កម្សាន្ត៖ HyunA ដែលជាតារាចម្រៀងរ៉េបស្រីដ៏ល្បីល្បាញ ទើបតែបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង Yong Junhyung ដែលជាអតីតសមាជិកក្រុម B2ST ឬ Highlights កាលពីខែតុលាឆ្នាំ២០២៤កន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយការរៀបការរបស់នាង ប្រជាប្រិយភាពរបស់នាងហាក់ធ្លាក់ចុះជាខ្លាំង ព្រោះស្វាមីរបស់នាងគឺជាបុរសដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវក្លិប Burning Sun ល្បីថាបានដាក់ថ្នាំមនុស្សស្រីជាភ្ញៀវនិងបង្ខំឲ្យពួកនាងធ្វើរឿងមិនល្អជាច្រើន ដោយក្នុងនោះក៏មានការរំលោភបំពានផ្លូវភេទផងដែរ។

យ៉ាងណាមិញ Junhyung បានចេញមុខសុំទោសនិងទទួលស្គាល់កំហុសហើយ ប៉ុន្តែជារឿយៗ គូស្នេហ៍មួយគូនេះហាក់ទទួលបានមតិរិះគន់ឥតល្ហែ។ងាកមកជីវិតអាពាហ៍ពិពាហ៍របស់ពួកគេវិញ ថ្មីៗនេះ HyunA បានចេញបទចម្រៀងថ្មីមានចំណងជើងថា "Mrs.Nail" ដែលមិនសូវជាទទួលបានការគាំទ្រប៉ុន្មានទេ ប៉ុន្តែស្វាមីរបស់នាងបានជូនកាដូលើកទឹកចិត្តដល់នាង គឺកាបូបម៉ាក Chanel ថ្មី ពណ៌ខ្មៅ។

ក្នុងនោះ HyunA បានបង្ហោះរូបកាបូបនោះលើបណ្ដាញសង្គម Instagram របស់នាង ភ្ជាប់ជាមួយបន្តោងតុក្កតាដែលកាបូបនោះ គេប៉ាន់ប្រមាណថាមានតម្លៃខ្ទង់ ៦៤០០ដុល្លារ។ Yong Junhyung ប្រហែលជាជូនវាដល់នាងក្នុងឱកាសដែលនាងបានចេញបទចម្រៀងថ្មី៕


ប្រភព៖ koreaboo