កម្មវិធី «ផ្សព្វផ្សាយម្ហូបអាហារ និងភេសជ្ជៈថៃ ឆ្នាំ2023» បានរៀបចំឡើងហើយ ចាប់ពីថ្ងៃទី 31 ឧសភា ដល់ ១៣ មិថុនា នេះ!

//s9.kh1.co/52/52bb928e329dba2fa0b6cc9e2a89d434910baddd.jpg
សង្គម

 ៣០-ឧសភា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

លោក នីរ៉ាវ៉ាត់ រង្ស៊ីកានចាណា បានថ្លែងថា កម្មវិធី “ផ្សព្វផ្សាយម្ហូបអាហារ និងភេសជ្ជៈថៃ ឆ្នាំ2023” នឹងរៀបចំឡើងចាប់ពីថ្ងៃទី 31 ដល់ 13 មិថុនា ឆ្នាំ2023។

ភ្នំពេញ៖ កម្មវិធីផ្សព្វផ្សាយ ម្ហូបអាហារ និងភេសជ្ជៈថៃ ប្រចាំឆ្នាំ២០២៣ នេះ លោក នីរ៉ាវ៉ាត់ រង្ស៊ីកានចាណា បានថ្លែងថា កម្មវិធី “ផ្សព្វផ្សាយម្ហូបអាហារ និងភេសជ្ជៈថៃ ឆ្នាំ2023” នឹងរៀបចំឡើងចាប់ពីថ្ងៃទី 31 ឧសភា ដល់ 13 មិថុនា ឆ្នាំ2023 នៅម៉ាក្រូសែនសុខ ម៉ាក្រូជ្រោយចង្វារ និងម៉ាក្រូសៀមរាប ក្នុងគោលបំណងដើម្បីជួយដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/20/20c8b96f30082e5707d33048054a0c905c1853f6.jpg

នៅក្នុងកម្មវិធី មានទំនិញបរិភោគ និងភេសជ្ជៈ រួមទាំងផ្លែឈើពីប្រទេសថៃ ដាក់លក់ក្នុងតម្លៃពិសេស ហើយនៅរៀងរាល់ថ្ងៃ សៅរ៍ និងអាទិត្យ នៃកម្មវិធីនេះ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ បានរៀបចំឱ្យមានការធ្វើបទបង្ហាញពីការចម្អិនម្ហូប និងចែកជូនអាហារដើម្បីភ្លក់ ពីភោជនីយដ្ឋានថៃដែលទទួលបានស្លាកសញ្ញា Thai SELECT។

នៅក្នុងកម្មវិធីនេះផងដែរ នៅពេលលោកអ្នកទិញទំនិញអស់ទឹកប្រាក់ 5 ដុល្លារ នឹងទទួលបានសន្លឹកឆ្នោតចំនួន 1 សន្លឹក ដើម្បីចូលរួមផ្សងសំណាងយករង្វាន់ផ្សេងៗជាច្រើននៅក្នុងកម្មវិធី។

តោះនៅចាំអីទៀត កុំភ្លេចចូលរួមសប្បាយរីករាយ និងភ្លក់អាហារឆ្ងាញ់ៗទាំងអស់គ្នា!!

https://s9.kh1.co/__image/w=650,h=488,q=100/53/5320f889923f7e6ead03b2a041f9772c7ccc8462.jpg
https://s9.kh1.co/__image/w=650,h=430,q=100/34/346505865710dd472676e5e807f85cd0a008fcc5.jpg
https://s9.kh1.co/__image/w=650,h=378,q=100/4c/4c1109b6910a6a7834d0bf4e2feb0cb84857508c.jpg
https://s9.kh1.co/__image/w=650,h=298,q=100/7c/7c1ca7e6481cd9ea2ba89b8f54426a959e709059.jpg
https://s9.kh1.co/__image/w=650,h=369,q=100/c4/c44c144e3f64b293f8cae091f3fe7b843d26e638.jpg
https://s9.kh1.co/__image/w=650,h=371,q=100/b8/b8bcbaf0c996deb794cc6f9057181f90829989c7.jpg
https://s9.kh1.co/__image/w=650,h=584,q=100/ab/abcd526c50713ec7a60bf66d42a382f0705a3cc8.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T