ក្រុមហ៊ុនហួវៃអឺរ៉ុប បានសម្ភោធលក់ជាផ្លូវការស្តេចនាឡិកា HUAWEI WATCH Ultimate Gold Edition ធ្វើពីមាស 18K និង នាឡិកាបែប Fashion គឺ HUAWEI WATCH GT 4 Series នឹងមកដល់ទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះ...

//s9.kh1.co/66/665e0104a1daa4d1296723ac24046f151804e5ba.png
សង្គម

 ១៩-កញ្ញា-២០២៣ ៩ព្រឹក · ១០ ខែមុន

កក្រើកទីផ្សារអឺរ៉ុប ! ហួវៃបញ្ជេញ The King Smartwatch ធ្វើពីមាស 18K តម្លៃជាង 3000ដុល្លា HUAWEI WATCH Ultimate Gold Edition នឹង នាឡិកាបែប Fashion HUAWEI WATCH GT 4 នឹងមកដល់ប្រទេសកម្ពុជាឆាប់ៗនេះ

រូបភាព
រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ក្រុង Barcelona, អេស៉្បាញ ថ្ងៃទី 14 កញ្ញា 2023៖ ក្រុមហ៊ុនហួវៃអឺរ៉ុបបានដាក់សម្ភោធលក់ជាផ្លូវការស្តេចsmartwatch HUAWEI WATCH Ultimate Gold​ Edition ធ្វើពីមាស 18K មានតម្លៃជាង 3000ដុល្លារ ជាមួយsmartwatch HUAWEI Watch GT 4 ដោយមានការឌីហ្សាញថ្មីទាំងស្រង់ រួមនិងបច្ចេកវិទ្យាឆ្លាតវៃជាច្រើនផងដែរ។ មិនត្រឹមតែប៉ុនណ្ណោះ smartwatch របស់ក្រុមហ៊ុនហួវៃប្រើបានជាមួយស្មាតហ្វូន Android 8.0 និង iOS 13 ឡើងទៅ។

រូបភាព
រូបភាព

HUAWEI WATCH Ultimate Gold​ Edition បង្កើតឡើងពេញដោយប្រណីតភាពរួមជាមួយគ្រឿងបង្គុំកម្រជាច្រើន និងបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយដូចជា៖

·         ខ្សែរនាឡិកាកណ្តាល និងរង្វង់នាឡិកាធ្វើពីមាសសុទ្ធ 18K

·         ខ្សែរនាឡិកាចំហៀងធ្វើពី Titanium gold plating

·         បូតុង (ក្បាលរុយ) ធ្វើពី 18K កាត់ដោយពេជ្រ

·         រង្វង់ស៊ុម និងបាតនាឡិកាធ្វើពី Nanacrystal ceramic

·         តួរនាឡិកាធ្វើពីលោហៈ Amorphous zirconium alloy

·         កញ្ចក់នាឡិកាធ្វើពីកញ្ចក់ Sapphire ការពារសឹកឆ្កូតបានយ៉ាងល្អ

រូបភាព
រូបភាព

ក្រៅពីគ្រឿងបង្គុំកម្រដែលមានតម្លៃថ្លៃហើយ HUAWEI WATCH Ultimate Golden បំពាក់បច្ចេកវិទ្យទំនើបជំនាន់ចុងក្រោយដែលជាជំនួយការការងារ សុខភាព និងកីឡាដូចជា៖

·         បច្ចេកវិទ្យាការពារជម្រាបទឹក 10ATM អាចហែលទឹកជម្រៅ 150ម៉ែត ទទួលស្គាលដោយស្តង់ដាអន្តរជាតិ ISO 22810

·         សែនស័រវាស់ចង្វាក់បេះដូង, ECG, SpO2 sensor, Compass sensor, Barometer, ALS sensor, Temperature sensor, Water depth sensor

·         L1/L5 dual-frequency GPS, GLONASS, Galileo, QZSS and BeiDou

·         បច្ចេកវិទ្យាសាកថ្មឥតខ្សែរ (wireless) ប្រើ 14ថ្ងៃ

·         មុខងារកីឡាជាង 100មុខ

·         Bluetooth calling

រូបភាព
រូបភាព

ដោយការរចនាបង្កើតឡើងដោយវត្ថុធាតុដើមកម្រមានតម្លៃ ជាមួយបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយ ទាំងនេះបង្ហាញពីភាពលេចធ្លោរនៃកិត្យានុភាពដ៏អស្ចារ្យនៃស្តេចsmartwatch HUAWEI Watch Ultimate Gold Edition ។

រូបភាព
រូបភាព

HUAWEI Watch GT 4 Series ផ្លាស់ប្តូរការឌីហ្សាញថ្មីទាំងស្រុងគឺបែប ​​Fashion តែម្តង លើការឌីហ្សាញទាន់សម័យ ឆ្លាតវៃ សុខភាព ងាយស្រួលប្រើប្រាស់ និងទំនុកចិត្ត មានពីរទំហំ 46mm និង 41mm ហើយនាឡិកាទាំងពីរនេះមានលក្ខណៈពិសេសជាច្រើនដូចជា៖

ចំណុចគោលទី 1 ៖ ការរចនាបែប ​Fashion និង Reliable

·         ការរចនារូបរាងថ្មីបែប ​Fashion រួមបញ្ជូលការដីហ្សាញ Inspired ដោយនាឡិកាបែប ​Classic ដែលមានតម្លៃថ្លៃ

·         មុខងារ Always on Display ជំនាន់ថ្មីភ្លឺជាងមុន 20% បង្កើនភាព ​Fashion គ្រប់ពេលវេលា នៅពេលដាក់ដៃចុះ

·         មុខនាឡិកាអាចកែបាន (Customize Watch Face) ទៅតាមចំណង់ចំណូលចិត្តបាន ឬ កំណត់ទៅតាមរូបភាព Outfit ដែលអ្នកបានពាក់ (OOTD)

·         អាចធ្វើការដោនឡូដ Watch Face បានជាង 250,000 មុខ

·         តួនាឡិកាធ្វើពីលោហះធាតុធន់រឹងមាំ Stainless Steel 316L ធន់មិនខ្លាចសឹកឆ្កូត នឹងភ្លឺចែងចាំងគ្រប់ពេលបង្កើននៅភាពប្រណិតនឹង Fashion

·         តួរកាត់ដោយប្រើបច្ចេកវិទ្យាកាត់ពេជ្រ NC Diamond Cutting

·         បាតនាឡិកាធ្វើពី Ceramic ធន់នឹងការសឹកឆ្កូត

·         កញ្ជក់នាឡិកាជាប្រភេទ Anti-Scratches Glass ធន់នឹងភាពសិកឬប៉ះទង្គិច

·         ខ្សែរនាឡិកាមានច្រើនជម្រើសដូចជា ខែ្សរStainless steel ខ្សែរស្បែក ខ្សែរ Fluoroelastomer និងខ្សែរលីឡុង

·         5ATM ការពារជម្រៅទឹក 50ម៉ែតទទួលស្គាល់ដោយស្តង់ដារអន្តរជាតិ ISO 22810:2010

·         ធន់នឹងកម្តៅ 70°C ត្រជាក់ -40°C

·         បច្ចេកវិទ្យាសាកថ្មឥតខ្សែរ (wireless)

រូបភាព
រូបភាព

ចំណុចគោលទី 2 ៖ Compatible (ប្រើប្រាស់ទូលំទូលាយទំាង iOS និង Android ប្រើបានសេរី)

·                     ភ្ជាប់ជាមួយស្មាតហ្វូនគ្រប់ប្រភេទ៖

·                     លើកនិយាយបានតាម App ល្បីៗ ដូចជា Telegram, Facebook Messenger, WhatsApp ឬ Instagram ជាដើម ។

·                     អាច Quick Rely នឹង ទទួលដំណឹងសារគ្រប់ពេលវេលា

·                     Bluetooth Call បានចម្ងាយឆ្ងាយរហូតដល់ 100ម៉ែត

·                     ថ្មកាន់បានជាង 2 សប្តាហ៍ (46mm)

