ភ្នំពេញ ៖ ពិតណាស់ សព្វថ្ងៃនេះ បើនិយាយដល់កេរ្ត៍ឈ្មោះអ្នកនាង ទ្រី ដាណា នរណាៗក៏ស្គាល់ពីប្រជាប្រិយភាពរបស់អ្នកនាងគ្រប់ៗគ្នា ជាពិសេស គេដឹងថាអ្នកនាងជាអ្នកជំនួញស្រីដ៏ជោគជ័យម្នាក់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មួយវិញទៀត មួយរយះចុងក្រោយនេះ ចាប់តាំងពីនៅលីវមក អ្នកនាង ទ្រី ដាណា ត្រូវហ្វេនៗសម្គាល់ឃើញស្រស់ស្អាតជាងមុន តុបតែងខ្លួនដូចនារីវ័យជំទង់ ធ្វើឲ្យគេឯងកាន់តែពេញចិត្តខ្លាំង។ ហើយមុននេះ អ្នកជំនួញរូបនេះ កំពុងធ្វើឲ្យអ្នកលេងបណ្ដាញសង្គមភ្ញាក់ផ្អើលគ្រប់គ្នា ខណៈកាន់ដៃកំលោះសង្ហាម្នាក់ ចូលរោងភ្ជាប់ពាក្យដូច្នេះ។

ក្នុងនោះដែរ គេដឹងថាកូនកំលោះរបស់អ្នកនាង ទ្រី ដាណា មិនមែនជាពិធីករលោក សេង មង្គល នោះទេ ប៉ុន្តែជាតារាប្រុសរូបសង្ហា សាច់ដុំកង់ៗលោក រជ្ជសាល។ ជាមួយគ្នានេះដែរ បើក្រឡេកមកមើលរូបភាពភ្ជាប់ពាក្យ ឃើញថាអ្នកនាង ទ្រី ដាណា និងលោក រាជ្ជសាល ពិតជាសាកសមគ្នាតែម្ដង។ ក្រោយហ្វេន និងអ្នកលេងបណ្ដាញសង្គម បានដឹងថាអ្នកជំនួញរូបនេះភ្ជាប់ពាក្យ ពួកគេបានជូនពរ និងចូលរួមអបអរគ្រប់គ្នា៕











