កម្សាន្ត៖ បើយោងតាមប្រភព Zaobao បានឲ្យដឹង លោក DJ Koo ដែលជាស្វាមីរបស់តារាសម្ដែងស្រី Barbie Hsu បានទៅមើលគម្រោងផ្ទះលក់មួយចំនួន នៅតំបន់ក្បែរ Kim Bao Son ដែលជាកន្លែងបញ្ចុះធាតុរបស់ Barbie Hsu។ មនុស្សជាច្រើនមានការរំជួលចិត្ត ដោយចាត់ទុកថា នេះជាទង្វើនៃការបង្ហាញក្ដីស្រលាញ់ និងការនឹករឭកចំពោះភរិយា របស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ នៅពេលសាកសួរអំពីព័ត៌មាននេះ ម្តាយរបស់ Barbie Hsu គឺអ្នកស្រី Hoang Xuan Mai បានចែករំលែកជាមួយសារព័ត៌មានថា៖ «ខ្ញុំមិនដែលឮពីរឿងនោះទេ។ ប៉ុន្តែគាត់ពិតជាស្រលាញ់ Barbie Hsu ណាស់»។

ចាប់តាំងពី តារាសម្ដែងស្រី Barbie Hsu បានទទួលមរណភាព ហើយត្រូវបានបញ្ចុះនៅ Kim Bao Son មក លោក DJ Koo បានទៅលេងទីបញ្ចុះសពជាញឹកញាប់។ នេះត្រូវបានចែករំលែកដោយមិត្តភក្តិជិតស្និទ្ធរបស់គ្រួសារនិងម្តាយរបស់ តារាស្រីរូបនេះ។ មនុស្សមួយចំនួនក៏បានជួប DJ Koo ដោយចៃដន្យនៅទីនេះ ពីរដង ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖









