អ្វីដែលអ្នកត្រូវធ្វើ នៅពេលចាប់បានថា គូស្នេហ៍របស់អ្នកក្ប-»ត់អ្នក

//s9.kh1.co/74/74c14d7def8b75ff561d02116b418a2190e42025.jpg
ប្រលោមលោក & អប់រំ

 ២៨-កញ្ញា-២០២៣ ៨ព្រឹក · ២ ឆ្នាំមុន

យើងបានឃើញហើយក្នុងសង្គមជាក់ស្ដែង គឺមានការកុហកបោកប្រាស់ និងអំពើក្បត់ជាច្រើនកើតឡើងរវាងគូស្នេហ៍ ដោយស្វាមីខ្លះមានភរិយាហើយក៏ទៅរកស្រីខាងក្រៅ ស្រីខ្លះមានបុរសជាសង្សារហើយនៅលួចទាក់ទងនរណាម្នាក់ផ្សេងទៀតជាដើម។ បើសិនរឿងនេះកើតឡើងចំពោះអ្នក តើអ្នកគួរធ្វើបែបណា?

ស្នេហា៖ ដើម្បីរក្សាស្នេហាឲ្យមានឋិតឋេរ គឺតម្រូវឲ្យភាគីទាំងពីរមានភាពស្មោះត្រង់ចំពោះគ្នា ស្រលាញ់មួយដឹងមួយ មិនទៅរញ៉េរញ៉ៃលេបខាយអ្នកដទៃ ប៉ុន្តែមិនមែនគ្រប់ទំនាក់ទំនងស្នេហា គឺភាគីទាំងពីរសុទ្ធតែស្មោះត្រង់ចំពោះគ្នានោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

យើងបានឃើញហើយក្នុងសង្គមជាក់ស្ដែង គឺមានការកុហកបោកប្រាស់ និងអំពើក្បត់ជាច្រើនកើតឡើងរវាងគូស្នេហ៍ ដោយស្វាមីខ្លះមានភរិយាហើយក៏ទៅរកស្រីខាងក្រៅ ស្រីខ្លះមានបុរសជាសង្សារហើយនៅលួចទាក់ទងនរណាម្នាក់ផ្សេងទៀតជាដើម។ បើសិនរឿងនេះកើតឡើងចំពោះអ្នក តើអ្នកគួរធ្វើបែបណា? ខាងក្រោមនេះជាចម្លើយ៖

១. ដកដង្ហើមចូលជ្រៅៗ

នៅពេលអ្នកចាប់បានថាគេកំពុងក្បត់អ្នកនៅនឹងភ្នែក ឬអ្នកដឹងតាមរយៈមធ្យោបាយផ្សេងៗ វាជារឿងធម្មតាទេដែលអ្នកខឹងសម្បា អ្នកឈឺចាប់ អ្នកចង់ស្រែកខ្លាំងៗ និងចង់យំដើម្បីកម្ចាយអារម្មណ៍ខកចិត្តមួយនេះ ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើដំបូងនោះគឺដកដង្ហើមចូលជ្រៅៗ ហើយទៅងូតទឹកត្រជាក់ៗឬទឹកក្ដៅឧណ្ហៗដើម្បីសង្កត់អារម្មណ៍របស់អ្នក ដោយចៀសវាងកុំរករឿងដៃគូរបស់អ្នកព្រោះការឈ្លោះប្រកែកគ្នាអាចនាំមកនូវបញ្ហាឬគ្រោះថ្នាក់ផ្សេងៗ។ អ្នកអាចយំចេញមកខាងក្រៅបើសិនជាអ្នកទប់មិនបាន។

២. ឲ្យប្រាកដចិត្តថាគូស្នេហ៍អ្នកក្បត់អ្នកពិតមែន

ជួនកាល អ្នកអាចមានការយល់ច្រឡំណាមួយកើតឡើង និងគិតដោយខ្លួនឯងថាដៃគូរបស់អ្នកបានក្បត់អ្នក ដូច្នេះសូមអ្នកធ្វើឲ្យប្រាកដចិត្តថាគេពិតជាក្បត់អ្នកមែន ដោយផ្អែកទៅលើភ័ស្តុតាងជាក់ស្ដែង មិនមែនការគិតតែឯងរបស់អ្នកនោះឡើយ។

រូបភាពតំណាង
រូបភាពតំណាង

៣. សួរគេត្រង់ៗ

ពេលប្រមូលបានភ័ស្តុតាងជាក់ស្ដែងហើយ បង្ហាញវាទៅគេហើយនិយាយជាមួយគេដើម្បីស្ដាប់ការបកស្រាយរបស់គេ តែអ្នកត្រូវរក្សាអារម្មណ៍ឲ្យនឹងនរ កុំឡូឡាកុំស្រែក ទប់កំហឹងខ្លួនឯងព្រោះកំហឹងអាចធ្វើឲ្យអ្នកប្រព្រឹត្តិអំពើអ្វីមួយដែលនាំឲ្យអ្នកស្ដាយក្រោយជាក្រោយ។ អ្នកត្រូវសួរគេនូវសំណួរទាំងឡាយដែលអ្នកចង់ដឹង ប៉ុន្តែក៏ត្រៀមចិត្តទទួលយកចម្លើយរបស់គេផងដែរ។

