សមរភូមិប្រដាល់ដ៏ក្តៅគគុកទាំង ៤គូ រួមមានជើងខ្លាំង ធឿន ធារ៉ា ត្រៀមកក្រើកព្រឹត្តិការណ៍ ”រាត្រីប្រកួតប្រដាល់ជើងឯក គូបូតា”

//s9.kh1.co/a5/a5dd7ed705cef4de7e152f5df525fb30ed48004a.jpg
កីទ្បា

 ១៩-តុលា-២០២៣ ១ល្ងាច · ៧ ខែមុន

“ការប្រកួតជើងឯក គូបូតា បច្ចេកវិទ្យាកសិកម្មថ្មី” គឺជាកម្មវិធីប្រកួតប្រដាល់គុណខ្មែរដែលមានប្រជាប្រិយភាពជាងគេនៅក្នុងប្រទេសកម្ពុជា រៀបចំដោយក្រុមហ៊ុនគូបូតា បច្ចេកវិទ្យាកសិកម្មថ្មី ក៏កំពុងតែនាំយកព្រឹត្តិការណ៏ដ៏អស្ចារ្យ​​មួយទៀត ជាមួយ​នឹង​ការ​ប្រកួត​នា​ពេល​ខាង​មុខ​ ​មានឈ្មោះថា "រាត្រីប្រកួតប្រដាល់ គូបូតា"។

ភ្នំពេញ៖ “ការប្រកួតជើងឯក គូបូតា បច្ចេកវិទ្យាកសិកម្មថ្មី” គឺជាកម្មវិធីប្រកួតប្រដាល់គុណខ្មែរដែលមានប្រជាប្រិយភាពជាងគេនៅក្នុងប្រទេសកម្ពុជា រៀបចំដោយក្រុមហ៊ុនគូបូតា បច្ចេកវិទ្យាកសិកម្មថ្មី ក៏កំពុងតែនាំយកព្រឹត្តិការណ៏ដ៏អស្ចារ្យ​​មួយទៀត ជាមួយ​នឹង​ការ​ប្រកួត​នា​ពេល​ខាង​មុខ​ ​មានឈ្មោះថា "រាត្រីប្រកួតប្រដាល់ គូបូតា" ដែល​នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​នៅលើស្ថានីយទូរទស្សន៍ បាយ័ន ក៏ដូចជាទំព័រហ្វេសប៊ុកផេករបស់ KUBOTA Kampuchea Club ផងដែរ ព្រឹត្តិការណ៏ដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅនា​ថ្ងៃ​ទី ២០ ខែ តុលា ឆ្នាំ ២០២៣ ចាប់ពី​ម៉ោង ៧ យប់​តទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

រាត្រីប្រកួត​ប្រដាល់​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៏មួយនេះ ​គ្រោងនឹង​​ប្រព្រឹត្តទៅ​ដោយ​ចម្រាញ់យកតែជើងខ្លាំងដែលមានឈ្មោះបោះសំលេង​ក្នុង​វិស័យ​ប្រដាល់។ ព្រឹត្តិការណ៍នេះសន្យាថានឹងពោរពេញទៅដោយទិដ្ឋភាពដ៏ជក់ចិត្តដិតអារម្មណ៏ ផ្តួលដៃគូឱ្យសន្លប់ដោយឥតព្រៀងទុក ដោយគូប្រកួតនីមួយៗ បានធ្វើការហ្វឹកហាត់អស់ពីកម្លាំងកាយចិត្ត ដើម្បីបង្ហាញពីសមត្ថភាពដ៏ខ្លាំងក្លារបស់ខ្លួន។ ធឿន ធារ៉ា និង ធន់ ផានិត ដែលជាអ្នកប្រដាល់មានប្រជាប្រិយភាពខ្ពស់ជាងគេនៅកម្ពុជា រំពឹងថានឹងបញ្ចេញស្នៀតប្រដាល់ពិសេសៗប្រចាំត្រកូល ដែលនឹងធ្វើឲ្យទស្សនិកជនតាមដានយ៉ាងជក់ចិត្តដិតអារម្មណ៍។ ជាងនេះទៅទៀត យើងក៏មានគូប្រកួតជាលក្ខណៈមិត្តភាព ចំនួន ២គូ ជាកិច្ចចាប់ផ្តើមក្នុងកម្មវិធី ដែលអាចឱ្យអ្នកគាំទ្របានឃើញពីទឹកដៃគូប្រកួតថ្មីៗ ដែលកំពុងរះឡើងនៅក្នុងវិស័យប្រដាល់នេះផងដែរ។

