អបអរ ចន សុទីម៉ា ក្លាយជាម្ចាស់មកុដបវរកញ្ញាចក្រវាឡកម្ពុជា ២០២៣

//s9.kh1.co/d8/d85bfb45b593e76ca5e1f112557133b251210cc6.jpg
តារា & កម្សាន្ដ

 ០៨-កញ្ញា-២០២៣ ៨ព្រឹក · ៨ ខែមុន

រកឃើញម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជា ២០២៣ ដែលបានទៅលើ កញ្ញា ចន សុទីម៉ា ។

ភ្នំពេញ៖ ប្រិយមិត្តដែលតែងតែតាមដាន កម្មវិធីប្រកួតសម្រស់ ប្រាកដជាបានជ្រាប និងបានទស្សនាក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជា Miss Universe Cambodia ដែលបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ព្រមទាំងបានស្វែងរកបេក្ខភាពដែលមានសមត្ថភាព អាចតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ កាលពីយប់ថ្ងៃទី ៧ ខែកញ្ញា កន្លងទៅនេះ កម្មវីធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជា ២០២៣ ក៏បានរៀបចំឡើងយ៉ាងរលូន ដោយមានការចូលរួមយ៉ាងច្រើនពីទស្សនិកជន ជាពិសេសនោះ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ ក៏បានរកឃើញម្ចាស់មកុដ Miss Universe Cambodia 2023 ដែលបានទៅលើ កញ្ញា ចន សុទីម៉ា ផងដែរ។

ចំពោះលទ្ធផលមួយនេះ ក៏មានការអបអរសាទរពីហ្វេនៗ អ្នកគាំទ្រជាច្រើន ចំពោះរូបនាង ដែលជាបេក្ខភាពដ៏មានសមត្ថភាព និងអាចតំណាងឲ្យប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិ ក្នុងពេលឆាប់ៗខាងមុខនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T