កម្សាន្ត៖ ជឿជាក់ថាប្រិយមិត្តប្រាកដជាស្គាល់ហើយពី ក្រុមគ្រួសារអតីតតារាបាល់ទាត់ឆ្នើម David Beckham ដែលមានភរិយារបស់លោកឈ្មោះ Victoria Beckham និងកូនៗទាំងបួនគឺ Brookyn Beckham, Romeo Beckham, Cruz Beckham និង Harper Beckham ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជារឿយៗ David Beckham ក៏តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយភរិយាក៏ដូចជាកូនៗរបស់លោក ដែលធ្វើឲ្យមើលទៅពួកគេគឺជាគ្រួសារមួយដ៏គម្រូ និងជាទីច្រណែនរបស់មនុស្សគ្រប់គ្នា។

យ៉ាងណាមិញ បកទៅក្រោយអំឡុងពេលឆ្នាំ២០០៣ គឺ ផ្ទុះព័ត៌មាន David Beckham លួចមានទំនាក់ទំនងសម្ងាត់ជាមួយនឹង Rebecca Loos និង Sarah Marbeck ដែលពួកនាងសុទ្ធតែបានចេញមុខមកអះអាងថាស្វាមីរបស់ Victoria ពិតជាបានមានទំនាក់ទំនងជាមួយពួកនាងមែន ដែលដំណឹងនេះធ្វើឲ្យ Victoria បានចាកចេញពីអង់គ្លេស មកផ្លាស់ប្ដូរទីលំនៅមករស់នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញតាមស្វាមី ដែលកាលណោះ David Beckham កំពុងលេងឲ្យក្លិប Real Madrid ។



Victoria បាននិយាយពីទំនាក់ទំនងលួចលាក់របស់ស្វាមីនាងថា៖
វាជាពេលវេលាមួយដែលខ្ញុំមិនសប្បាយចិត្តបំផុតក្នុងជីវិត។ វាជាពេលវេលាដ៏អាក្រក់បំផុតមួយ ព្រោះខ្ញុំមានអារម្មណ៍ថាពិភពលោកទាំងមូលដូចជាប្រឆាំងនឹងពួកយើង។ តែបើនិយាយឲ្យពិតទៅ គឺពួកយើងបានឈ្លោះគ្នា ខ្វែងគំនិតគ្នា។ ទោះបីជារើទៅអេស្ប៉ាញហើយ ក៏ខ្ញុំមានអារម្មណ៍ថាពួកយើងមិនជិតស្និទ្ធនឹងគ្នាហើយវាពិតជាក្រៀមក្រំណាស់។ ខ្ញុំមិនអាចរៀបរាប់ពីភាពលំបាកអស់ទាំងនោះទេ ហើយវាប៉ះពាល់ផ្លូវចិត្តខ្ញុំយ៉ាងម៉េចខ្លះ។ វាដូចជាការលេងសៀកមួយ មើលទៅគ្រប់គ្នាចូលចិត្តណាស់ ទាល់តែមកលេងខ្លួនឯងទើបដឹង។





ប្រភព៖ pagesix