កំពូលស្មាតហ្វូន Huawei P60 Pro និង Mate X3 ប្រើ Google បានសម្ពោធលក់ផ្លូវការក្នុងប្រទេសកម្ពុជា​!

//s9.kh1.co/0a/0a719e2971796d8279ba82d008279533c371b08e.jpg
បច្ចេកវិទ្យា

 ២០-ឧសភា-២០២៣ ៨ព្រឹក · ១០ ខែមុន

ថ្មីៗហួវៃបានប្រកាសសម្ពោធលក់ផ្លូវការ HUAWEI P60 Pro និង Mate X3 ជាពិសេដំណឹងល្អសម្រាប់អតិថិជនហួវៃអស់បារម្ភរឿងបញ្ហា Google សម្រាប់ HUAWEI Mate X3 និង HUAWEI P60 Pro គឺអាចប្រើប្រាស់ Google បានធម្មតាវិញហើយ។

ភ្នំពេញ៖ ថ្មីៗហួវៃបានប្រកាសសម្ពោធលក់ផ្លូវការ HUAWEI P60 Pro និង Mate X3 ជាពិសេដំណឹងល្អសម្រាប់អតិថិជនហួវៃអស់បារម្ភរឿងបញ្ហា Google សម្រាប់ HUAWEI Mate X3 និង HUAWEI P60 Pro គឺអាចប្រើប្រាស់ Google បានធម្មតាវិញហើយដូចជា YouTube, Google Maps, Google Translate, Google Photos , Gmail, Drive , Classroom, Google Meet, Google Search, Google Docs និង ​Google ជាច្រើនទៀតដែលដំណើរការដោយរលូនដោយគ្រាន់តែតំឡើង LightHouse និង Aurora Store ជាការស្រេចដោយអាចធ្វើការ Sign in នូវ Google account របស់អ្នកបានធម្មតាដូចជាមួយប្រែនទូរស័ព្ទដទៃដែលមានលក់លើទីផ្សារដំណើរការដោយ Google Mobile Service។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/55/553603b701e37b432f486b524f16177d65c39b27.jpg

ខាងក្រោមនេះ គឺជារូបភាពដែលបញ្ជាក់ពីដំណើរការ ​Google App នៅលើ HUAWEI P60 Pro និង HUAWEI Mate X3។

https://s9.kh1.co/__image/w=615,h=346,q=100/6c/6c0c75284e32750d58bafb0dcf269cb39ae04ba6.jpg

អតិថិជនអាចធ្វើការ Sign in នូវ Google account របស់អ្នកបានធម្មតាដូចជាមួយប្រែនទូរស័ព្ទដទៃដែលដំណើរការដោយ Google Mobile Service។

នេះជារបៀបដំឡើង Google Apps នៅលើ HUAWEI គ្រប់ម៉ូដែលជំនាន់ថ្មីដូចខាងក្រោម៖

https://s9.kh1.co/__image/w=640,h=360,q=100/43/430a73d40b2e820105c041b6d1086001658504e5.jpg

1. Scan QR Code ឬ ចុច Link នេះ៖ https://www.mediafire.com/folder/wylvw6jlo0x6b/Lighthouse

2. ដោនឡូដ និង ដំឡើង  1. Lighthouse, 2. LightHouse EX , 3 . Aurora Store

3. បន្ទាប់ពីតឡើងរួចចុចបើក Aurora Store ស្វែងរក Google Apps ដែលអ្នកចង់ដោនឡូដ រួចធ្វើការដំឡើង ​Google Apps ទាំងអស់ដែលអ្នកប្រើប្រាស់ជាចាំបាច់ប្រចាំថ្ងៃ។

ចុចទីនេះដើម្បីមើលរបៀបដំឡើង៖ https://youtu.be/-2K_7HdfyNE

https://s9.kh1.co/__image/w=480,h=360,q=100/19/19b2b537d5dbf998bacd20be6be85b75fac20517.jpg

អស់រយៈពេល៤​ឆ្នាំ HUAWEI បានបង្កើត AppGallery ដែលជា App Store ក្នុងការដោនឡូដកម្មវិធីប្រើប្រាស់នៅលើស្មាតហ្វូនហួវៃគ្រប់ម៉ូដែល AppGallery គឺជាហាងកម្មវិធីដែលធំបំផុតទី៣នៅលើពិភពលោកបន្ទាប់ពី App Store និង Play ​Store។

https://s9.kh1.co/__image/w=639,h=286,q=100/3a/3af12664ae82ef072065ce1d6f663131d4531f68.jpg

រាល់កម្មវិធីល្បីៗនៅប្រទេសកម្ពុជាអាចធ្វើការដោនឡូដបានពី AppGallery អតិថិជនអាចចូល ​AppGallery រួចចុចលើ ​Top Apps អតិថិជនអាចធ្វើការដោនឡូដ​ABA, ACLEDA , PassApp, Grab, FaceBook, Messenger, Foodpada, Khmer24 បានសឹងតែ ១០០% នៃកម្មវិធីប្រើប្រាស់ប្រចាំថ្ងៃ។

https://s9.kh1.co/__image/w=650,h=434,q=100/d9/d9f26bf3b6eb6003479f704a5a022a1d49f29f2e.jpg

