កម្សាន្ត៖ ថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ទៅលើរឿងភាគកូរ៉េទើបនឹងចេញ ដែលសម្ដែងដោយតារាស្រីរូបស្រស់ កញ្ញា Sushi ដែលនាងក៏មានអាជីពជា តារា Kpop អតីតសមាជិកក្រុម MissA ផងដែរ។ ពិសេស នៅក្នុងសាច់រឿង Doona នេះ រូបនាងបានដើរតួជាង តារា Kpop ដែលត្រូវនឹងជំនាញស្រាប់តែម្ដង ធ្វើឲ្យសាច់រឿងកាន់តែខ្ញី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សងាកមកមើលហ្វេនៗនៅស្រុកខ្មែរវិញ តាមរយៈការបង្ហោះរបស់ផេក ពោតផ្ទុះ - Popcornkh បានទាក់ទាញចំណាប់អារម្មណ៍ឲ្យសង្កេតមើលសាច់រឿងមួយនេះថា ត្រង់វគ្គខ្លះ មានចំណុចស្រដៀងសឹងតែទាំងស្រុងជាមួយនឹងវីដេអូចម្រៀងខ្មែរដ៏ល្បីល្បាញមួយដែលមានចំណងជើងថា អោបបងចិត្តនឹកគេ ដែលសម្ដែងដោយ នីកូ និង ពេជ្រ សូលីកា។

នៅក្នុងនោះ សាច់រឿងត្រង់ដែល តួឯកស្រី ស្រឡាញ់តួឯកប្រុស ប៉ុន្ដែចិត្តនាងបែរជានៅតែនឹកសង្សារចាស់ ដែលវាដូចនឹងខ្សែវីដេអូចម្រៀងខ្មែរ សូម្បីតែការសម្ដែងក៏មានការសម្ដែងដូចគ្នាសឹងតែគ្រប់វគ្គផងដែរ ពិតជាមិនគួរឲ្យជឿ ដែលធ្វើឲ្យគេសរសេរបែបលេងសើចថា រឿង Doona នេះ បានកូពីពី MV ចម្រៀងខ្មែរ៕
ប្រភព៖ ពោតផ្ទុះ - Popcornkh