៤. ទៅធ្វើតេស្តស្វែងរកជំងឺកាមរោគ និងជំងឺផ្សេងៗដែលឆ្លងតាមការរួមភេទ

នេះជាចំណុចសំខាន់មួយដែលអ្នកគួរតែប្រុងប្រយ័ត្នឲ្យមែនទែន បើសិនអ្នកដឹងថាដៃគូរបស់អ្នកមានទំនាក់ទំនងផ្លូវកាយជាមួយអ្នកដទៃហើយ អ្នកត្រូវតែប្រញាប់ទៅធ្វើតេស្តនៅមន្ទីរពេទ្យ ដើម្បីស្វែងរកជំងឺដែលឆ្លងតាមការរួមភេទ(ករណីដែលអ្នកនិងដៃគូអ្នកមានទំនាក់ទំនងផ្លូវកាយជាមួយគ្នា) ដើម្បីឲ្យប្រាកដចិត្តថាគេមិនបានចម្លងជំងឺណាមួយពីអ្នក។

រូបភាពតំណាង
រូបភាពតំណាង

៥. ឲ្យពេលវេលាខ្លួនឯង

បន្ទាប់ពីគូស្នេហ៍របស់អ្នកសារភាពថាគេពិតជាក្បត់អ្នកមែនហើយ អ្វីដែលអ្នកត្រូវធ្វើគឺផ្ដល់ពេលវេលាឲ្យខ្លួនឯង ដើម្បីគិតលើទំនាក់ទំនងរបស់អ្នកនិងគេថាតើគួរបញ្ចប់ ឬបន្ត? បើសិនគូស្នេហ៍អ្នកប្រាប់អ្នកឲ្យឈប់គិតពីវា សូមកុំស្ដាប់គេ ត្រូវស្ដាប់ខ្លួនអ្នក ព្រោះមានតែអ្នកទេដែលដឹងថាអ្នកចង់បានអ្វី។

៦. ធ្វើការសម្រេចចិត្

បន្ទាប់ពីអ្នកបានរំងាប់អារម្មណ៍ និងគិតឃើញផ្លូវចេញសម្រាប់រឿងនេះហើយ អ្នកគួរតែត្រៀមខ្លួនរួចរាល់សម្រាប់ការសម្រេចចិត្តថាតើ អ្នកគួរបន្តទាក់ទងគូស្នេហ៍អ្នក ឬបញ្ឈប់គ្រប់យ៉ាងត្រឹមនេះ? គូស្នេហ៍ខ្លះអភ័យទោសឲ្យគ្នានិងចាប់ផ្ដើមសាជាថ្មី តែគូស្នេហ៍ខ្លះទៀតក៏បញ្ចប់គ្នា ដែលទាំងពីរផ្លូវនេះគឺជាជម្រើសរបស់អ្នក។

រូបភាពតំណាង
រូបភាពតំណាង

៧. អភិវឌ្ឍខ្លួនឯង និងផ្ដោតលើអនាគតកាល

ការឆ្លងកាត់បទពិសោធត្រូវគេក្បត់ គឺអាចក្លាយជាហេតុការណ៍ដ៏អាក្រក់មួយដែលដិតដាមក្នុងចិត្តរបស់អ្នក ដូច្នេះអ្នកគួរតែងាកមកចាប់អារម្មណ៍លើការអភិវឌ្ឍខ្លួនឯងឲ្យក្លាយជាមនុស្សកាន់តែពូកែជាងមុន ដោយបង្កើតចំណង់ចំណូលចិត្តថ្មីៗ ហាត់ប្រាណមើលថែសុខភាពរាងកាយនិងសុខភាពផ្លូវចិត្ត មានមិត្តថ្មីៗដើម្បីឲ្យជីវិតរបស់អ្នកស្រស់បំព្រងជាងមុន។ អ្នកក៏ត្រូវមានការប្រុងប្រយ័ត្នទាក់ទងនឹងអំពើក្បត់នេះ បើសិនជាអ្នកសម្រេចចិត្តទាក់ទងនរណាម្នាក់ថ្មី។

សរុបជារួមមក ការត្រូវមនុស្សជាទីស្រលាញ់របស់យើងក្បត់ គឺពិតជាឈឺចាប់ណាស់ តែអ្នកត្រូវចាំថា អ្នកគឺមានតម្លៃខ្ពស់ខ្លាំងណាស់និងមិនគួរត្រាំត្រែងនឹងទំនាក់ទំនងបែបនេះទេ។ បើសិនអ្នកសម្រេចចិត្តថានឹងបញ្ចប់វា សូមមានភាពក្លាហានក្នុងការដើរចេញ!

ប្រភព thelist

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T