សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី. ២០២៣ ដើម្បីការអភិវឌ្ឍអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅកម្ពុជា

//s9.kh1.co/58/58d1288eaf10ee599fa7670b34b1371b9c1272b6.jpg
សង្គម

 ០៦-វិច្ឆិកា-២០២៣ ៩ព្រឹក · ៦ ខែមុន

ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ដែលជាក្រុមហ៊ុនកសិ-ឧស្សាហកម្ម និងអាហារឈានមុខគេ បានរៀបចំ សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី. ២០២៣ (CP Marketing Summit 2023) ក្នុង​គោល​បំណង​ដើម្បីអភិវឌ្ឍអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅកម្ពុជា។

ភ្នំពេញ៖ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ដែលជាក្រុមហ៊ុនកសិ-ឧស្សាហកម្ម និងអាហារឈានមុខគេ បានរៀបចំ សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី. ២០២៣ (CP Marketing Summit 2023) ក្នុង​គោល​បំណង​ដើម្បីអភិវឌ្ឍអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅកម្ពុជា។ សិក្ខាសាលានេះ ត្រូវបាន​ប្រារព្ធធ្វើឡើង​នៅឯសណ្ឋាគារ Hyatt Regency Phnom Penh នៅថ្ងៃទី ២៦ តុលា ២០២៣ ចាប់ពីម៉ោង ៨.០០ នាទីព្រឹក ដល់ ១៦.៣០ នាទីរសៀល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា និងវាគ្មិនកិត្តិយសពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម និងស្ថានទូតថៃ
ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា និងវាគ្មិនកិត្តិយសពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម និងស្ថានទូតថៃ

សម្រាប់ការចែករំលែកចំណេះដឹងពីអាជីវកម្ម គឺមានប្រធានបទចំនួន១០ និងវាគ្មិនចំនួន១០ រូបបាន​​​ធ្វើ​បទបង្ហាញយ៉ាងក្បោះក្បាយ លើប្រធានបទមួយចំនួនដូចជា​ អាជីវកម្មចំណីសត្វ អាជីវកម្មចិញ្ចឹមសត្វ អាជីវកម្មចំណីអាហារ និងទីផ្សារជាដើម។

វាគ្មិនទាំង ១០ មកពី ផ្នែកអាវជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ នៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា
វាគ្មិនទាំង ១០ មកពី ផ្នែកអាវជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ នៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា

លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅ​ការិយាល័យការអភិវឌ្ឍ​យុទ្ធសាស្ត្រ​អាជីវកម្ម និងទីផ្សារបានមានប្រសាសន៍ថា៖ «សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី. ២០២៣ ត្រូវ​បាន​ផ្តួចផ្តើមឡើងក្នុងគោលបំណងប្រមូលផ្ដុំព័ត៌មានទីផ្សារនិង​ចែក​រំលែកចំណេះដឹង ​ក្នុងការ​អនុវត្តល្អបំផុត​ដល់​បុគ្គលិកសម្រាប់ការអភិវឌ្ឍអាជីវកម្មនៅកម្ពុជា»។

លោកវេជ្ជបណ្ឌិត Poohrich​ ថ្លែងថា៖ «គន្លឹះជោគជ័យសំខាន់ៗ នៃការធ្វើអាជីវកម្មគឺព័ត៌មាននិង​ធនធានមនុស្ស។អាជីវកម្មដែលទទួលបានព័ត៌មានត្រឹមត្រូវទាន់ពេលវេលានឹង​ទទួល​បាន​អត្ថប្រយោជន៍កាន់តែច្រើន។ លើសពីនេះបុគ្គលិក (ធនធានមនុស្ស) ដែលអាច​បំប្លែង​ព័ត៌មាន​ទៅជាចំណេះដឹង និងចេញជាសកម្មភាពគឺជាអ្នកជោគជ័យដ៏ពិតប្រាកដ»។

លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យការអភិវឌ្ឍយុទ្ធសាស្ត្រអាជីវកម្ម និងទីផ្សារ
លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យការអភិវឌ្ឍយុទ្ធសាស្ត្រអាជីវកម្ម និងទីផ្សារ

នៅក្នុងសុន្ទរកថា បើកកម្មវិធីលោក Wittaya Kreangkriwit អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា បានមានប្រសាសន៍ថា៖ «ការធ្វើទីផ្សារគឺដើម្បីស្វែងរកតម្រូវការរបស់អតិថិជន និង​​ដោះស្រាយបញ្ហាសម្រាប់ពួកគាត់។ អ្នក​ដែល​អាច​បំពេញតម្រូវការ​អតិថិជន​បាន​ច្រើន​ជាង​គេ អ្នកនោះគឺជាអ្នកជោគជ័យ»។

លោក Wittaya បន្ថែមថា៖ «កសិករ និងអតិថិជននៅក្នុងប្រទេសកម្ពុជាបានផ្លាស់ប្តូរ។ វាចាំបាច់​ណាស់​ក្នុងការយល់ដឹងពីគោលបំណង ឬបញ្ហារបស់ពួកគេ បន្ទាប់មកប្រើបច្ចេកវិទ្យា និង​ចំណេះដឹងដើម្បីជួយអាជីវកម្មពួកគេឱ្យរីកចម្រើន»។

ពីឆ្វេងទៅស្តាំ ៖ ឯកឯកគ្គរាជទូតថៃ ឯកឧត្តម Cherdkiat Atthakor, លោក ស៊ាង សុខលីម, ឯកឧត្តម វ៉ា រុតសាន និងលោក Wittaya Kreangkriwit
ពីឆ្វេងទៅស្តាំ ៖ ឯកឯកគ្គរាជទូតថៃ ឯកឧត្តម Cherdkiat Atthakor, លោក ស៊ាង សុខលីម, ឯកឧត្តម វ៉ា រុតសាន និងលោក Wittaya Kreangkriwit

