ទើបគ្រងតំណែងសោះ កក្កដា សោភ័ណ្ឌ ត្រូវដកដំណែងវិញ ព្រោះ…

//s9.kh1.co/fc/fc396e688ce4d09ca617d94dd8ba7b665315f518.jpg
តារា & កម្សាន្ដ

 ២០-មិថុនា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

ទើបគ្រងតំណែងបវរកញ្ញាត្រៀមចេញទៅប្រកួតលើឆាកអន្តរជាតិមិនបានប៉ុន្មានផង ពេលនេះ កក្កដា សោភ័ណ្ឌ ត្រូវខាងក្រុមហ៊ុនដកតំណែងវិញ។

ភ្នំពេញ៖ អាចនិយាយបានថា ជារឿងដ៏ភ្ញាក់ផ្អើលសម្រាប់មហាជន ខណៈពេលដែលឮដំណឹងថា កក្កដា សោភ័ណ្ឌ បានគ្រងនូវដំណែងបវរកញ្ញា Miss Fabulous Cambodia ដែលនឹងត្រៀមចេញទៅប្រកួតលើឆាកអន្តរជាតិនៅលើឆាកអន្តរជាតិយ៉ាងដូច្នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កក្កដា សោភ័ណ្ឌ 
កក្កដា សោភ័ណ្ឌ 

ក្នុងនោះដែរ បន្ទាប់ពីមហាជនរួមទាំងហ្វេន កក្កដា សោភ័ណ្ឌ បានដឹងដំណឹងមួយនេះ ម្នាក់ៗបានចូលរួមអបអរសារទរទៅកាន់នាងគ្រប់ៗគ្នាផងដែរ។ លើសពីនេះទៅទៀត មហាជនក៏ចង់ឃើញបវរកញ្ញា Miss Fabulous Cambodia រូបនេះ ពេលប្រកួតលើឆាកអន្តរជាតិផងដែរ។

កក្កដា សោភ័ណ្ឌ
កក្កដា សោភ័ណ្ឌ

ប៉ុន្តែវាជារឿងដ៏គួរឲ្យសោកស្ដាយ ដែលកាលពីម្សិលមិញនេះ ផេកផ្លូវការ Miss Fabulous Cambodia បានចេញលិខិតប្រកាសជាសាធារណៈ បង្ហើបប្រាប់មហាជនថា កក្កដា សោភ័ណ្ឌ ត្រូវបានដកតំណែងហើយ ដោយមូលហេតុ បវរកញ្ញារូបនេះ មិនអាចបំពេញតាមគោលការណ៍របស់ក្រុមហ៊ុនបាន៕

កក្កដា សោភ័ណ្ឌ 
កក្កដា សោភ័ណ្ឌ 
កក្កដា សោភ័ណ្ឌ 
កក្កដា សោភ័ណ្ឌ 
រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T