កម្សាន្ត៖ តារាសម្ដែងស្រី Song Hye Kyo បានបង្ហាញខ្លួន នៅលើកម្រាលព្រំក្រហម Baeksang នៅរសៀលថ្ងៃទី ៥ ឧសភា ដែលធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះដែរ Song Hye Kyo បានចូលរួមលើកម្រាលព្រំក្រហម ក្នុងស្ទាយ៍តុបតែងខ្លួន ដោយពាក់អាវកាក់ប្រផេះគ្មានដៃ លេងម៉ូតសក់ខ្លី និងការតុបតែងមុខមាត់បែបស្រាលៗ។ ខណៈនៅឆ្នាំនេះ នាងត្រូវបានតែងតាំងជាតួឯកស្រីល្អបំផុត សម្រាប់ខ្សែភាពយន្តរឿង "Black Nuns" ។

មិនត្រឹមតែប៉ុណ្ណោះ សម្រស់របស់ Song Hye Kyo ក្នុងវ័យជាង ៤០ឆ្នាំ បានធ្វើឱ្យមានការភ្ញាក់ផ្អើល ជាមួយនឹងភាពស្រស់ស្អាត មានមន្តស្នេហ៍ ដែលបានជួយឱ្យនាងចូលទៅក្នុងការស្វែងរកកំពូលទាំង ១០ នៅលើ Weibo ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖











