កញ្ញា Lisa Mam ប្រើថេប្លេត HUAWEI MatePad 11.5” គូរគំនូរឌីជីថលបង្ហាញពីសិល្បៈខ្មែរនឹងត្រូវដាក់សម្ភោធនៅថ្ងៃទី 16 មករា 2024 ខាងមុខនេះ

//s9.kh1.co/41/4134979038d56b6af03a26f6f58afb298291226c.png
បច្ចេកវិទ្យា

 ០៩-មករា-២០២៤ ១០ព្រឹក · ៤ ខែមុន

ពិតជាគួរឱ្យស្ងើចសរសើរដល់កញ្ញា Lisa Mam ដែលជា Digital Artist មួយរូបកំពុងទទួលបានការគាំទ្រខ្លាំងតាមរយៈគំនូរឌីជីថលរបស់កញ្ញា។

ភ្នំពេញ៖ ពិតជាគួរឱ្យស្ងើចសរសើរដល់កញ្ញា Lisa Mam ដែលជា Digital Artist មួយរូបកំពុងទទួលបានការគាំទ្រខ្លាំងតាមរយៈគំនូរឌីជីថលរបស់កញ្ញា។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញា Lisa Mam ក៏ទទួលបានការសហការណ៍ជាមួយក្រុមហ៊ុន Huawei ទៅលើថេប្លេត HUAWEI MatePad 11.5” ដោយកញ្ញ Lisa បានគូរគំនូរឌីជីថលដែលបង្ហាញពីសិល្បៈ វប្បធម៌ រួមជាមួយបច្ចេកវិទ្យាទំនើបមិនធ្លាប់មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

គំនូរឌីជីថលដ៏ស្អាតផូសផង់នេះ កញ្ញា Lisa បានប្រើប៊ិច HUAWEI M-Pencil 2nd Gen គូរលើថេប្លេត HUAWEI MatePad 11.5” បានយ៉ាងល្អប្រសើរ ដោយចំនុចគូរ និងការចាក់ពណ៌នីមួយៗមានដំណើរការត្រឹមត្រូវ និងលំអិត។ ចំពោះគំនូរឌីជីថលនេះដែរ ត្រូវបានលើកទឹកចិត្តពីចម្លាក់ក្បាច់ផ្កា លាយចម្រុះពណ៌បង្ហាញភាពស្រស់ស្អាតនៃសិល្បៈខ្មែរ លាយលំជាមួយគំនិតច្នៃប្រឌិត ដៃនារីអប្សរាគូរគំនូរព្រះបរមរាជវាំងដែលបង្ហាញពីចំណេះដឹង ភាពទន់ភ្លន់ រួមជាមួយបច្ចេកវិទ្យា។

គួរបញ្ជាក់ថា ថេប្លេតស៊េរីថ្មី HUAWEI MatePad 11.5 និងសិល្បៈគំនូរឌីជីថល កញ្ញ Lisa Mam នឹងដាក់ជាផ្លូវការនៅថ្ងៃទី 16 មករា 2024 ខាងមុខនេះ តម្លៃខ្ទង់ជាង $3xx ។ 

ខាងក្រោមនេះជាចំនុចសំខាន់បន្ថែមទៀត HUAWEI MatePad 11.5” ៖

ចំនុចទី 1 : MatePad 11.5 ក៏ជាថេប្លេតសម្រាប់ឌីហ្សាញ និងគូររូបឌីជីថល (Digital Artist) ផងដែរ ដោយមានប៊ិច HUAWEI M-Pencil 2nd Gen ដំណើរការ Smooth, accurate ព្រមទាំងមាន Touch sensor ទៀតផង ធ្វើឱ្យការគូររូបឌីជីថល ឬឌីហ្សាញកាន់តែរហ័ស និងងាយស្រួល។ ជាពិសេសថេប្លេតផ្ទាល់មានអេក្រង់ធំ 11.5 អ៊ីញ, កម្រិតបង្ហាញ 2.2K, ល្បឿនអេក្រង់ 120hz ធ្វើឱ្យបទពិសោធន៍គូររូប ឬឌីហ្សាញកាន់តែមានប្រសិទ្ធភាព។

រូបភាព
រូបភាព
រូបភាព
រូបភាព

ចំនុចទី 2 : ប្រើកម្មវិធី Office កុំព្យូទ័រ Version ដូចជាការប្តូរ Font Khmer និងសរសេរ Font Khmer ដាក់តារាង ដាក់រូបមន្ត បង្កើត chart និងមានមុខងារជាច្រើនទៀត ដែលប្រើដូចទៅនឹងកម្មវិធី Office កុំព្យូទ័រទាំងអស់ ពិតជាផ្តល់ភាពងាយស្រួលសម្រាប់ការធ្វើឯកសារគ្រប់គ្រងមុខជំនួញ ក៏ដូចជាឯកសារការងាររបស់អ្នកទាំងពីរជាច្រើនទៀត។

