សញ្ញាណទាំង៩នេះ បញ្ជាក់ថា Crush អ្នកលួចស្រលាញ់អ្នកដែរ គ្រាន់តែពូកែលាក់

//s9.kh1.co/7e/7ea35b76422c5f5cd76dca511433590178cdde17.jpg
ប្រលោមលោក & អប់រំ

 ០៧-សីហា-២០២៣ ៨ព្រឹក · ២ ឆ្នាំមុន

ពិតណាស់ នរណាៗក៏ធ្លាប់លួចស្រលាញ់មនុស្សម្នាក់ដែរ ហើយយើងតែងតែប្រាថ្នាចង់ឲ្យមនុស្សម្នាក់នោះស្រលាញ់យើងវិញដែរ ប៉ុន្តែអ្នកធ្លាប់គិតដល់ទេថា មនុស្សដែលយើងលួចស្រលាញ់នោះក៏កំពុងលួចស្រលាញ់អ្នកដូចគ្នា?​

ស្នេហា៖ ក្នុងជីវិតយើងម្នាក់ៗ សុទ្ធតែធ្លាប់បានឆ្លងកាត់ពាក្យមួយថា "ស្នេហា" ដោយអ្នកខ្លះកំពុងមានគូស្នេហ៍ ឬធ្លាប់មានគូស្នេហ៍ ឯអ្នកខ្លះទៀតគ្មានគូស្នេហ៍ទេ តែកំពុងលួចស្រលាញ់នរណាម្នាក់។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

ពិតណាស់ នរណាៗក៏ធ្លាប់លួចស្រលាញ់មនុស្សម្នាក់ដែរ ហើយយើងតែងតែប្រាថ្នាចង់ឲ្យមនុស្សម្នាក់នោះស្រលាញ់យើងវិញដែរ ប៉ុន្តែអ្នកធ្លាប់គិតដល់ទេថា មនុស្សដែលយើងលួចស្រលាញ់នោះក៏កំពុងលួចស្រលាញ់អ្នកដូចគ្នា?​

បើចង់ជ្រាបច្បាស់ថាមនុស្សអ្នកលួចស្រលាញ់ កំពុងលួចស្រលាញ់អ្នកដែរ សូមធ្វើការអាននៅចំណុចទាំង៩ខាងក្រោមនេះ៖

១. ពេលនៅក្បែរអ្នក គេធ្វើខ្លួនមិនត្រូវសោះ

បើសិនជាអ្នកចួបគេ ហើយគេព្យាយាមគេចភ្នែកអ្នក ឬឈ្ងោកមុខចុះ មិនហ៊ានសម្លឹងអ្នកចំ បង្ហាញពីភាពអឹមអៀន ឬអង្អែលកញ្ចឹងកខ្លួនឯង ហាក់ធ្វើខ្លួនមិនត្រូវសោះ នោះអាចជាកាយវិការមួយដែលបញ្ជាក់ថាគេកំពុងតានតឹង មិនដឹងប្រាស្រ័យទាក់ទងជាមួយអ្នកយ៉ាងម៉េចល្អ។​

រូបភាពតំណាង
រូបភាពតំណាង

២. គេសរសើរអ្នកជារឿយៗ

ជាធម្មតាទេ ដែលមនុស្សម្នាក់សរសើរមនុស្សម្នាក់ទៀត ទៅលើសម្រស់របស់គេ ប៉ុន្តែនៅត្រង់ចំណុចនេះ មនុស្សដែលលួចស្រលាញ់អ្នក ចូលចិត្តសរសើរអ្នកពីរឿងអ្វីផ្សេង ក្រៅពីសម្រស់ ដូចជា អ្នកពូកែកំប្លុកកំប្លែង, អ្នកពូកែរឿងរៀនសូត្រ, ពូកែធ្វើម្ហូប ឬមានទំនុកចិត្តចំពោះខ្លួនឯងខ្ពស់ជាដើម។​