សម្រាប់សិក្ខាសាលានេះ ទទួលបានការអញ្ជើញចូលរួមពីសំណាក់ឯកអគ្គរាជទូតថៃ​ប្រចាំព្រះរាជាណាចក្រកម្ពុជាតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រសួងពាណិជ្ជកម្ម និងស្ថានទូតថៃ ធ្វើ​ជាវាគ្មិនកិត្តិយសព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ វគ្គសិក្ខសាលានេះ​មាន​គោល​បំណង​ស្វែងរកឱកាសអាជីវកម្ម និងបញ្ហាប្រឈមនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤។

ឯកអគ្គរាជទូតថៃ​ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមCherdkiat Atthakorថ្លែងក្នុងសន្ទរកថាបើកកម្មវិធីឯកឧត្តម​​​មានប្រសាសន៍ថា៖ «កសិកម្មនិងចំណីអាហារ​ដើរតួនាទី​សំខាន់ណាស់​សម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជារួមទាំងសុខុមាលភាពរបស់ប្រជាជនកម្ពុជា»។

ឯកឧត្តម Cherdkiat ថ្លែងថា៖ «ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា មានមោទនភាព​ក្នុងនាមជា​ក្រុម​ហ៊ុន​ថៃ​ដំបូង​គេដែ​លបានគាំទ្រ និងផ្តល់ចំណេះដឹងដល់កសិករកម្ពុជា ផ្តល់ការងារដែលមានស្ថេរភាព និង​ប្រាក់ចំណូលសមរម្យ។ លើសពីនេះស៊ី.ភី.ក៏បានផលិត​នូវ​ផលិតផល​ចំណីអាហារ​ដែល​មាន​អនាម័យ​ជាមួយនឹងសុវត្ថិភាពចំណីអាហារ និងសន្តិសុខស្បៀងនៅកម្ពុជា»។

លោក ស៊ាង សុខលីម ប្រធាននាយកដ្ឋាន​សុខភាព​សត្វនិងផលិតកម្មសត្វ បានធ្វើបទបង្ហាញថា៖ «យុទ្ធសាស្ត្រក្នុងការអនុវត្តគោលនយោបាយគាំទ្រក្នុងអនុវិស័យសុខភាពសត្វនិង​ផលិតកម្ម​សត្វ​នៅ​កម្ពុជាឆ្លុះបញ្ចាំងពីចំណុចសំខាន់ៗចំនួន៤គឺ៖ (១) តួនាទីភារកិច្ច​របស់​អគ្គនាយកដ្ឋាន​សុខភាពសត្វនិងផលិតកម្ម (GDAHP), (២) គោលនយោបាយគាំទ្រ​សម្រាប់ការ​អភិវឌ្ឍអនុវិស័យ ស.ផ.ស, (៣) សមិទ្ធផលអនុវិស័យ ស.ផ.ស ក្នុងរយៈពេល៥ឆ្នាំ (២០១៨-២០២២), និង (៤) បញ្ហាប្រឈមនិង​កាលានុវត្តភាពក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យផលិតកម្មនិងសុខភាពសត្វ»។

ឯកឧត្តម វ៉ារុត សាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា៖ «ច្បាប់វិនិយោគរបស់​កម្ពុជា​ផ្តោត​លើទិដ្ឋភាពសំខាន់ៗចំនួន៣ ទាក់ទងទៅនឹងសេដ្ឋកិច្ចបើកចំហការលើក​ទឹកចិត្ត​វិនិយោគនិងការលើកទឹកចិត្តពិសេស។កត្តាទាំងនេះដែលមានភាពទាក់ទាញនិងគួរ​ឱ្យទុកចិត្ត​សម្រាប់ការវិនិយោគទាំងអស់នៅក្នុងប្រទេសកម្ពុជាដែលត្រូវបានធានាដោយស្មើភាពគ្នា ​មិនថា​វិនិយោគិនបរទេសឬក្នុងស្រុក។

លោក Nirawat Rangseekanjana អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃ​នៅក្រុងភ្នំពេញបានធ្វើការចង្អុលបង្ហាញថា៖ «កង្វល់សំខាន់ៗចំនួន៣ដែលជា​បទប្បញ្ញត្តិថ្មីបំផុត​សម្រាប់​ការ​ធ្វើអាជីវកម្ម​ក្នុងឆ្នាំ២០២៤នៅកម្ពុជាគឺ (១) ច្បាប់ពន្ធដារ (២) ច្បាប់ប្រកួតប្រជែងនិងច្បាប់ការពារ​អ្នកប្រើប្រាស់និង (៣) ច្បាប់កម្មសិទ្ធិបញ្ញា។

នៅចុងបញ្ចប់នៃកម្មវិធីសិក្ខាសាលានោះគណៈគ្រប់គ្រងក្រុមហ៊ុនស៊ី.ភី. បានផ្តល់វិញ្ញាបនបត្រនិងវត្ថុអនុស្សាវរីយ៍ជូនដល់វាគ្មិននិងបានជូនពរអ្នកចូលរួមទាំងអស់ឱ្យ​អភិវឌ្ឍ​អាជីវកម្ម​កសិឧស្សា​ហកម្មនិងចំណីអាហាររបស់ពួកគេនៅកម្ពុជាទទួលបានជោគជ័យ៕

QR Code Facebook CP Cambodia
QR Code Facebook CP Cambodia
QR Code Website CP Cambodia
QR Code Website CP Cambodia
QR Code Youtube CP Cambodia
QR Code Youtube CP Cambodia
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T