ភ្ញាក់ផ្អើលខ្លាំងអាយដលវិសាល ស្រីនា បង្ហាញចំណាប់អារម្មណ៍ថេប្លេត Huawei ប្រើកម្មវិធី office កុំព្យូទ័រ version ពេលធ្វើទស្សនកិច្ចក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Huawei នៅទីក្រុងសិនជិន ប្រទេសចិន

//s9.kh1.co/2d/2dca9ccef0f01da841c9411220ccf2e77e32daea.png
បច្ចេកវិទ្យា

 ០៥-មករា-២០២៤ ១០ព្រឹក · ៤ ខែមុន

អាយដល sweet couple វិសាល ស្រីនា ក៏បានលើកឡើងពីចំណាប់អារម្មណ៍រួមជាមួយភាពភ្ញាក់ផ្លើលជាខ្លាំងពីបច្ចេកវិទ្យា ក៏ដូចជាផលិតផលថ្មីៗរបស់ក្រុមហ៊ុនហួវៃ។

ភ្នំពេញ៖ កាលពីថ្មីៗនេះ អាយដលវិសាល ស្រីនា និងគ្រួសារអ្នកទាំងពីរត្រូវបានក្រុមហួវៃអញ្ជើញធ្វើទស្សនកិច្ចនៅ HQ ក្រុមហ៊ុនហួវៃផ្ទាល់ពីបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជា មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ផ្នែកសុខភាពនិងកីឡា ហៅថា Huawei Health Lab, Huawei University, Huawei Europe Town, រថយន្តទំនើប Huawei, ថេប្លេតស៊េរីថ្មីប្រើកម្មវិធី Office កុំព្យូទ័រ Version, នាឡិការវៃឆ្លាត Watch GT 4 ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

អាយដល sweet couple វិសាល ស្រីនា ក៏បានលើកឡើងពីចំណាប់អារម្មណ៍រួមជាមួយភាពភ្ញាក់ផ្លើលជាខ្លាំងពីបច្ចេកវិទ្យា ក៏ដូចជាផលិតផលថ្មីៗរបស់ក្រុមហ៊ុនហួវៃ។ លើសពីនេះទៅទៀត ក្នុងនាមជា Top Influencer និងមានមុខជំនួញគ្រប់គ្រងផងនោះ លោកវិសាល និងកញ្ញាស្រីនាបានចាប់អារម្មណ៍ជាខ្លាំងលើថេប្លេតស៊េរីថ្មី HUAWEI MatePad 11.5 ដែលជាថេប្លេតដំបូងគេប្រើកម្មវិធី Office កុំព្យូទ័រ Version។ ចំនុចដែលអ្នកទាំងពីរចាប់អារម្មណ៍មានដូចជា៖

រូបភាព
រូបភាព

ចំនុចទី 1 : ប្រើកម្មវិធី Office កុំព្យូទ័រ Version ដូចជាការប្តូរ Font Khmer និងសរសេរ Font Khmer ដាក់តារាង ដាក់រូបមន្ត បង្កើត chart និងមានមុខងារជាច្រើនទៀត ដែលប្រើដូចទៅនឹងកម្មវិធី Office កុំព្យូទ័រទាំងអស់ ពិតជាផ្តល់ភាពងាយស្រួលសម្រាប់ការធ្វើឯកសារគ្រប់គ្រងមុខជំនួញ ក៏ដូចជាឯកសារការងាររបស់អ្នកទាំងពីរជាច្រើនទៀត។ កាន់តែពិសេសយើងអាចផ្ទេរឯកសារទៅពីថេប្លេតទៅកុំព្យូទ័រ ឬពីកុំព្យូទ័រទៅថេប្លេតដោយមិនផ្លាស់ទម្រង់ ឬខូចពុម្ភអក្សរឡើយ។

រូបភាព
រូបភាព
រូបភាព
រូបភាព

ចំនុចទី 2 : កម្មវិធី HUAWEI Note ជាកម្មវិធីសម្រាប់កត់ត្រា ឬហៅថា “សៀវភៅឌីជីថល” មានមុខងារសម្បូរបែប ដូចជាការcopy អក្សរចេញពីរូបភាព ឬវីដេអូ, Record សម្លេងក្នុងកម្មវិធី Note, ប្តូរអក្សរសរសេរដោយដៃទៅជា Text ដោយស្វ័យប្រវត្តិ និងមានមុខងារជាច្រើនទៀត។ អាយដលវិសាល ស្រីនា ក៏បានបន្ថែមថា កម្មវិធី HUAWEI Note មិនត្រឹមតែមានមុខងារសម្បូរបែបសម្រាប់កត់ត្រាពេលកំពុងធ្វើការ ឬកត់ត្រាពេលរៀននោះទេ អ្នកទាំងពីរក៏អាចសរសេរ concept ធ្វើវិដេអូផងដែរ។

