មកដឹងពីវិធីសុំចែកផ្លូវពីគេ ដោយធ្វើឲ្យគេឈឺចាប់តិចតួចបំផុត

//s9.kh1.co/af/af9cf40408fc84bb64fb98c57cf285e0386a190d.jpg
ប្រលោមលោក & អប់រំ

 ១១-សីហា-២០២៣ ៨ព្រឹក · ២ ឆ្នាំមុន

ទំនាក់ទំនងគូស្នេហ៍នីមួយៗតែងមានឡើងមានចុះ តែងមានពេលឈ្លោះគ្នាខ្លាំង ឬខ្វែងគំនិតគ្នា រហូតម្ខាងៗមានអារម្មណ៍ថានឿយណាយ។ គូស្នេហ៍ខ្លះក៏រាងសោះកក្រោះដាក់គ្នា ដោយសារមិនសូវមានពេលឲ្យគ្នា ដែលធ្វើឲ្យយូរៗទៅទំនាក់ទំនងទៅជាប្រេះឆា។

ស្នេហា៖ ទំនាក់ទំនងគូស្នេហ៍នីមួយៗតែងមានឡើងមានចុះ តែងមានពេលឈ្លោះគ្នាខ្លាំង ឬខ្វែងគំនិតគ្នា រហូតម្ខាងៗមានអារម្មណ៍ថានឿយណាយ។ គូស្នេហ៍ខ្លះក៏រាងសោះកក្រោះដាក់គ្នា ដោយសារមិនសូវមានពេលឲ្យគ្នា ដែលធ្វើឲ្យយូរៗទៅទំនាក់ទំនងទៅជាប្រេះឆា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

មានពេលខ្លះ អ្នកចង់ចែកផ្លូវជាមួយគេ ដើម្បីទុកពេលវេលាឲ្យខ្លួនឯងបានស្វែងរកជម្រើសដែលល្អជាងនេះ ឬក៏អ្នកចង់ចែកផ្លូវព្រោះអ្នកអស់ចិត្តស្រលាញ់ ប៉ុន្តែអ្នកអាណិតគេណាស់ មិនចង់ធ្វើបាបចិត្តគេទេ ព្រោះគេមើលទៅស្រលាញ់អ្នកខ្លាំង ខ្លាចថានិយាយទៅគឺប៉ះពាល់ដល់ចិត្តគេទៅវិញ។​

បើអ្នកចង់បែកគ្នាជាមួយគូស្នេហ៍អ្នក តែមិនចង់ធ្វើបាបចិត្តគេ អ្នកអាចសាកល្បងវិធីសាស្ត្រអស់ទាំងនេះ៖

១. បើកចិត្តនិយាយជាមួយដៃគូរបស់អ្នក

មិនថាមានរឿងអីក៏ដោយ ការប្រាស្រ័យទាក់ទងគឺពិតជាសំខាន់ណាស់ ដើម្បីឲ្យភាគីទាំងពីរយល់ពីគ្នានិងមិនចេះតែគិតហួសព្រំដែន។ បើសិនជាអ្នកចង់ចែកផ្លូវជាមួយគេ អ្នកគួរតែណាត់គេមកនិយាយនៅកន្លែងណាមួយដែលមានភាពស្ងប់ស្ងាត់ ហើយនិយាយប្រាប់គេត្រង់ៗដោយលើកមូលហេតុមកជាមួយផងនិងព្យាយាមនិយាយដោយស្រទន់មួយៗ ដើម្បីឲ្យគេមានអារម្មណ៍ថាអ្នកអាណិតនិងគិតដល់ចិត្តរបស់គេ។ ការបើកចិត្តនិយាយគ្នានេះក៏ធ្វើឲ្យគេដឹងថា អ្នកមានការគោរពចំពោះគេខ្ពស់ផងដែរ។​

រូបភាពតំណាង
រូបភាពតំណាង

២. ត្រូវផ្ដល់ហេតុផលមួយដ៏ស្មោះត្រង់

ជួនកាល អ្នកគិតចង់កុហកគេពីហេតុផលដែលអ្នកចង់បែកជាមួយគេ ព្រោះហេតុផលពិតអាចនឹងធ្វើឲ្យគេឈឺចាប់តែយ៉ាងណាមិញ អ្នកត្រូវប្រកាន់ភាពស្មោះត្រង់ ព្រោះបើសិនគេដឹងថាអ្នកកុហក គេរឹតតែឈឺចាប់ជាងនោះទៅទៀត។​ ៣. ចាប់ផ្ដើមរក្សាគម្លាត

ក្នុងករណី ដៃគូរបស់អ្នកចចេសមិនចង់ចែកផ្លូវជាមួយអ្នក សូមចាប់ផ្ដើមរក្សាគម្លាត គឺត្រូវបង្ហាញចេញថាអ្នកមិនចង់ធ្វើជាគូស្នេហ៍គេដូចមុនទេ។ បើគេព្យាយាមទូរស័ព្ទមករកអ្នក ទុកវាមួយឡែកកុំទទួល ហើយបើគេណាត់អ្នកចេញទៅដើរលេង ប្រាប់ថាអ្នកមានការងារផ្សេងត្រូវធ្វើ។ ការធ្វើបែបនេះអាចជួយឲ្យគេកាត់ចិត្តពីអ្នកកាន់តែឆាប់។​

រូបភាពតំណាង
រូបភាពតំណាង

៤. ស្ដាប់ពាក្យក្នុងចិត្តរបស់គេ

នៅពេលអ្នកនិយាយពាក្យបែកចេញទៅភ្លាម គួរទុកពេលឲ្យគេបានបង្ហាញអារម្មណ៍របស់គេហើយធ្វើជាអ្នកស្ដាប់ដ៏ល្អម្នាក់ និងជាពិសេសនោះកុំធ្វើការរិះគន់គេក្នុងចិត្ត ឬមើលគេក្នុងផ្លូវអាក្រក់អី។​

៥. កុំបន្តធ្វើជាមិត្តរបស់គេភ្លាមៗបន្ទាប់ពីបែកគ្នា

នេះជាកំហុសដ៏ធំមួយក្រោយចែកផ្លូវគ្នារបស់គូស្នេហ៍ ដែលនៅរក្សាចំណងមិត្តភាពទៅមករកគ្នាក្រោយពេលបែកគ្នាភ្លាមៗ ព្រោះអ្នកត្រូវដឹងថា បែកគ្នាភ្លាម ដៃគូអ្នកត្រូវការពេលវេលាសម្រាប់ផ្សះផ្សារបួសចិត្ត ដូច្នេះអ្នកមិនគួរព្រមព្រៀងធ្វើជាមិត្តឬនៅក្រវែលៗជីវិតរបស់គេទៀតទេ។​

រូបភាពតំណាង
រូបភាពតំណាង

៦. កុំឲ្យក្ដីសង្ឃឹមខ្យល់ទៅគេឲ្យសោះ

អ្នកមិនត្រូវផ្ដល់ក្ដីសង្ឃឹមឲ្យគេមានអារម្មណ៍ថា អ្នកនៅសល់ក្ដីស្រលាញ់ចំពោះ និងអាចបង្កាត់ភ្លើងស្នេហ៍ឡើងវិញទេ។ បើសិនជាអ្នកនៅតែបន្តនិយាយពាក្យផ្អែមល្ហែម ឬធ្វើអីដូចកាលពីមុន នោះគេប្រាកដជាគិតថាអ្នកនឹងត្រឡប់មករកគេមិនខាន៕

ប្រភព healthforlifegr

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T