កម្មវិធី CP x Makro Food Festival 2023 បង្ហាញពីសារៈ សំខាន់នៃសុវត្ថិភាព ចំណីអាហារ ចំពោះអ្នកបរិភោគនៅកម្ពុជា

//s9.kh1.co/9d/9d919df03862891d6758295ff7d5f19173fd427f.jpg
សង្គម

 ២៨-ធ្នូ-២០២៣ ៨ព្រឹក · ៤ ខែមុន

សម្រាប់​កម្មវិធី «CP x Makro Food Festival» ចាប់ផ្តើម​ពីថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២៤ នៅ​ផ្សារ​ម៉ាក្រូ​សែន​សុខ ​និង​ម៉ាក្រូ​ជ្រោយចង្វារ​។

ភ្នំពេញ៖ កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២៣ ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​ក​សិ​-​ឧស្សាហកម្ម​និង​អាហារ​ ឈានមុខ​គេ​និង​ផ្សារ​ម៉ាក្រូ ខេ​ម​បូ​ឌា (​មជ្ឈមណ្ឌល​លក់ដុំ​សម្រាប់​ប្រតិបត្តិ​ការរ​អាជីវកម្ម​អាជីព​) បាន​សហការគ្នា​រៀប​ចំ​កម្មវិធី «CP x Makro Food Festival 2023» ដើម្បី​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​​សុវត្ថិភាព​និង ស្តង់ដារ​ចំណីអាហារ​នៅ​កម្ពុជា​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅ​ការិយាល័យការអភិវឌ្ឍ​យុទ្ធសាស្ត្រ​អាជីវកម្ម និងទីផ្សារបានមានប្រសាសន៍ថា ៖«​ ​អាហារ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ជីវិត​រស់នៅ​របស់​យើង ការទទួល​ទាន​អាហារ​មានគុណ​ភាពល្អ រួមចំណែក​ធ្វើឱ្យ​យើង​មាន​សុខភាព​ល្អ និង​ធ្វើ​ឱ្យ​​ជីវិត​កាន់តែ​ប្រសើរ​»​។

លោក Piyapat Wongsree និង លោកវេជ្ជបណ្ឌិត Poohrich Sinwat ថ្លែងសុន្ទរកថាក្នុងកម្មវិធី
លោក Piyapat Wongsree និង លោកវេជ្ជបណ្ឌិត Poohrich Sinwat ថ្លែងសុន្ទរកថាក្នុងកម្មវិធី

«​ដូច្នេះហើយ​ទើប​ក្រុមហ៊ុន ស៊ី​.​ភី​. និង​ផ្សារ​ម៉ាក្រូ បានសហការគ្នា​រៀបចំ​កម្មវិធី «CP x Makro Food Festival 2023» នេះ​ឡើង ដើម្បីឱ្យ​អតិថិជន​កម្ពុជា​ទទួល​បាន​អាហារ​ដែលមាន​គុណភាពល្អ ជាមួយនឹង​ស្តង់ដារ​លំដាប់​ពិភពលោក​ពី​ក្រុមហ៊ុន ស៊ី​.​ភី​. ជាមួយនឹង​ពាក្យស្លោក​«​អាហារសុវត្ថិភាព ជឿជាក់​លើ ស៊ី​.​ភី​. »​។ ក្រុម​​ហ៊ុន​ស៊ី​.​ភី​. បាន​នាំមក​នូវ​ផលិត​ផល​​អាហារ​ដែលមាន​អនាម័យ​ខ្ពស់​ដូចជា សាច់ជ្រូក​អនាម័យ សាច់មាន់ ហ​ត​ដក និង​ស៊ុត​ដែលមាន​លក់​នៅ​ផ្សារ​ម៉ាក្រូ​» លោក​វេជ្ជបណ្ឌិត Poohrich បាន​ថ្លែង

នៅក្នុង​សុន្ទរកថា​បើក​កម្មវិធី​ លោក Piyapat Wongsree ជំនួយការ​នាយករង​អាជីវកម្ម​លក់​ជ្រូក​បំណែក​ក្រុមហ៊ុន​ស៊ី​.​ភី​. ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍ថា ៖«​បច្ចុប្បន្ននេះ យើង​ឃើញថា​​អាហារ​គ្មាន​អនាម័យ​ជាច្រើន ជាពិសេស​ផលិតផល​នាំចូល​ដែល​មិនមាន​ប្រភព​ច្បាស់លាស់ និង​គ្មាន​ការធានា​គុណភាព ដាក់លក់​នៅក្នុង​ប្រទេស​កម្ពុជា​។ កត្តា​នេះ​បង្ក​ជា​ផលប៉ះពាល់​ដល់​សុខភាព និងធ្វើឱ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​ក​សិ​-​ពាណិជ្ជកម្ម​ នៅក្នុង​ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​»​។​