រូបភាព
រូបភាព

ចំណុចគោលទី 3 ៖ Pro-Level Health Management  (អ្នកជំនាញគ្រប់គ្រងសុខភាពសុខ និង មានភាពច្បាស់សុក្រិត)

·         មុខងារតាមដានសុខភាពបេះដូង PPG ដំបូងគេ Pulse Wave Arrhythmia Analysis

·         មុខងារវាស់ចង្វាក់បេះដូងជំនាន់ចុងក្រោយបង្អស់ HUAWEI TruSeen™ 5.5+

·         មុខងារតាមដានស្រមុកដំបូងគេ នឹង ដំណេក HUAWEI TruSleep 3.0

·         មុខងារតាមដានរដូវស្ត្រីបែបវិទ្យាសាស្ត្រ

·         មុខងារ គ្រប់គ្រង ​Calories Management

·         មុខាងរវាស់កម្រិតអ៊ុកសីសែនក្នុងឈាម ​Spo2

·         មុខងារតាមដានភាពស្ត្រេស Stress Monitoring

·         មុខងារវាស់កម្តៅជាដើម ..

រូបភាព
រូបភាព

ចំណុចគោលទី 4 ៖ មុខងារកីឡាឈានមុខគេ Sport Forward

·         ការរចនាថ្មីជាមួយ Activity Rings នៅលើ Watch Face ជំនួយភាពងាយស្រួលក្នុងការបំពេញយក ចំនួនដុត Calorie បំពេញចំនួនម៉ោងនៃការហាត់ប្រាណឬធ្វើសកម្មភាពហាត់ប្រាណ

·         មុខងារ​ GPS ជំនាន់ថ្មី “Sunflower” ចាប់យកទីតាំងខ្លាំងជាងមុន 30%  (Dual-band five-system QZSS, GPS, GLONASS, Galileo, and Beidou, QZSS ) ធ្វើអោយការចាបើយកទីតាំងបានកាន់តែលឿនបំផុត ។

·         មុខងារ Route Back  និង Route Back Sharing មិនខ្លាចវង្វេងផ្លូវពេលធ្វើការឡើងភ្នំឬតំបន់ដែលយើងមិនស្គាល់ ហើយយើងអាចធ្វើការចែករំលែក នៃ Route  ដែលបានធ្វើដំណើរទៅកាន់មិត្តភក្តិបានទៀតផង

·         មុខងារ AI Running Coach ឬ Smart Workouts Coach ជំនួយដល់ការហាត់ប្រាណ

·         មុខងារកីឡាជាង 100+ ប្រភេទ

·         មានវគ្គបណ្តុះបណ្តាល Free ជាង 200+ វគ្គ

រូបភាព
រូបភាព

ដោយការឌីហ្សាញថ្មីទាំងស្រង់ The all-new HUAWEI WATCH GT 4 ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកនិយមប្រើនាឡិកាឆ្លាតវៃ។ ហើយក្រុមហ៊ុនហួវៃប្រទេសកម្ពុជានឹងនាំចូល ស្តេចនាឡិកា HUAWEI WATCH Ultimate និង The all-new HUAWEI WATCH GT 4 Series មកទីផ្សារប្រកម្ពុជាក្នុងពេលឆាប់នេះផងដែរ។

សូមបញ្ជាក់ថា៖ smartwatch របស់ក្រុមហ៊ុនហួវៃប្រើបានជាមួយស្មាតហ្វូន Android 8.0 និង iOS 13 ឡើងទៅ។

Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/2d/2dca9ccef0f01da841c9411220ccf2e77e32daea.png

ភ្ញាក់ផ្អើលខ្លាំងអាយដលវិសាល ស្រីនា បង្ហាញចំណាប់អារម្មណ៍ថេប្លេត Huawei ប្រើកម្មវិធី office កុំព្យូទ័រ version ពេលធ្វើទស្សនកិច្ចក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Huawei នៅទីក្រុងសិនជិន ប្រទេសចិន

 ០៥-មករា-២០២៤ 
 ១០ព្រឹក · ៧ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T