កម្សាន្ត៖ ជាការពិតណាស់ កេរ្តិ៍ឈ្មោះរបស់តារាចម្រៀងរ៉េប លោក វណ្ណដា កាន់តែមានភាពល្បីរន្ទឺពីមួយថ្ងៃទៅមួយថ្ងៃ។ មិនត្រឹមតែនៅក្នុងស្រុកនោះទេ បទចម្រៀង វណ្ណដា ក៏ពេញនិយមមិនធម្មតានៅបណ្ដាប្រទេសផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាពិសេស តារាចម្រៀងមាឌតូចរូបនេះ បានធ្វើឲ្យមហាជនលាន់មាត់ម្ដងទៀត តាមរយៈវីដេអូមួយ នៅក្នុងកម្មវិធីមង្គលការរដែលចូលរួមសុទ្ធតែភ្ញៀវលំដាប់។ នៅក្នុងវីដេអូនោះ វណ្ណដា បានឡើងច្រៀងបទ Solo Again ដោយភ្ញៀវនាំគ្នាស្រែហ៊ោមុខឆាក ម្នាក់ៗសំុចាប់ដៃលោកទៀតផង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ កម្មវិធីដែលតារារ៉េបសម្លេងធ្ងន់នេះ បានចូលរួមពោរពេញទៅដោយភ្ញៀវ ដាប់អភិជន និង ខ្សែអ្នកធំទាំងអស់។ លើសពីនោះ បើមើលតាមសកម្មភាពភ្ញៀវ ក៏ដឹងហើយថា ម្នាក់ៗពិតជាស្រឡាញ់ចូលចិត្តតារាប្រុសរូបនេះណាស់៕


សូមទស្សនាវីដេអូតាមរយៈលីងខាងក្រោម៖
@uysrean Vannda មក Suprise ភ្ញៀវនៅកម្មវិធី ឧកត្ដម ណេតសាវឿន #vannda #vannda_វណ្ណដា #viral #fyp ♬ original sound - Uy Kimsrean