ពេលមានបុ-»ត្រ ជីវិ-»តគូ​​​របស់អ្នក នឹងប្រែប្រួលលើចំណុចអស់ទាំងនេះ

//s9.kh1.co/81/8126d7eb88eea2bb4fb26513e0ad6b2922781ec1.jpg
ប្រលោមលោក & អប់រំ

 ២៨-កញ្ញា-២០២៣ ៨ព្រឹក · ២ ឆ្នាំមុន

ការរៀបការកសាងគ្រួសារ និងបង្កើតបុត្រាបុត្រីជាមួយមនុស្សដែលខ្លួនស្រលាញ់គឺស្ដាប់ទៅដូចជារឿងមួយដ៏គួរអំណរសាទរ និងរំភើបខ្លាំងណាស់ ប៉ុន្តែក្នុងពេលតែមួយនោះ ការមានបុត្រាបុត្រីក៏នឹងធ្វើឲ្យមានការប្រែប្រួលមួយចំនួននៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នកផងដែរ។

ស្នេហា៖ ការរៀបការកសាងគ្រួសារ និងបង្កើតបុត្រាបុត្រីជាមួយមនុស្សដែលខ្លួនស្រលាញ់គឺស្ដាប់ទៅដូចជារឿងមួយដ៏គួរអំណរសាទរ និងរំភើបខ្លាំងណាស់ ប៉ុន្តែក្នុងពេលតែមួយនោះ ការមានបុត្រាបុត្រីក៏នឹងធ្វើឲ្យមានការប្រែប្រួលមួយចំនួននៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

ពិតណាស់ ការប្រែប្រួលអស់ទាំងនោះសុទ្ធតែកើតឡើងក្រោយពេលគូស្វាមីភរិយាមានបុត្រ ប៉ុន្តែអ្នកនិងស្វាមីឬភរិយាក៏អាចត្រៀមខ្លួនទទួលយកការផ្លាស់ប្ដូរទាំងនេះ៖

១. ទទួលស្គាល់ថាមានការផ្លាស់ប្ដូរ

បើសិននរណាម្នាក់ប្រាប់អ្នកថា ការមានបុត្រមិនធ្វើឲ្យការរៀបការរបស់អ្នកផ្លាស់ប្ដូរគឺគេកំពុងកុហកអ្នកហើយ។ ការពិតទៅទំនាក់ទំនងគូស្នេហ៍គឺមានការផ្លាស់ប្ដូរតិចឬច្រើន ដូចជាជីវិតរបស់អ្នកនិងដៃគូគឺផ្ដោតសំខាន់ខ្លាំងលើការមើលថែបុត្រមិនសូវយកចិត្តទុកដាក់ពីដៃគូប៉ុន្មានទេ។

រូបភាពតំណាង
រូបភាពតំណាង

២. អ្នកអាចមានរឿងទាស់ទែងជាមួយដៃគូរបស់អ្នកតិចតួច

ការមានបុត្រធ្វើឲ្យអ្នកទាំងពីរមានទំនួលខុសត្រូវកាន់តែច្រើន ពេលវេលារាល់ថ្ងៃរបស់អ្នកមិនមែនចំណាយលើការឱបគ្នាមើលកុន ឬចេញទៅដើរលេងខាងក្រៅទេ គឺត្រូវជួយគ្នាមើលថែបុត្រ ដូច្នេះហើយអាចមានរឿងខ្លះដែលអ្នកនិងស្វាមីឬភរិយាខ្វែងគំនិតគ្នា ឈានដល់ការទាស់ទែងគ្នា ដែលវាជារឿងធម្មតាទេ អ្វីដែលសំខាន់គឺអ្នកត្រូវចេះអត់ឱនឲ្យគ្នា លួងលោមគ្នា លើកទឹកចិត្តគ្នាជាដើម។

៣. កាត់បន្ថយពេលវេលានៅជាមួយគ្នាតែពីរនាក់

កាលពីមុន អ្នកនិងដៃគូចូលចិត្តណាស់ទៅណាមកណាជាមួយគ្នា ធ្វើអីជាមួយគ្នាជាងកូនភ្លោះទៅទៀត ប៉ុន្តែក្រោយពេលមានបុត្រ អ្នកចេះតែចង់សំងំនៅជាមួយបុត្រ មើលថែបុត្រ រហូតគ្មានពេលនៅក្បែរដៃគូ។

រូបភាពតំណាង
រូបភាពតំណាង

៤. ទំនាក់ទំនងផ្លូវកាយអាចនឹងថយចុះ

ក្រោយពេលសម្រាលបុត្រភ្លាម រាងកាយរបស់អ្នកម៉ាក់នៅមិនទាន់រឹងមាំ និងមិនអាចមានទំនាក់ទំនងផ្លូវកាយភ្លាមៗទេទាល់តែផុតពី៦សប្តាហ៍ គឺត្រូវការពេលវេលាដើម្បីឲ្យរាងកាយត្រឡប់មកដូចដើម រួមផ្សំនឹងអ្នកទើបតែមានបុត្រថ្មីថ្មោងផង គឺការមានទំនាក់ទំនងផ្លូវកាយជាមួយដៃគូគឺអាចនឹងមិនកើតឡើងញឹកញាប់ដូចមុន ឬឈានដល់កំរជាដើម។

រូបភាពតំណាង
រូបភាពតំណាង

៥. អ្នកស្រលាញ់បុត្រជាងដៃគូអ្នក

នេះជាចំណុចដែលអ្នកទទួលស្គាល់ ព្រោះកាលណាដែលអ្នកមានបុត្រគឺ អ្នកតែងតែមានអារម្មណ៍មួយថាបុត្រអ្នកគឺជាអ្វីៗគ្រប់យ៉ាងរបស់អ្នករហូតភ្លេចគិតដល់ដៃគូរបស់អ្នក។ អ្វីដែលអ្នកគួរធ្វើគឺរៀនរំលែកពេលនៅក្បែរដៃគូ ដើម្បីបង្កើនភាពស្និទ្ធស្នាលនឹងគ្នា៕  

ប្រភព thebump

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T