« ស៊ី​.​ភី​. ចង់ឃើញ​ប្រជាជន​កម្ពុ​ជា​ មាន​សុខភាព​កាន់តែ​ល្អប្រសើរ តាមរយៈ​​ការ​ទទួលទាន​អាហារ​ដែល មាន​គុណភាព​ល្អ ហើយ​ស៊ី​.​ភី​. ប្តេជ្ញា​ផលិត​អាហារ​ដែលមាន​អនាម័យ ជាមួយនឹង​មានអាហារូបត្ថម្ភ​ខ្ពស់​។ លើសពីនេះ ស៊ី​.​ភី​. និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការផលិត​ចំណីអាហារ និង​ការ​កែច្នៃ​តាម​ស្តង់ដារ​ពិភពលោក​។ ដូច្នេះ អតិថិជន​កម្ពុជាទាំងអស់​អាច​ជឿជាក់​លើ​ផលិតផលចំណីអាហារ ស៊ី​.​ភី​. បាន​។ ក្នុងកិច្ចសហការជាមួយផ្សារម៉ាក្រូ អតិថិជនអាចមានទំនុកចិត្តលើដំណើរការផលិតប្រកបដោយអនាម័យ និងការធានាគុណភាពនៃផលិតផល។ ម៉ាក្រូ ជាមជ្ឈមណ្ឌលលក់ដុំដែលល្អបំផុតប្រកបដោយស្តង់ដារអន្តរជាតិ សម្រាប់ដៃគូពាណិជ្ជកម្ម។​» លោក Piyapat ថ្លែងបន្ថែម។

កម្មវិធី​នេះ​ក៏មានការ​រៀបចំ​ជា​សិក្ខាសាលា​ខ្នាតតូច​ផងដែរ ដើម្បី​បង្ហាញ​ពី​សារៈសំខាន់​នៃ​សុវត្ថិភាព​ចំណីអាហារ​។ វាគ្មិន​ជំនាញ​មកពី​ក្រុមហ៊ុន​ស៊ី​.​ភី​.  និងផ្សារ​ម៉ាក្រូបាន ពិភាក្សា​លើ​ប្រធានបទ «​សុវត្ថិភាព​ចំណីអាហារ និង​ស្តង់ដារ​ចំណី​អាហារ​​នៅ​កម្ពុជា​»​។ នៅក្នុង​កិច្ច​ពិភាក្សានោះ មាន​ចំណុច​សំខាន់​ចំនួន​៤​ ចំណុច​។​

វាគ្មិនមកពីក្រុមហ៊ុន ស៊ី.ភី. និងផ្សារម៉ាក្រូ ធ្វើបទបង្ហាញចែករំលែកចំណេះដឹងអំពីសុវត្ថិភាពចំណីអាហារ
វាគ្មិនមកពីក្រុមហ៊ុន ស៊ី.ភី. និងផ្សារម៉ាក្រូ ធ្វើបទបង្ហាញចែករំលែកចំណេះដឹងអំពីសុវត្ថិភាពចំណីអាហារ

ចំណុចទីមួយ​, និយមន័យ​នៃ​ពាក្យ «​សុវត្ថិភាព​ចំណីអាហារ​» គឺជា​ផលិតផល​ចំណីអាហារ​ដែលមាន​សារ​ធាតុ​ចិញ្ចឹម​និង​ផលិត​ដោយ​អនាម័យ​ខ្ពស់ ដោយ​មិន​មានការ​ចម្លងរោគ​នៃ​ជំងឺ​ផ្សេងៗ​។​

ចំ​ណុ​ទី​ពីរ​គឺពាក់ព័ន្ធ​ទៅនឹង​ការជ្រើសរើស​ប្រភេទ​ផលិតផល​អាហារ​ដែល​មាន​ប្រភព​ច្បាស់លាស់ ដំណើរ​ការផលិត លក្ខខណ្ឌ​រក្សាទុក ថ្ងៃខែ​ផលិត កាលបរិច្ឆេទ​ផុត​កំណត់ និង​ទ្រង់ទ្រាយ(​រូបរាង ក្លិន រសជាតិ​)។

ចំ​ណុ​ទីបី​ទាក់ទង​នឹង​ការយល់​ច្រឡំអំពី​សុវត្ថិភាព​ចំណីអាហារ ដែលជាបញ្ហាត្រូវ​យកចិត្តទុកដាក់។ ការដែលមាន​រោងចក្រ​កែច្នៃ​ស្តង់ដារ​នៅ​កម្ពុជា ដូចជា​រោងចក្រផលិតចំណីអាហាររបស់ស៊ី.ភី.ជាដើម​។ ផលិតផលសាច់​ស្រស់​ដែលចេញពី​រោងចក្រ​ស្តង់ដារ​ត្រូវបាន​ប្រតិបត្តិការក្នុងការថែរក្សានូវ​សីតុណ្ហភាពនៃ​កម្រិត​មួយ ដើម្បី​រក្សា​គុណភាព​ផលិតផល និង​កាត់បន្ថយនៃ​ការរីកលូតលាស់​នៃ​បាក់តេរីនៅ​ក្នុង​អាហារ​។

