កម្សាន្ដ៖ ពិតណាស់ ប្រិយមិត្ត ប្រាកដជាបានស្គាល់នូវតារាចម្រៀងប្រុសលោក Kai ដែលគ្រប់គ្នាស្គាល់ថា ជាម្ចាស់បទ Mascara ទឹកភ្នែក ដែលមិត្តៗយុវវ័យនិយមចូលចិត្តស្ដាប់។ ជាពិសេស តារាប្រុសរូបនេះ ក៏កំពុងតែមានទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមជាមួយនឹង Monyneath Sindy ដែលជាតារា TikTok ដ៏ស្រស់ស្អាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទន្ទឹមគ្នានេះដែរ គេសង្កេតឃើញថា ក្រោយពីបើកបង្ហាញទំនាក់ទំនងមក អ្នកទាំងពីរតែងតែបង្ហោះរូបស្និទស្នាលជាមួយគ្នា ធ្វើឲ្យអ្នកគាំទ្រច្រណែនគ្រប់ៗគ្នា។ ថ្មីៗនេះ Kai បានធ្វើឲ្យមហាជនមានអារម្មណ៍ឯកាម្ដងទៀត តាមរយៈរូបភាពប៉ុន្មានសន្លឹក រួមជាមួយខេបសិន We were made for each other ដែលប្រែមកថា ពួកគេកើតមកជាគូនឹងគ្នា ដូចជា ទឹក និង ត្រី។

បើក្រឡេកទៅមើលរូបភាពវិញ ខាយ និង មុន្នីនាថ បង្ហាញស្នាមញញឹម មើលទៅក៏ដឹងថា ពិភពលោកកំពុងតែមានពណ៌ផ្កាឈូកសម្រាប់អ្នកទាំងពីរ ធ្វើឲ្យអ្នកអត់គូមានអារម្មណ៍ច្រណែន និង រងារឯកា៕

សូមទស្សនារូបភាពខាងក្រោម៖