Jennie ចាយរាងស្អាតដូចនារីអភិជន ក្នុងកម្មវិធី Met Gala 2025

//s9.kh1.co/dd/dd36d83d9544a28bb72d36334eeac6358eb3b291.jpg
តារា & កម្សាន្ដ

 ០៦-ឧសភា-២០២៥ ៨ព្រឹក · ៨ ម៉ោងមុន

ក្នុងនោះ Jennie ចាយរាងជាមួយនឹងឈុតរបស់ Chanel ដែលជាម៉ាកយីហោសម្លៀកបំពាក់នាងធ្វើជាអ្នកតំណាងសាកល

កម្សាន្ត៖ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពនិងលេចធ្លោខ្លាំងណាស់ ដោយកន្លងមក មិនថានាងតុបតែងឬស្លៀកពាក់អ្វីក៏ នាងបានក្លាយជាទីចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennie
Jennie

កាលពីយប់ថ្ងៃទី៥ខែឧសភាកន្លងទៅនេះ Jennie បានបង្ហាញខ្លួនក្នុងកម្មវិធី Met Gala ឆ្នាំ2025 អមជាមួយនឹងតារាចម្រៀងនិងសម្ដែងជាច្រើននាក់ ប៉ុន្តែសម្រស់របស់នាងពិតជាលេចធ្លោនិងត្រូវគេកោតសរសើរខ្លាំង។

Jennie
Jennie

ក្នុងនោះ Jennie ចាយរាងជាមួយនឹងឈុតរបស់ Chanel ដែលជាម៉ាកយីហោសម្លៀកបំពាក់នាងធ្វើជាអ្នកតំណាងសាកល គឺជារបៀបរ៉ូបពណ៌ខ្មៅសំយេះស្មា មានរូបផ្កា Chanel នៅចំកណ្ដាលទ្រូង ដៃវែង ដែលរ៉ូបនេះអូសដីនិងឆែកពីមុខ ហើយនាងបានស្លៀកខោខ្មៅវែងពីក្នុងគូជាមួយនឹងស្បែកជើងកែងពណ៌ខ្មៅ។

Jennie
Jennie

Jennie ក៏បានបន្ថែមសម្រស់និងភាពទាក់ទាញរបស់នាងជាមួយមួក Chanel ពណ៌សលាយខ្មៅដូចជាមួកបែបគេលេងសៀក ដែលមើលទៅពិតជាស្រស់ស្អាតនិងប្លែកភ្នែកខ្លាំង ជាពិសេសនោះ នាងមើលទៅដូចជានារីអភិជនដ៏ស្រស់ស្អាត៕

រូបភាព Jennie នៅ Met Gala
រូបភាព Jennie នៅ Met Gala
រូបភាព Jennie នៅ Met Gala
រូបភាព Jennie នៅ Met Gala
រូបភាព Jennie នៅ Met Gala
រូបភាព Jennie នៅ Met Gala
រូបភាព Jennie នៅ Met Gala
រូបភាព Jennie នៅ Met Gala
រូបភាព Jennie នៅ Met Gala
រូបភាព Jennie នៅ Met Gala
រូបភាព Jennie នៅ Met Gala
រូបភាព Jennie នៅ Met Gala

ប្រភព billboard

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T