រូបភាព
រូបភាព
រូបភាព
រូបភាព

ចំនុចទី 3 : កម្មវិធី HUAWEI Note ជាកម្មវិធីសម្រាប់កត់ត្រា ឬហៅថា “សៀវភៅឌីជីថល” មានមុខងារសម្បូរបែប ដូចជាការcopy អក្សរចេញពីរូបភាព ឬវីដេអូ, Record សម្លេងក្នុងកម្មវិធី Note, ប្តូរអក្សរសរសេរដោយដៃទៅជា Text ដោយស្វ័យប្រវត្តិ និងមានមុខងារជាច្រើនទៀត។ អាយដលវិសាល ស្រីនា ក៏បានបន្ថែមថា កម្មវិធី HUAWEI Note មិនត្រឹមតែមានមុខងារសម្បូរបែបសម្រាប់កត់ត្រាពេលកំពុងធ្វើការ ឬកត់ត្រាពេលរៀននោះទេ អ្នកទាំងពីរក៏អាចសរសេរ concept ធ្វើវិដេអូផងដែរ។

រូបភាព
រូបភាព

ចំនុចទី 4 : ការផ្តល់ជូនលើសពីការរំពឹកទុក នេះជាលើកទីមួយដែលអតិថិជននឹងទទួលបានការផ្តល់ជូនជាច្រើនពីការជាវ ថេប្លេត HUAWEI MatePad 11.5 ការផ្តល់ជូននោះមានដូចជា HUAWEI Smart Keyboard មានតម្លៃ $129, HUAWEI M-Pencil 2nd Gen តម្លៃ $99, Mouse តម្លៃ $19, Gift Box តម្លៃ $19, កម្មវិធី Office កុំព្យូទ័រ Version ប្រើដោយឥតគិតថ្លៃ សរុបគិតជាទឹកប្រាក់ជាង $400 ។ ការផ្តល់ជូនពិតល្អសម្រាប់អ្នកប្រើប្រាស់ខ្លាំងណាស់ ដោយពុំចាំបាច់ចំណាយពេលវេលា ប្រាក់កាក់ដើម្បីទិញ Accessory Original ដែលមានតម្លៃថ្លៃបន្ថែមទៀតទេ។

រូបភាព
រូបភាព

ចំនុចទី 5 : កម្មវិធីកាត់តវីដេអូដែលអាចសរសេរអក្សរខ្មែរបាន ដោយថេប្លេត MatePad 11.5 មានដំឡើងកម្មវិធីកាត់តវីដេអូ Petal Clip រួចជាស្រេច។ កម្មវិធីនេះដែរ មានមុខងារជាច្រើនសម្រាប់អ្នកកាត់តវីដេអូ ឬ Content Creator ដូចជា ដាក់ effects, elements, កាត់ផ្ទៃ green screens, stickers -ល-។ ហើយចំនុចសំខាន់ដែលលើសពីគេនោះគឺ កម្មវិធីកាត់តវីដេអូ Petal Clip អាចសរសេរអក្សរខ្មែរបាន ប្រើដោយឥតគិតថ្លៃដោយមិនជាប់ Watermark ។

រូបភាព
រូបភាព

ចំនុចទី 6 : ប្រើស៊ីម និង Wifi 6 ជំនាន់ចុងក្រោយ ទោះបីជាអ្នកធ្វើការនៅទីណា លោកអ្នកនៅតែអាចប្រើអ៊ីនធើណេតបានគ្រប់ទីកន្លែង ដោយប្រើពីស៊ីម ឬ Wifi 6 ជំនាន់ចុងក្រោយទាញល្បឿនដោនឡូតបានរហូតដល់ 2.88 Gbps ។ មិនបារម្ភពីការប្រជុំតាមអនឡាញ ឬ upload វីដេអូរបស់លោកអ្នក។

រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/2d/2dca9ccef0f01da841c9411220ccf2e77e32daea.png

ភ្ញាក់ផ្អើលខ្លាំងអាយដលវិសាល ស្រីនា បង្ហាញចំណាប់អារម្មណ៍ថេប្លេត Huawei ប្រើកម្មវិធី office កុំព្យូទ័រ version ពេលធ្វើទស្សនកិច្ចក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Huawei នៅទីក្រុងសិនជិន ប្រទេសចិន

 ០៥-មករា-២០២៤ 
 ១០ព្រឹក · ៤ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T