ភ្នំពេញ៖ កន្លងទៅអស់រយៈពេល៧ថ្ងៃនៃមរណភាពរបស់ លោកឧកញ៉ា ឈាង រ័ត្ន នៅតែធ្វើឲ្យមហាជនដិតដាម សោកស្ដាយនៃការបាត់បង់ធនធានដ៏ល្អម្នាក់នៅក្នុងសង្គម ដែលជាបុគ្គលដ៏មានឥទ្ធិពល តែងតែបង្ហាញមុខនៅក្នុងសង្គម និង ជាអ្នកមានចិត្តសណ្ដោសប្រណីដល់ជនក្រីក្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កំឡុងនឹងពេលការធ្វើសពគម្រប់៧ថ្ងៃមិនទាន់ចប់សព្វគ្រប់ផង ក៏មានសាច់ញាតិម្នាក់បានបង្ហោះសារប្រាប់ទៅដល់មហាជនអំពីសុបិន្តដែលលោកឧកញ៉ា បានមកពន្យល់សប្តិថា លោក ពិតជារងារណាស់ មិនមានអាវពាក់ទេ ហើយខោរលុងទៀត ស្បែកជើងក៏មិនមានពាក់ដែរ។
ក្រោយពីមហាជនអានសារនេះហើយ នាំគ្នាព្រឺសម្បុរខ្ញាកៗតែម្ដង ហើយក៏សូមឲ្យកុសលផលបុណ្យដែលសាច់ញាតិបងប្អូនបានធ្វើ បានបញ្ជូនទៅដល់វិញ្ញាណក្ខ័នលោកឧកញ៉ាផងចុះ។ គួរបញ្ជាក់ផងដែរថា ថ្ងៃមរណភាពត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃដ៏ក្រៀមក្រំធ្វើឲ្យមហាជនទូទាំងប្រទេសភ្ញាក់ផ្អើលជាខ្លាំង៕




ប្រភព៖ ឡុង សត្យា