ចំណុច​ចុងក្រោយ​គឺ ​ការណែនាំ​ដើម្បីឱ្យអតិថិជន​ទទួលបាន​ចំណីអាហារ​ដែល​មាន​អនាម័យ​ គឺ​ត្រូវ​ទិញ​ផលិតផល ​គ្រឿងផ្សំ ព្រមទាំង​ចំណី​អាហារ​ ពី​ហាង​ដែលមានអនាម័យ និងមានការត្រួតពិនិត្យគុណភាពពីអ្នកជំនាញ។ លើសពីនេះទៅទៀត ផលិតផលប្រភេទនីមួយៗត្រូវការរក្សាទុកក្រោមសីតុណ្ហភាពផ្សេងៗគ្នា។ ឧទាហរណ៍ដូចជា៖ សីតុណ្ហភាពធម្មតា (២៥ អង្សាសេ) សីតុណ្ហភាពត្រជាក់ (០-៤ អង្សាសេ) និងសីតុណ្ហភាពកក (-20 អង្សាសេ) ដើម្បីគ្រប់គ្រងគុណភាព ជាមួយនឹងការរក្សាទុកឱ្យបានរយៈពេលជាអតិបរមា។

ផលិតផលដូចជា សាច់ជ្រូក សាច់មាន់ ហតដក និងស៊ុត របស់ក្រុមហ៊ុន ស៊ី.ភី.ប្រកបដោយស្តង់ដារ និងអនាម័យខ្ពស់ត្រូវបានដាក់លក់នៅផ្សារម៉ាក្រូ
ផលិតផលដូចជា សាច់ជ្រូក សាច់មាន់ ហតដក និងស៊ុត របស់ក្រុមហ៊ុន ស៊ី.ភី.ប្រកបដោយស្តង់ដារ និងអនាម័យខ្ពស់ត្រូវបានដាក់លក់នៅផ្សារម៉ាក្រូ

តាមរយៈកិច្ចសម្ភាសន៍បងស្រី​លក្ខិណា និងប្អូនស្រី​ណា​វីន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​សុទ្ធតែ​បាន​សម្តែង​ការកោតសរសើរ​ ដោយ​បាន​លើកឡើងថា ​៖«​យើង​មាន​មោទន​ភាព និង​ជឿជាក់​ក្នុង​ការទិញ​ផលិតផលចំណី​អាហារ​នៅ​ផ្សារ​ម៉ាក្រូ ដោយសារតែគ្រប់ផលិតផល មាន​អនា​ម័យ ហើយ​ផលិតផល​អាហារ​មានគុណ​ភាព​ខ្ពស់ ជាពិសេស​គឺផលិតផលរបស់ស៊ី.ភី.ដូចជាសាច់ជ្រូកអនាម័យ សាច់មាន់ ហ​ត​ដក និង​ស៊ុត​។ 

​សម្រាប់​កម្មវិធី «CP x Makro Food Festival» ចាប់ផ្តើម​ពីថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​៧ ខែមករា  ឆ្នាំ​២០២៤ នៅ​ផ្សារ​ម៉ាក្រូ​សែន​សុខ  ​និង​ម៉ាក្រូ​ជ្រោយចង្វារ​។ សម្រាប់​រាល់​ការចំណាយ អស់​ចំនួន​៥​ដុល្លារ ក្នុង​ការទិញ​ផលិតផលចំណី​អាហារ​ស៊ី​.​ភី​.ដូចជា ​(​ សាច់ជ្រូកអនាម័យ សាច់មាន់ ហ​ត​ដក និង​ស៊ុត​) អតិថិជន​នឹង​ទទួលបាន​នូវគូ​ប៉ុង​បញ្ចុះតម្លៃ​សម្រាប់​ការទិញ​ផលិតផល​ណាមួយ​ពី​ហាង Five Star, Star Coffee, និង Hi-Pork​។ ម្យ៉ាងវិញទៀត គូ​ប៉ុង​នេះ​​ក៏​អាច​សន្សំ​ដើម្បី​ប្តូរ​យក​រង្វាន់​ផ្សេងៗ​ទៀត​ពី​ក្រុមហ៊ុន​ស៊ី​.​ភី​.​ រួសរាន់ឡើង​រង្វាន់​មានចំនួនកំណត់​៕fj

ថ្នាក់ដឹកនាំ ក្រុមហ៊ុនស៊ី.ភី. និងក្រុមហ៊ុនម៉ាក្រូ ថតរូបអនុស្សាវរីយ៍នៅថ្ងៃបើកកម្មវិធី CP x Makro Food Festival 2023
ថ្នាក់ដឹកនាំ ក្រុមហ៊ុនស៊ី.ភី. និងក្រុមហ៊ុនម៉ាក្រូ ថតរូបអនុស្សាវរីយ៍នៅថ្ងៃបើកកម្មវិធី CP x Makro Food Festival 2023
QR Code Facebook CP Cambodia
QR Code Facebook CP Cambodia
QR Code Website CP Cambodia
QR Code Website CP Cambodia
QR Code Youtube CP Cambodia
QR Code Youtube CP Cambodia
QR code of Makro’s shopping online
QR code of Makro’s shopping online
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T