រូបភាព
រូបភាព

ចំនុចទី 3 : ការផ្តល់ជូនលើសពីការរំពឹកទុក នេះជាលើកទីមួយដែលអតិថិជននឹងទទួលបានការផ្តល់ជូនជាច្រើនពីការជាវ ថេប្លេត HUAWEI MatePad 11.5 ការផ្តល់ជូននោះមានដូចជា HUAWEI Smart Keyboard មានតម្លៃ $129, HUAWEI M-Pencil 2nd Gen តម្លៃ $99, Mouse តម្លៃ $19, Gift Box តម្លៃ $19, កម្មវិធី Office កុំព្យូទ័រ Version ប្រើដោយឥតគិតថ្លៃ សរុបគិតជាទឹកប្រាក់ជាង $400 ។ ការផ្តល់ជូនពិតល្អសម្រាប់អ្នកប្រើប្រាស់ខ្លាំងណាស់ ដោយពុំចាំបាច់ចំណាយពេលវេលា ប្រាក់កាក់ដើម្បីទិញ Accessory Original ដែលមានតម្លៃថ្លៃបន្ថែមទៀតទេ។

រូបភាព
រូបភាព

ចំនុចទី 4 : MatePad 11.5 ក៏ជាថេប្លេតសម្រាប់ឌីហ្សាញ និងគូររូបឌីជីថល (Digital Artist) ផងដែរ ដោយមានប៊ិច HUAWEI M-Pencil 2nd Gen ដំណើរការ Smooth, accurate ព្រមទាំងមាន Touch sensor ទៀតផង ធ្វើឱ្យការគូររូបឌីជីថល ឬឌីហ្សាញកាន់តែរហ័ស និងងាយស្រួល។ ជាពិសេសថេប្លេតផ្ទាល់មានអេក្រង់ធំ 11.5 អ៊ីញ, កម្រិតបង្ហាញ 2.2K, ល្បឿនអេក្រង់ 120hz ធ្វើឱ្យបទពិសោធន៍គូររូប ឬឌីហ្សាញកាន់តែមានប្រសិទ្ធភាព។ ហើយថេប្លេត MatePad 11.5 និង ប៊ិច HUAWEI M-Pencil 2nd Gen ដំណើរការប្រើបានជាមួយកម្មវិធីឌីហ្សាញ និងកម្មវិធីគូរគំនូរឌីជីថលទាំងល្បីៗដូចជា Sketchbook, MojingPaint, Krita, Clip Studio, Nomad Sculpt, Concepts, ibisPaint X, MediBang Paint និងកម្មវិធីជាច្រើនទៀត។

រូបភាព
រូបភាព
រូបភាព
រូបភាព

ចំនុចទី 5 : កម្មវិធីកាត់តវីដេអូដែលអាចសរសេរអក្សរខ្មែរបាន ដោយថេប្លេត MatePad 11.5 មានដំឡើងកម្មវិធីកាត់តវីដេអូ Petal Clip រួចជាស្រេច។ កម្មវិធីនេះដែរ មានមុខងារជាច្រើនសម្រាប់អ្នកកាត់តវីដេអូ ឬ Content Creator ដូចជា ដាក់ effects, elements, កាត់ផ្ទៃ green screens, stickers -ល-។ ហើយចំនុចសំខាន់ដែលលើសពីគេនោះគឺ កម្មវិធីកាត់តវីដេអូ Petal Clip អាចសរសេរអក្សរខ្មែរបាន ប្រើដោយឥតគិតថ្លៃដោយមិនជាប់ Watermark ។

រូបភាព
រូបភាព

ចំនុចទី 6 : ប្រើស៊ីម និង Wifi 6 ជំនាន់ចុងក្រោយ ទោះបីជាអ្នកធ្វើការនៅទីណា លោកអ្នកនៅតែអាចប្រើអ៊ីនធើណេតបានគ្រប់ទីកន្លែង ដោយប្រើពីស៊ីម ឬ Wifi 6 ជំនាន់ចុងក្រោយទាញល្បឿនដោនឡូតបានរហូតដល់ 2.88 Gbps ។ មិនបារម្ភពីការប្រជុំតាមអនឡាញ ឬ upload វីដេអូរបស់លោកអ្នក។

រូបភាព
រូបភាព

ថេប្លេតស៊េរីថ្មី HUAWEI MatePad 11.5 មានចំនុចសំខាន់ជាច្រើនដូចដែលអាយដលវិសាល និង ស្រីនាបានបញ្ជាក់ពីចំណាប់អារម្មណ៍ខាងលើ។ អាយដលទាំងពីរជឿជាក់ថា ថេប្លេត MatePad 11.5 នឹងអាចបំពេញតម្រូវការដល់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន៍នេះបានច្រើន ជាពិសេសសម្រាប់អ្នកធ្វើការ សិស្សនិស្សិត អ្នកជំនួញ និង អ្នកបង្កើតមាតិកា។ ក្រុមហ៊ុនហួវៃ​ប្រចាំប្រទេសកម្ពុជានឹងនាំចូលថេប្លេត ប្រើកម្មវិធី Office កុំព្យូទ័រ Version HUAWEI MatePad 11.5 ឆាប់ៗនេះ តម្លៃខ្ទង់ជាង $3xx ៕

Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T