ហេតុអីបានជាការលួចកា-ត់ចិត្តពី Crush ពិបាកជាងកា-»ត់ចិត្តពីអតីតគូស្នេហ៍?

//s9.kh1.co/29/29c68b0d91f0f662d24de2b422f0f9e62833ab41.jpg
ប្រលោមលោក & អប់រំ

 ២៧-កញ្ញា-២០២៣ ១ល្ងាច · ២ ឆ្នាំមុន

ពេលខ្លះ អ្នកដឹងថាគ្មានសង្ឃឹមទេ គេម្នាក់នោះមិនស្រលាញ់អ្នកវិញទេតែនៅប្រឹងសន្សំក្ដីសង្ឃឹមថាថ្ងៃណាមួយ គេប្រហែលជាងាកមកមើលអ្នកមិនខាន។

ស្នេហា៖ ទំនាក់ទំនងស្នេហា ពិតជាស្រស់បំព្រងខ្លាំងណាស់ ព្រោះក្រៅពីធ្វើឲ្យគូស្នេហ៍ទាំងពីរសប្បាយចិត្តហើយ នៅអាចជួយឲ្យពួកគេក្លាយជាមនុស្សស្រស់ស្រាយទៀតផង តែបើសិនស្នេហាឈានដល់ផ្លូវបំបែកភ្លាម ពិភពលោកស្រស់បំព្រងនោះក៏ប្រែមកជាខ្មៅងងឹតវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

សម្រាប់អ្នកលួចស្រលាញ់គេតែម្នាក់ឯងវិញ ថ្ងៃណាក៏ជីវិតខ្មៅងងឹតដែរ ព្រោះអារម្មណ៍ស្រលាញ់គេម្នាក់ឯងទាំងដែលមិនដឹងថាគេស្រលាញ់វិញឬអត់នោះ គឺពិតជាឈឺចាប់ណាស់។ ពេលខ្លះ អ្នកដឹងថាគ្មានសង្ឃឹមទេ គេម្នាក់នោះមិនស្រលាញ់អ្នកវិញទេតែនៅប្រឹងសន្សំក្ដីសង្ឃឹមថាថ្ងៃណាមួយ គេប្រហែលជាងាកមកមើលអ្នកមិនខាន។

រូបភាពតំណាង
រូបភាពតំណាង

ពេលខ្លះអ្នកចង់កាត់ចិត្តពីគេ ប៉ុន្តែកាត់មិនដាច់ ព្រោះគ្រាន់តែឈប់គិតពីគេ មិនបានឃើញមុខគេមួយថ្ងៃ អ្នកក៏ឈឺចាប់ណាស់ទៅហើយ។ ការពិតទៅ យើងពិតជាពិបាកកាត់ចិត្តនឹងមនុស្សដែលយើងលួចស្រលាញ់គេម្នាក់ឯង ជាជាងមនុស្សដែលធ្លាប់ជាអតីតគូស្នេហ៍យើង ព្រោះយើងតែងតែសង្ឃឹមថាថ្ងៃណាមួយ មនុស្សដែលលួចស្រលាញ់យើងនោះមកស្រលាញ់យើងវិញ យើងតែងតែគិតថាហេតុអីបានជាគេមិនស្រលាញ់យើង? យើងចង់ឲ្យគេស្រលាញ់យើងណាស់ ចង់ធ្វើរឿងជាច្រើនដែលគូស្នេហ៍ផ្សេងគេធ្វើ។

រូបភាពតំណាង
រូបភាពតំណាង

អ្នកពិបាកកាត់ចិត្តពីគេក៏ដោយសារ អ្នកគិតថាអ្នកចំណាយពេលវេលានិងបេះដូងស្រលាញ់មនុស្សម្នាក់នោះខ្លាំងណាស់ ហើយអ្នកពិតជាចង់ទទួលបានការតបស្នងមកវិញ តែពេលមិនបានដូចចិត្តគឺវាធ្វើឲ្យអ្នកឈឺចាប់ខ្លាំង ទើបពិបាកនឹងកាត់ចិត្ត។

រូបភាពតំណាង
រូបភាពតំណាង

ផ្ទុយពីទំនាក់ទំនងបែបគូស្នេហ៍វិញ បើសិនជាម្នាក់នោះជាអតីតដៃគូរបស់យើងស្រាប់ ជួនកាលយើងមិនសូវលំបាកក្នុងការកាត់ចិត្តទេ ដោយសារតែយើងគិតថាយើងនិងគេបានឆ្លងកាត់ជីវិតស្នេហារួចមកហើយ បានធ្វើអីដែលយើងចង់ធ្វើជាមួយគេរួចហើយ បានស្រលាញ់គេរួចហើយ ទើបពេលបែកបាក់គ្នា យើងគិតថាយើងបានព្យាយាមថែរក្សាស្នេហាមួយនេះអស់លទ្ធភាពហើយ បើវាមិនអាចទៅរួចទេគឺបណ្ដោយតាមនោះចុះ៕  

ប្រភព medium

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T