឈុតពណ៌ស លេងស្ទាយ៍ដ៏ទាក់ទាញ បង្ហាញរូបរាងស្អាត ព្រមជាមួយនឹងស្ទាយ៍សក់ និងការតុបតែងមុខ យ៉ាងសមគ្នា ពោរពេញដោយភាពលេចធ្លោ គួរឲ្យស្រលាញ់។

យ៉ាងណាមិញ បន្ទាប់ពី បានឃើញបែបនេះហើយ អ្នកគាំទ្រជាច្រើន បានសរសើរ និងពេញចិត្ត ទៅលើការតុបតែងខ្លួនយ៉ាងមានមន្តស្នេហ៍ ពោរពេញដោយភាពស្រស់ស្អាត របស់ តារាស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖












