កម្សាន្ត៖ តារាចម្រៀងស្រី Rihanna បានប្រកាសដំណឹងល្អ នៃការមានផ្ទៃពោះ កូនទី៣ របស់នាង ខណៈដើរលើកម្រាលព្រំក្រហម ក្នុងកម្មវិធី Met Gala ក្នុងទីក្រុងញូវយ៉ក កាលពីល្ងាចថ្ងៃទី ៥ ខែឧសភា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាចម្រៀង Rihanna បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅពេលដែល នាងបានបង្ហាញខ្លួន ជាមួយនឹងពោះមានផ្ទៃពោះ នៅលើកម្រាលព្រំក្រហមនៃមហោស្រពម៉ូដ Met Gala ឆ្នាំ ២០២៥ ។ តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះ បានស្លៀកសម្លៀកបំពាក់ពីម៉ាក Marc Jacobs ពិសេសរួមមានអាវក្រៅខ្លី អាវរោមចៀម និងសំពត់ឆ្នូត។

នៅលើកម្រាលព្រំក្រហម Rihanna បានដើរយ៉ាងលឿន ក្នុងស្បែកជើងកែងចោត បើទោះជា នាងមានផ្ទៃពោះក៏ដោយ។ ពេលចែករំលែកជាមួយអ្នកសារព័ត៌មាន ET តារាចម្រៀងរូបនេះ បាននិយាយថា នាង មានអារម្មណ៍ថាមានសុខភាពល្អ ក្នុងអំឡុងពេលមានផ្ទៃពោះរបស់នាង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖





