រកណាបាន គូស្នេហ៍មួយគូ ស្រឡាញ់គ្នា មិនខ្វល់ពីសម្រស់ ឥលូវភ្ជាប់ពាក្យបាត់

//s9.kh1.co/9b/9b29b14cce8f7c1bf86d8786eb13ea0141a7c873.jpg
តារា & កម្សាន្ដ

 ២៩-ឧសភា-២០២៣ ៣ល្ងាច · មួយឆ្នាំមុន

រកណាបាន! គូស្នេហ៍មួយគូ ស្រឡាញ់គ្នា មិនខ្វល់ពីសម្រស់ ថាមានរូបរាងបែបណានោះ រហូតបានភ្ជាប់ពាក្យ។

បរទេស៖ ជាការពិតណាស់ គ្រប់មនុស្សប្រុសស្រីទាំងអស់ ​ តែងតែប្រាថ្ញាចង់បាន គូ​ស្នេហាដែលស្រឡាញ់ស្មោះស្ម័គ្រនឹងគ្នា ដោយមិនចង់ឲ្យគិតថា ដៃគូដែលខ្លួនស្រឡាញ់តែមនុស្ស មានសម្រស់ស្រស់ស្អាតតែម៉្យាង រួចនៅពេលដែលបាក់សម្រស់ ក៏ប្រែអស់ចិត្តឈប់ស្រឡាញ់ទៅវិញ បើទោះបីជាមានហេតុនេះក៏ដោយ ក៏មានគូស្នេហ៍ស្មោះស្ម័គ្រ ស្រឡាញ់គ្នាពិតប្រាកដ មិនគិតពីសម្រស់ខាងក្រៅនោះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក​ បើងាកមកមើលគូស្នេហ៍មួយគូ សញ្ជាតិឥណ្ឌូនេស៊ីឯណេះវិញ ដែលត្រូវបានគេស្គាល់គណនី TikTok មានឈ្មោះថា​​ ARJHI STORE ដែលគូស្នេហ៍មួយគូនោះ ខាងបុរសមានរូបសម្រស់ ស្រស់សង្ហា រាងខ្ពស់ស្រឡះ រីឯខាងនារីវិញ មានរូបសម្រស់មិនសូវស្រស់ស្អាត រាងធាត់ និងសម្បុរខ្មៅស្រអែម។

បើទោះបីបែបនេះក្ដី ក៏បុរសជាគូស្នេហ៌ ​នៅតែស្រឡាញ់ស្មោះត្រង់ ដោយមិនប្រកាន់ថាខាង នារីជាគូស្នេហ៍មានរូបសម្រស់ យ៉ាងណានោះទេ​។មិនត្រឹមតែប៉ុណ្ណោះ គេតែងឃើញគូស្នេហ៍មួយគូនេះ បង្ហាញក្ដីស្រឡាញ់ យ៉ាងផ្អែមល្ហែម ចំពោះគ្នាទៅវិញទៅមក យ៉ាងគួរឲ្យស្រឡាញ់។

លើសពីនេះ អ្នកទាំងពី​របានតស៊ូស្រឡាញ់គ្នា រហូតដល់បានភ្ជាប់ពាក្យនឹងគ្នាថែមទៀតផង ហើយគូស្នេហ៍មួយគូនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គម បាននាំគ្នាស្ងើចសរសើរចំពោះ ក្ដីស្រឡាញ់ដ៏ស្អិតរមួត របស់ពួកគេ និងថែមទាំងបានជូនពរ​ ពួកគេឲ្យស្រឡាញ់គ្នាបែបនេះ ជារៀងរហូតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

គូស្នេហ៍ឥណ្ឌូនេស៊ី
គូស្នេហ៍ឥណ្ឌូនេស៊ី
គូស្នេហ៍ឥណ្ឌូនេស៊ី
គូស្នេហ៍ឥណ្ឌូនេស៊ី
គូស្នេហ៍ឥណ្ឌូនេស៊ី
គូស្នេហ៍ឥណ្ឌូនេស៊ី
គូស្នេហ៍ឥណ្ឌូនេស៊ី
គូស្នេហ៍ឥណ្ឌូនេស៊ី
គូស្នេហ៍ឥណ្ឌូនេស៊ី
គូស្នេហ៍ឥណ្ឌូនេស៊ី
គូស្នេហ៍ឥណ្ឌូនេស៊ី
គូស្នេហ៍ឥណ្ឌូនេស៊ី
គូស្នេហ៍ឥណ្ឌូនេស៊ី
គូស្នេហ៍ឥណ្ឌូនេស៊ី
គូស្នេហ៍ឥណ្ឌូនេស៊ី
គូស្នេហ៍ឥណ្ឌូនេស៊ី
គូស្នេហ៍ឥណ្ឌូនេស៊ី
គូស្នេហ៍ឥណ្ឌូនេស៊ី
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T