រូបភាព
រូបភាព
រូបភាព
រូបភាព

សម្រាប់ព្រឹត្តិការណ៍នេះ នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បាយ័ន និងគេហទំព័រហ្វេសប៊ុក របស់ KUBOTA Kampuchea Club ដោយអនុញ្ញាតឲ្យអ្នកចូលរួម លេងហ្គេមនៅលើផេកផ្ទាល់ មានឱកាសឈ្នះកាតបញ្ចូលទឹកប្រាក់ 5$ រហូតដល់ទៅ 40 រង្វាន់។ សម្រាប់ហ្គេមនៅក្នុងព្រឹត្តិការណ៏ផ្ទាល់ គ្រាន់តែចូលរួមទស្សន៍ទាយថាអ្នកប្រដាល់មួយណាជាអ្នកឈ្នះ នឹងមានសិទ្ធិឈ្នះរង្វាន់ធំៗជាច្រើនដូចជា  ទូរស័ព្ទដៃទំនើប (1 រង្វាន់) កូនបាស (3 រង្វាន់) និងកាតបញ្ចូលទឹកប្រាក់ 5 ដុល្លារ រហូតដល់ 40 រង្វាន់។

អ្វីដែលកាន់តែពិសេស សម្រាប់ការចូលរួមទស្សនា នៅក្នុងសង្វៀនប្រដាល់ដែលពោរពេញដោយភាពរំភើប និងការកម្សាន្តឥតព្រំដែន គឺចូលរួមដោយសេរី។ កុំភ្លេចណាត់មិត្តភ័ក្តិ ដៃគូ និងក្រុមគ្រួសារ ចូលរួមទស្សនាឲ្យបានច្រើនកុះករ ។ សម្រាប់​អ្នក​ចូល​រួមទស្សនាផ្ទាល់ ​១០០​នាក់​ដំបូង នៅក្នុងព្រឹត្តិការណ៍​នេះ​ក៏មានការ​ផ្តល់​ជូន​នូវ​កាដូ​ពិសេស​ថែមទៀតផង។

គូបូតា គឺជាម៉ាកយីហោឈានមុខគេក្នុងប្រទេសកម្ពុជា បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ជីវភាពរបស់កសិករកម្ពុជា តាមរយៈការផ្តល់ផលិតផលដែលមានគុណភាពខ្ពស់ និងការគាំទ្រដែលអាចជឿទុកចិត្តបាន។ គួបូតា ត្រូវបានគេទទួលស្គាល់ដោយសារការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ ផលិតផលស្តង់ដារជប៉ុន នៅក្នុងឧស្សាហកម្មកសិកម្ម រួមមានត្រាក់ទ័រ ម៉ាស៊ីនច្រូតស្រូវ អេស្កាវាទ័រ គោយន្តដើរតាម ម៉ាស៊ីនម៉ាស៊ូត ម៉ាស៊ីនស្ទូងស្រូវ និងដ្រូនកសិកម្មគូបូតាជាដើម។

រាត្រីប្រកួតប្រដាល់ជើងឯកគូបូតាដែលនឹងមានការផ្សាយផ្ទាល់នេះ សូមសន្យាថានឹងធ្វើទស្សនិកជនទទួលបានបទពិសោធន៍ដ៏អស្ចារ្យថែមមួយកម្រិតទៀត ធ្វើឱ្យអ្នកទស្សនាពិតជាទប់អារម្មណ៏ពុំបាន។ ត្រៀមខ្លួន​ជាសក្សី ក្នុង​សកម្មភាព​ប្រកួតដ៏ក្តៅគគុក ជាមួយអ្នកប្រដាល់ជើងឯក​ឆ្នើម​នៅ​កម្ពុជា។ ជាមួយ កណ្តាប់ដៃពោរពេញទៅដោយថាមពល អាចផ្តួលដៃគូឱ្យសន្លប់គ្រប់ពេល រួមជាមួយការប្រជែងយកឈ្នះចាញ់យ៉ាងខ្លាំងក្លាផងដែរ អាចនិយាយបានថា ការប្រកួតប្រដាល់នេះ ពិតជាព្រឹត្តិការណ៍ដែលអ្នកមិនគួរមើលរំលងប្រចាំឆ្នាំនេះ។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុក KUBOTA Kampuchea Club សម្រាប់ព័ត៌មានបន្ថែម៕

Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/2d/2dca9ccef0f01da841c9411220ccf2e77e32daea.png

ភ្ញាក់ផ្អើលខ្លាំងអាយដលវិសាល ស្រីនា បង្ហាញចំណាប់អារម្មណ៍ថេប្លេត Huawei ប្រើកម្មវិធី office កុំព្យូទ័រ version ពេលធ្វើទស្សនកិច្ចក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Huawei នៅទីក្រុងសិនជិន ប្រទេសចិន

 ០៥-មករា-២០២៤ 
 ១០ព្រឹក · ៤ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T