កម្សាន្ត៖ កាលពីយប់ថ្ងៃទី៥ខែឧសភាកន្លងទៅ កម្មវិធី Met Gala ដ៏ល្បីល្បាញប្រចាំឆ្នាំ២០២៥នេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាចម្រៀងនិងសម្ដែងដ៏ល្បីៗជាច្រើន ដែលក្នុងនោះ Lisa ដែលជាសមាជិកកូនពៅក្រុមចម្រៀងនារី BLACKPINK ក៏បង្ហាញវត្តមាននៅទីនោះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lisa បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនៅពេលនាងបង្ហាញខ្លួនជាមួយនឹងឈុតអាវធំដៃវែង Louis Vuitton មានឡេវពីរពណ៌ស គូជាមួយនឹងខោលីអូពណ៌ខ្មៅ កប់ក្រលៀន បញ្ចេញភ្លៅស្រឡូននិងរាងរៅដ៏ស្វ៊ែលរបស់នាង។

អ្វីដែលពិសេសនោះ Lisa បានស្លៀកស្រោមបា Louis Vuitton ពណ៌ខ្មៅជាមួយនឹងការតុបតែងមុខពណ៌រាងទឹកក្រូច ឯចំណែកសក់វិញ នាងបានលើកបួងឡើង ឲ្យមើលទៅរញ៉េរញ៉ៃជាស្ទាយ៍ដ៏ស្រស់ស្អាតនិងទាក់ទាញ។ បន្ទាប់ពីបានឃើញនាងលេងខ្លួនមួយឈុតនេះមក អ្នកគាំទ្របានកោតសរសើរថានាងពិតជាស្រស់ស្អាត និងស៊ីវិល័យ៕







ប្រភព៖ voguearabia