ស៊ី.ភី ខេមបូឌា រៀបចំយុទ្ធនាការបរិច្ចាគឈាម ដើម្បីលើកទឹកចិត្តដល់សង្គមកម្ពុជា

//s9.kh1.co/19/193d5291b3b45e132216904fc665471c25f79679.jpg
សង្គម

 ០៦-តុលា-២០២៣ ១០ព្រឹក · ៧ ខែមុន

ក្រុមហ៊ុនស៊ី.ភី ខេមបូឌាបានរៀបចំកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាម តាមរយៈ គ្រោងការ «បរិច្ចាគ​ឈាម ១,០០០,០០០ CC ដើម្បីកម្ពុជា»។

ភ្នំពេញ៖ ក្រុមហ៊ុនស៊ី.ភី ខេមបូឌាបានរៀបចំកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាម តាមរយៈគ្រោងការ «បរិច្ចាគ​ឈាម ១,០០០,០០០ CC ដើម្បីកម្ពុជា» ក្នុង​គោលបំណង​លើក​ទឹកចិត្ត​ដល់​សង្គម​កម្ពុជា ឱ្យយល់​ដឹង​ពី​​​​សារៈសំខាន់​នៃ​ការ​បរិច្ចាគ​ឈាម​ ដើម្បី​សង្គ្រោះ​ជីវិត​អ្នកដទៃ​។ ព្រឹត្តិការណ៍នេះធ្វើឡើងនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅរោង​ចក្រផលិតចំណីសត្វ ក្រុមហ៊ុន ស៊ី.ភី ដែលមានទីតាំង​នៅ បណ្តាយ ផ្លូវជាតិលេខ​ ៤ឃុំ បែកចាន ស្រុកអង្គស្នួល ខេត្ត​កណ្តាល។ ពិធីនោះមានការចូលរួមពីថ្នាក់ដឹកនាំ និងបគ្គលិកទាំងអស់ជាង ៣០០នាក់រួមទាំង​អ្នក​នៅក្នុងសាជីវកម្មនេះផ្សេងទៀតដូចជា មជ្ឈមណ្ឌលជាតិផ្តល់ឈាម, ក្រុមហ៊ុន CPALL Cambodia, Kasetphun Cambodia និង CPPC ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គណៈគ្រប់គ្រង និងបុគ្គលិក ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ថតរូបជាមួយវេជ្ជបណ្ឌិតពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម
គណៈគ្រប់គ្រង និងបុគ្គលិក ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ថតរូបជាមួយវេជ្ជបណ្ឌិតពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម

លោក Wittaya Kreangkriwit មានប្រសាសន៍ថា៖« ថ្ងៃនេះ ជាថ្ងៃដ៏ល្អ​សម្រាប់ក្រុមហ៊ុន​ស៊ី.ភី ក្នុងការ​​​ចូលរួមសកម្មភាពមនុស្សធម៌ បរិច្ចាគឈាមជួយដល់​អ្នកជំងឺ ដែលត្រូវការឈាម​ដើម្ប​សង្រ្គោះអាយុ​ជីវិត»។

លោក Wittaya Kreangkriwit ​ថ្លែងថា៖«"នេះក៏ជាឱកាសដ៏អស្ទារ្យមួយសម្រាប់ ស៊ី.ភី ខេមបូឌា ដើម្បីជាការ​គោរពដល់វិញ្ញាណក្ខន្ធលោកជំទាវKhunyingTawee Chearavanont [ភរិយាស្ថាបនិក ក្រុមហ៊ុន CPF ​​ដែលបានទទួលមរណៈភាពក្នុងឆ្នាំ២០២៣] ដែលលោកជំទាវ ជាបុគ្គលសំខាន់​ក្នុងការផ្តល់​អត្ថប្រយោជន៍​ដល់សង្គមជាតិ និងជួយប្រជាជន ខណៈស៊ី.ភី បានផ្តល់ឱកាសការងារ និង​ជីវភាពរស់នៅ​ប្រសើរដល់មនុស្សជាច្រើន»។ លោកស្រីវេជ្ជបណ្ឌិត ហេង ចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម​បាន​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំពោះការចូលរួមបរិច្ចាគដ៏សប្បុរសធម៌នេះ។

