ចេញទាំងចម្រៀង Selena Gomez ចេញសម្ដែងរឿងបែបកំប្លែងទៀត(មានវីដេអូ)

//s9.kh1.co/45/45afdd86e838d9b7d4ec100e80967abe11b7dae8.png
តារា & កម្សាន្ដ

 ២៨-សីហា-២០២៣ ២ល្ងាច · ២ ឆ្នាំមុន

Selena នាងវិវត្តន៍មកពីការសម្ដែង តាំងពីកុមារភាពមកម្ល៉េះ ដែលនាងមានសមត្ថភាពសម្ដែងបានយ៉ាងល្អ។

កម្សាន្ត៖ ប្រិយមិត្តដែលនិយមស្រឡាញ់ចូលចិត្ត តារាចម្រៀងអន្ដរជាតិ Selena Gomez ច្បាស់ជាស្គាល់នាងតាមរយៈបទចម្រៀងល្បីៗជាច្រើនបទដូចជាបទ Same old love ឬបទ Love you like a love song ជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Selena Gomez 
Selena Gomez 

អ្វីដែលមិត្តៗអ្នកអានអាចនឹងមិនទាន់ដឹងនោះគឺ Selena នាងវិវត្តន៍មកពីការសម្ដែង តាំងពីកុមារភាពមកម្ល៉េះ ដែលនាងមានសមត្ថភាពសម្ដែងបានយ៉ាងល្អ។ ដោយឡែក នៅពេលនាងពេញវ័យ តារាស្រីរូបនេះ បានងាកមកចូលក្នុងវិស័យតន្ត្រីវិញម្ដង ដែលធ្វើឲ្យនាងមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងមកដល់បច្ចុប្បន្ននេះ។

Selena Gomez 
Selena Gomez 

ជាពិសេស ថ្មីៗនេះ Selena បានចេញមករំលឹកវិជ្ជាគុននៃសមត្ថភាពសម្ដែងរបស់នាងម្ដងទៀត ដែលធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍រំភើបមែនទែន។ នៅក្នុងនោះ តារាស្រីវ័យ ៣១ឆ្នាំរូបនេះ បានសម្ដែងខ្សែភាពជា Series បែបកំប្លែង ដែលនឹងចេញឆាប់ៗនេះនៅក្នុង Netflix ៕

Selena Gomez 
Selena Gomez 

ប្រភព៖ peacocks

@peacock This single better be dropping soon 👀 Stream SNL on Peacock now. #SNL #SNLSketch #SelenaGomez #MelissaVillasenor #ChrisRedd ♬ Peacock_SNL_APeekatPico - Peacock
video
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T