៣. រាងប្រច័ណ្ឌហួងហែងតិចៗពេលឃើញអ្នកផ្សេងនៅជាមួយអ្នក

ការហួងហែងជាអារម្មណ៍ដែលកើតឡើងធម្មតាទេ បើសិនយើងឃើញនរណាម្នាក់ទៅស្និទ្ធស្នាលជាមួយមនុស្សដែលយើងលួចស្រលាញ់។ បើសិនជាម្នាក់នោះ គេធ្វើមុខមិនសូវពេញចិត្ត ឬមើលទៅប្រច័ណ្ឌពេលអ្នកនិយាយដល់អ្នកផ្សេង គឺមានន័យថាគេមានចិត្តមកលើអ្នកហើយ។​

រូបភាពតំណាង
រូបភាពតំណាង

៤. គេចូលចិត្តសួរពីខ្លួនអ្នក

បើយើងលួចស្រលាញ់នរណាម្នាក់ យើងតែងតែចង់ដឹងរឿងរ៉ាវពីខ្លួនគេឲ្យច្រើនគេឲ្យច្រើនបំផុតតាមដែលអាចធ្វើបាន។ ចំណុចនេះត្រង់នេះមានន័យថា បើមនុស្សដែលអ្នកលួចស្រលាញ់ ជជីកសួរអ្នកពីខ្លួនអ្នកច្រើន ដូចជា អ្នកមានក្ដីស្រមៃអ្វីខ្លះ? អនាគតចង់មានគ្រួសារដែរឬទេ? បុរសនារីបែបណាដែលអ្នកចូលចិត្ត? គឺគេអាចនឹងលួចស្រលាញ់អ្នកដែរហើយ។​

៥. ចំណាំគ្រប់យ៉ាងពីអ្នក

ពួកគេតែងតែចាំថាអ្នកចូលចិត្តអី មិនចូលចិត្តអី សូម្បីតែថ្ងៃកំណើតរបស់អ្នកក៏គេចងចាំទុកដែរ ព្រោះអ្នកជាមនុស្សសំខាន់ចំពោះគេ។​

៦. គេចង់ចំណាយពេលជាមួយអ្នក

គេតែងចង់ចំណាយពេលជាមួយអ្នក មិនថាអ្នកទាំងពីរនៅសិក្សា ឬចូលបំពេញការងារនោះឡើយ។ គេព្យាយាមរំលែកពេលរបស់គេមកចួបមុខអ្នក និងទាក់ទងអ្នកជាប្រចាំ។​

រូបភាពតំណាង
រូបភាពតំណាង

៧. គេស្ដាប់ពីអ្នក

មិនថាអ្នកត្អូញត្អែរ ឬបញ្ចេញកំហឹង ឬក្រៀមក្រំឡើយ គឺគេតែងតែស្ដាប់អ្នក តែងតែធ្វើជាអ្នកស្ដាប់ដ៏ល្អនៅពេលអ្នកមានអារម្មណ៍មិនល្អ។​

៨. គេរាងអ៊ែនមករកអ្នក នៅពេលអ្នកនិយាយដាក់គេ

ពេលខ្លះ អ្នកត្រូវចេះសង្កេតកាយវិការរបស់គេ ព្រោះមនុស្សដែលលួចស្រលាញ់អ្នក តែងតែចង់នៅជិតអ្នកឲ្យច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ បើសិនអ្នកអង្គុយក្បែរគេ ហើយនិយាយអ្វីម្យ៉ាងទៅកាន់គេ គេតែងតែអ៊ែនមករកអ្នកនិងងក់ក្បាលទទួលដឹងថាគេយល់អ្វីដែលអ្នកនិយាយ ឬសម្លឹងចំភ្នែកអ្នក។​

រូបភាពតំណាង
រូបភាពតំណាង

៩. គេញញិមញឹកណាស់ពេលនៅក្បែរអ្នក

ឲ្យតែសប្បាយចិត្ត គឺមនុស្សតែងតែញញិម អ៊ីចឹងហើយបើសិនគេញញិមច្រើន លេងសើចជាមួយអ្នកច្រើន មានន័យថាគេលួចស្រលាញ់អ្នកហើយ៕

រូបភាពតំណាង
រូបភាពតំណាង

ប្រភព seventeen

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T