លោក Wittaya Kreangkriwit អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ថ្លែងសុន្ទរកថាក្នុងកម្មវិធីបរិច្ចាគឈាម នៅថ្ងៃទី 29 កញ្ញា 2023
លោក Wittaya Kreangkriwit អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ថ្លែងសុន្ទរកថាក្នុងកម្មវិធីបរិច្ចាគឈាម នៅថ្ងៃទី 29 កញ្ញា 2023

លោកស្រីវេជ្ជបណ្ឌិត ហេង ចំរើន មានប្រសាសន៍ថា៖«នាឱកាសដ៏មានតម្លៃនេះ នាងខ្ញុំតាំងនាមឱ្យ​មន្រីរាជការបុគ្គលិក មជ្ឈមណ្ឌលជាតិផ្តល់ឈាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បងប្អូនសប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាមទាំងអស់ និងមន្រ្តីរាជការ​បុគ្គលិកមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម​ដែលបាន​ខិតខំយ៉ាងសកម្ម រៀបចំយុទ្ធនា ការបរិច្ចាគឈាម​ក្នុងថ្ងៃនេះ»។

លោក Wittaya Kreangkriwit (ឆ្វេង) និងវេជ្ជបណ្ឌិត ហេង ចំរើន នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម
លោក Wittaya Kreangkriwit (ឆ្វេង) និងវេជ្ជបណ្ឌិត ហេង ចំរើន នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម

លោកស្រីវេជ្ជបណ្ឌិត ហេង ចំរើន មានប្រសាសន៍ថា៖«ជោគជ័យនៃយុទ្ធនាការ «បរិច្ចាគ​ឈាម ១,០០០,០០០ CC ដើម្បីកម្ពុជា» រួមចំណែកដល់អាកប្បកិរិយាវិជ្ជមាននៃការបរិច្ចាគឈាម និង​ការយល់ដឹងត្រឹមត្រូវអំពីការថែទាំសុខភាពនៅក្នុងសង្គមកម្ពុជា»។ យុទ្ធនាការ​នេះ​ជា​សក្ខីភាព​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់ក្រុមហ៊ុនស៊ី.ភី ខេមបូឌា​ចំពោះគម្រោង​ទំនួល​ខុសត្រូវ ចំពោះកិច្ចការជួយដល់សង្គម និងបរិស្ថាន (CSR) ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុនស៊ី.ភី បានចូលរួមបរិច្ចាគឈាមចំនួន ៣លើក​រួចមកហើយ​ដោយចំនួនអ្នកចូលរួមទាំង​អស់​មានប្រមាណ ៨០០នាក់។ លោក Kittiphop Thirachotikun ជំនួយការនាយករង ផ្នែកទំនួលខុសត្រូវសង្គម និងមជ្ឈមណ្ឌល ហ្វឹកអប់រំ បានមានប្រសាសន៍ថា ការប្តេជ្ញាចិត្តរបស់ ស៊ី.ភី ខេមបូឌា នៅតែបន្តការអភិវឌ្ឍគ្រប់ដំណាក់កាលក្នុងការប្រតិបត្តិអាជីវកម្មប្រកបដោយចីរភាពក្រោមយុទ្ធសាស្ត្រនិរន្តរភាពដែលមានឈ្មោះថា «CPF 2030 Sustainability in Action»។លោកសង្កត់ធ្ងន់ថា ក្រោមយុទ្ធសាស្ត្រនិរន្តរភាពនេះ ក្រុមហ៊ុនប្តេជ្ញានិងចូលរួមជាផ្នែកមួយដើម្បីប្រយោជន៏ សម្រាប់សង្គម នៅក្រោមគោលការណ៍និរន្តរភាពដោយប្រកាន់ខ្ជាប់នូវគុណប្រយោជន៍ ៣ប្រការរបស់ក្រុមហ៊ុនគឺប្រទេសជាតិ ប្រជាជន និងក្រុមហ៊ុន»។យុទ្ធសាស្ត្រ CSR របស់ ស៊ី.ភី ខេមបូឌា ផ្តោតលើគោលនយោបាយសំខាន់ៗចំនួន៣ គឺផ្ដល់​និរន្តរភាព​​ចំណីអាហារ ​រស់ក្នុង​សង្គមសម្បូរ​ហូរហៀរ និងសាងតុល្យភាពឱ្យបរិស្ថានធម្មជាតិ។

