ហ្វីលីពីន៖ រឿងរ៉ាវចំណងស្នេហា ឈានមកដល់ផ្លូវបំបែករវាងតារាសម្ដែងស្រីហ្វីលីពីន Kathryn Bernado និង Daniel Padilla បានកក្រើកពេញវិស័យសិល្បៈហ្វីលីពីន កាលពីថ្ងៃទី៣០ខែវិច្ឆិកាកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទោះបី Kathryn ប្រកាសចែកផ្លូវគ្នាជាមួយ Daniel ក៏ដោយក៏ពួកគេនៅតែរក្សាមិត្តភាព ហើយកាលពីក្នុងពិធីមង្គលការរបស់ Robi Domingo និង Maiqui Pineda គឺគេឃើញអ្នកទាំងពីរនៅរាប់រកគ្នា ព្រមទាំងថតរូបជាមួយគ្នាផងដែរ។


ឥឡូវនេះផ្ទុះការភ្ញាក់ផ្អើលសាជាថ្មី បន្ទាប់ពី Kathryn បានចុច Unfollow (ឈប់តាមដាន) Daniel Padilla នៅក្នុង Instagram ហើយអ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រសង្ស័យ គឺនាងក៏បានចុច Unfollow តារាសម្ដែងស្រីជើងថ្មី Gillian Vincencio ដែលមានពាក្យចចាមអារ៉ាមថាជាជនទី៣ក្នុងទំនាក់ទំនងពួកគេផងដែរ ស្របពេល Daniel Padilla នៅតែ Follow Kathryn ជាធម្មតា។


យ៉ាងណាមិញ Gillian Vincencio បានចេញមុខមកបកស្រាយថានាងពុំបានជាប់ពាក់ព័ន្ធនឹង Daniel Padilla ទេប៉ុន្តែក៏នៅតែរក្សាទុកចម្ងល់ដល់អ្នកគាំទ្រ៕




ប្រភព៖ mb