ដំណឹងល្អមានស្តុកលក់ហើយ! លោកអ្នកអាចរកជាវ ថេប្លេត HUAWEI MatePad 11.5” តាមហាងលក់ទូរស័ព្ទដៃទំនើបទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃទី 19 មករា 2024

//s9.kh1.co/d9/d9f4db2fe4d4ffca8ee80087122e700652517ca3.png
បច្ចេកវិទ្យា

 ១៩-មករា-២០២៤ ១០ព្រឹក · ៦ ខែមុន

លោក វិសាល និង កញ្ញា ស្រីនា បានសាកល្បងប្រកួតសរសេរអក្សរខ្មែរយូនីកូដ ដោយប្រើកម្មវិធី Word លើថេប្លេត HUAWEI MatePad 11.5” អ្នកទាំងពីរ Typing បានយ៉ាងល្អ និងមិនមានភាពរអាក់អួលអ្វីឡើយ។

រូបភាព
រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជាបានសម្ពោធជាផ្លូវការ ថេប្លេត HUAWEI MatePad 11.5” ប្រើកម្មវិធី Office កុំព្យូទ័រ Version ពីល្ងាចម្សិលមិញ ដោយមានវត្តមានអាយដល Sweet couple វិសាល ស្រីនា និង កញ្ញា លីសា ម៉ម បង្ហាញពីលក្ខណៈពិសេស ចែករំលែកបទពិសោធន៍ គូរគំនូរឌីជីថល ប្រកួត Typing អក្សរខ្មែរយូនីកូដ និង ប្រកួតគណនាលំហាត់ Excel នៅលើថេប្លេត HUAWEI MatePad 11.5” កក្រើកវេទិកាក្រុមហ៊ុនហួវៃ។

រូបភាព
រូបភាព

លោក វិសាល និង កញ្ញា ស្រីនា បានសាកល្បងប្រកួតសរសេរអក្សរខ្មែរយូនីកូដ ដោយប្រើកម្មវិធី Word លើថេប្លេត HUAWEI MatePad 11.5” អ្នកទាំងពីរ Typing បានយ៉ាងល្អ និងមិនមានភាពរអាក់អួលអ្វីឡើយ។ តួអក្សរនីមួយៗដំណើរការត្រឹមត្រូវ ពេលនៅអ្នកទាំងពីរ Typing ពីក្តាចុច HUAWEI Smart Keyboard ភ្ជាប់ជាមួយថេប្លេត MatePad 11.5” ។ មិនត្រឹមតែភាពត្រឹមត្រូវ និង ល្បឿន នៃការ ​Typing នោះទេ មុខងារ Shortcut key ដំណើរការដូច Shortcut key កុំព្យូទ័រផងដែរ (ឧទាហរណ៍ ctrl + A = selet all, ctrl + C = copy, ctrl + V = paste, start + space = ប្តូរភាសា) ។ នេះជាចំនុចល្អបង្ហាញទៅដល់អតិថិជន ក៏ជាអ្នកប្រើប្រាស់កាន់តែមានភាពជឿជាក់លើ HUAWEI MatePad 11.5” ប្រើកម្មវិធី office កុំព្យូទ័រ version ។

រូបភាព
រូបភាព
រូបភាព
រូបភាព

កាន់តែពិសេសជាមួយការប្រកួតគណនាលំហាត់ Excel អាយដល Sweet couple វិសាល និង ស្រីនា បានប្រើរូបមន្ត Excel ដើម្បីគណនាលំហាត់បានយ៉ាងល្អ មានភ្ជាប់ជាមួយក្រាប (Chart) ទៀតផង។ បន្ទាប់ពីចប់ការប្រកួត អ្នកទាំងពីរក៏បានបង្ហាញពីចំណាប់អារម្មណ៍លើកម្មវិធី Excel នៅលើថេប្លេត MatePad 11.5” មានមុខងារដូចទៅនឹង Excel កុំព្យូទ័រ version ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ជាពិសេសប្រើបានដោយសេរី គ្រប់ទីកន្លែង ដែលធ្វើឱការងារកាន់តែមានប្រសិទ្ធភាព។

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ក្នុងពិធីសម្ពោធផ្លូវការ HUAWEI MatePad 11.5” ក៏មានវត្តមាន កញ្ញា លីសា ម៉ម ដែលជាវិចិត្រករគំនូរសហសម័យបានធ្វើបទបង្ហាញពីស្នាដៃអត្ថន័យគំនូរឌីជីថលដែលបង្ហាញពីសិល្បៈ វប្បធម៌ រួមជាមួយបច្ចេកវិទ្យាទំនើប ដែលត្រូវបានបោះពុម្ភជាក្រប (cover) ថេប្លេត HUAWEI MatePad 11.5” Limited Edition ។ គំនូរឌីជីថលដ៏ស្អាតផូសផង់នេះ កញ្ញា Lisa បានប្រើប៊ិច HUAWEI M-Pencil (2nd generation) គូរលើថេប្លេត HUAWEI MatePad 11.5” បានយ៉ាងល្អប្រសើរ ដោយចំនុចគូរ និងការចាក់ពណ៌នីមួយៗមានដំណើរការត្រឹមត្រូវ លំអិត និងមានកម្រិតសង្កត់ 4096 level-pressure ដែលធ្វើឱ្យកម្រិតគូរពីស្រាលមកឌិតច្បាស់កាន់តែមានប្រសិទ្ធភាព។ ចំពោះគំនូរឌីជីថលនេះដែរ ត្រូវបានលើកទឹកចិត្តពីចម្លាក់ក្បាច់ផ្កា លាយចម្រុះពណ៌បង្ហាញភាពស្រស់ស្អាតនៃសិល្បៈខ្មែរ លាយលំជាមួយគំនិតច្នៃប្រឌិត ដៃនារីអប្សរាគូរគំនូរព្រះបរមរាជវាំងដែលបង្ហាញពីចំណេះដឹង ភាពទន់ភ្លន់ រួមជាមួយបច្ចេកវិទ្យា។

រូបភាព
រូបភាព
រូបភាព
រូបភាព

លោកអ្នកអាចរកជាវ ថេប្លេត HUAWEI MatePad 11.5” និង MatePad Air ចាប់ពីថ្ងៃទី 19 មករា 2024 តទៅ តាមហាងលក់ទូរស័ព្ទដៃទំនើបទូទាំងប្រទេសកម្ពុជា។ ថេប្លេតម៉ូដែល MatePad 11.5” មានពីរជម្រើស ដូចបានបញ្ជាក់ខាងក្រោម៖

·         HUAWEI MatePad 11.5” តម្លៃ 349​ ដុល្លារUSD (មិនមានថែមខ្មៅដៃ HUAWEI M-Pencil)

·         HUAWEI MatePad 11.5” តម្លៃ 399​ ដុល្លារUSD (មានថែមខ្មៅដៃ HUAWEI M-Pencil)

·         HUAWEI MatePad Air តម្លៃ 599 ដុល្លារUSD

រូបភាព
រូបភាព
រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/2d/2dca9ccef0f01da841c9411220ccf2e77e32daea.png

ភ្ញាក់ផ្អើលខ្លាំងអាយដលវិសាល ស្រីនា បង្ហាញចំណាប់អារម្មណ៍ថេប្លេត Huawei ប្រើកម្មវិធី office កុំព្យូទ័រ version ពេលធ្វើទស្សនកិច្ចក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Huawei នៅទីក្រុងសិនជិន ប្រទេសចិន

 ០៥-មករា-២០២៤ 
 ១០ព្រឹក · ៦ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T