កម្សាន្ត៖ ផ្ទុះការវែកញែកចំពោះ កម្មវិធី Met Gala ដែលហាក់ដូចជាមិនផ្ដល់ការគោរពចំពោះ វត្តមានរបស់ តារាបូលីវូដ ជើងចាស់ លោក Shah Rukh Khan ទាំងដែលតារាប្រុសរូបនេះ ល្បីជាងតារាហូលីវូដទៅទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពួកប៉ែកខាងនោះ ហាក់ដូចជាមិនបានដឹងថា Shah Rukh Khan គឺជា Legendary ដ៏ល្បីល្បាញមួយរូបក្នុងលោក មិនមែនត្រឹមតែនៅក្នុងបូលីវូដនោះ ប៉ុន្ដែមនុស្សនៅទីនោះ ដូចជាអ្នកកាសែតនៅទីនោះ មិនសូវហៅឈ្មោះលោក ហើយក៏មិនសូវថតរូបលោកផងដែរ។
ចំណែក ពិធីករ ហាក់ដូចជាបង្ហាញសកម្មភាពដូចមិនស្គាល់ តារាសម្ដែងរូបនេះ ដោយពេលសួរសំណួរ ក៏សួរតាមស្គ្រីប សួរឲ្យតែឆាប់ចប់ និងមិនបង្ហាញក្ដីរំភើប រីករាយ ចំពោះវត្តមានរូបលោកសោះ។

សកម្មភាពមិនអើពើទាំងនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមផ្ទុះកំហឹងចំពោះឬកពាមិនអើពើរបស់ពួកអ្នកកាសែត និងពិធីករកម្មវិធី Met Gala ដែលពួកគេមិនដឹងថា គេបានឈរក្បែរ Legend ម្នាក់។
អ្នកលេងអ៉ិនធើណែតបានខមិនថា “អ្នកឯងអាចមិនស្គាល់ Shah Rukh Khan ប៉ុន្ដែជីដូន ជីតា ម្ដាយឪពុកអ្នកច្បាស់ជាស្គាល់៕”