បុគ្គលិកក្រុមហ៊ុន ស៊ី.ភី ច្រើនជាង 300 នាក់ ស្ម័គ្រចិត្តបរិច្ចាគឈាម
បុគ្គលិកក្រុមហ៊ុន ស៊ី.ភី ច្រើនជាង 300 នាក់ ស្ម័គ្រចិត្តបរិច្ចាគឈាម

ក្នុងឆ្នាំ២០២៣ នេះ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា បានធ្វើការ​សហការ​ជាមួយភាគីរដ្ឋ​និងអង្គភាពពាក់ព័ន្ធក្នុងការបង្កើតគុណតម្លៃដល់សង្គមដើម្បីការអភិវឌ្ឍអាជីវកម្មប្រកបរបរដោយនិរន្តរភាព។

សម្រាប់និរន្តភាពចំណីអាហារ ក្រុមហ៊ុនបានឧបត្តម្ភ ផលិតផលចំណីអាហារជូនដល់ «មជ្ឃមណ្ឌល​កុមារ​កំព្រាក្តី​សង្ឃឹមថ្មីនៃកុមារកម្ពុជា»​នៅខេត្តកំពង់ស្ពឺ និងបានអប់រំពួកគេឱ្យយល់ដឹងពីសារៈសំខាន់ និង​អត្ថប្រយោជន៍​នៃការ​ទទួលទានអាហារដែលមានគុណភាពខ្ពស់។ ដើម្បីរស់នៅក្នុងសង្គមសម្បូរហូហៀរ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ​ចូលរួមកម្មវិធីមនុស្សធម៍​ព្រមទាំងផ្តល់ បរិក្ខារពេទ្យដល់មន្ទីរពេទ្យជាច្រើននៅទូទាំង​ព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ការកសាងតុល្យភាពឱ្យបរិស្ថានធម្មជាតិ ក្រុមហ៊ុនស៊ីភីប្តេជ្ញាដាំដើមឈើមួយលានដើម ត្រឹម​ឆ្នាំ២០៣០ ក្នុងគោលបំណងធ្វើឱ្យបរិស្ថាន​ប្រសើរឡើង កាត់បន្ថយការបំពុលខ្យល់ បង្កើនគុណភាព​ដី បង្កើនគុណភាពទឹក គ្រប់គ្រងកាក​សំណល់ និងទាញយកថាមពល​ធម្មជាតិ​យកប្រើប្រាស់​ឡើង​វិញ​​។

ក្រុមហ៊ុន​ CPF ជាក្រុមហ៊ុនខ្នាតធំមួយ​ដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ​នៅ​ប្រទេសថៃ ក៏ដូចជាបណ្តា​ប្រទេសជាច្រើនទៀតស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកប​ដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food)។

នៅពេលអនាគតក្រុមហ៊ុន ក្រុមហ៊ុននៅតែប្តេជ្ញាផ្តល់អាទិភាពដល់សុខុមាលភាពសង្គម និងបរិស្ថានដែលជាអាទិភាពសំខាន់នៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕

QR Code Facebook CP Cambodia
QR Code Facebook CP Cambodia
QR Code Website CP Cambodia
QR Code Website CP Cambodia
QR Code Youtube CP Cambodia
QR Code Youtube CP Cambodia
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T