HUAWEI Mate X3 និង HUAWEI P60 Pro នឹងនាំយកមកលក់នៅលើទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះ ជាមួយលក្ខណៈពិសេសដូចខាងក្រោម៖

HUAWEI Mate X3 និងចូលមកដោះស្រាយនៅចំណុចកង្វះខាតនៃប្រភេទទូរស័ព្ទបត់អេក្រង់ ​Foldable Phone ដោយមានការផលិតផ្តោតលើរូបរាង ស្រាល ស្តើង ធន់ បត់គ្មានស្នាមប្រហោង គ្មានស្នាមផ្នត់ កញ្ចក់ធន់នឹងការធ្លាក់ បត់មានភាព Smooth មិនតឹង មានភាពធន់បំផុត និងបំពាក់កាមេរ៉ា XMAGE ល្អបំផុតថតរូបបែប Professional ធ្វើឱ្យអ្នកប្រើប្រាស់កាន់តែបង្កើននៅទំនុបចិត្តខ្លាំងបផុត។

https://s9.kh1.co/__image/w=638,h=212,q=100/b5/b59edca732900f5b572bac313bcab7b3f118772c.jpg

ខាងក្រោមនេះជាលក្ខណ:ពិសេសរបស់ HUAWEI Mate X3៖

ចំណុចពិសេសទី១​៖ រូបរាងស្តើងស្រាល បត់គ្មានប្រឡះប្រហោងគ្មានស្នាមផ្នត់ និងអេក្រង់ខាងក្រៅធំប្រើបានដូចទូរស័ព្ទធម្មតា

HUAWEI Mate X3 គឺជាទូរស័ព្ទបត់អេក្រង់ស្តើងបំផុតលើពិភពលោកកម្រាស់ត្រឹម 5.3mm ពេលលាអេក្រង់ និងកម្រាស់ត្រឹមពេលបត់អេក្រង់ 11.08mm គឺស្តើងជា Xiaomi MIX Fold 2 ទៅទៀត នឹង ទម្ងន់ស្រាលជាង iPhone។

https://s9.kh1.co/__image/w=640,h=640,q=100/df/df171bfdce9712bda7bf02531364e194e238c81a.jpg
https://s9.kh1.co/__image/w=640,h=221,q=100/05/05f373baf55b7ef472b9c8a9c93e5659c52dc0b1.jpg
https://s9.kh1.co/__image/w=638,h=212,q=100/df/dfe7f5db51cc199508dc1c1f22c865987fc8ccef.jpg

ចំណុចពិសេសទី២៖ បំពាក់កញ្ចក់ Kunlun Glass មិនខ្លាចធ្លាក់បែកធន់ជាងមុន 10ដងទទួលបានផ្កាយ 5

ភាពធន់របស់អេក្រង់បត់ពិតជារឿងសំខាន់ HUAWEI ពិតជាមិនធ្វើអោយអតិថិជនខកចិត្តឡើយជាមួយកញ្ជក់ Kunlun Glass ដែលបំពាក់លើ HUAWEI Mate X3 ដែលជួយអោយមានភាពរឹងមាំធន់នឹងការធ្លាក់បែបរហូតដល់ 10ដង ដែលជា Foldable ដំបូងគេសំដាប់ផ្កាយប្រាំ ទទួលស្គាល់ដោយស្ថាប័ន Switzerland's five-star SGS impact-resistance certification។

https://s9.kh1.co/__image/w=640,h=640,q=100/e7/e7fab2ee971c17d8ae43867349f59f9e939a97d7.jpg
https://s9.kh1.co/__image/w=640,h=214,q=100/e8/e809cc1efcb0e28643c7989953fd00681424f35b.jpg

ចំណុចពិសេសទី៣៖ បំពាក់កាមេរ៉ា XMAGE ដែលអាច Zoom បាន 50X និង 5X Optical

HUAWEI Mate X3 គឺជាទូរស័ព្ទបត់អេក្រង់ដែលបំពាក់ Periscope លែនដំបូងគេបំផុតដែលអាចហ្ស៊ូម 5X Optical Zoom និង 50X Digital Zoom ជាមួយបច្ចេកវិទ្យាកាមេរ៉ា XMAGE ដែលមានលែនគោលទំហំ 50MP Aperture ធំ F1.8 ប្លង់ទូលាយ 13MP Aperture F2.2 និងលែនហ្ស៊ូមទំហំ 12MP f/2.4 អាចផលិតរូបបែប Professional។

https://s9.kh1.co/__image/w=640,h=313,q=100/0c/0ce18da6b7f4608017c039873de1bff8360f0641.jpg

ចំណុចពិសេសទី៤៖ បំពាក់ប្រព័ន្ធការពារជម្រាបទឹក IPX8 ទោះអេក្រង់សើមទឹក ក៏ចុចបានធម្មតា

អ្នកប្រាកដជាភ្ញាក់ផ្អើលនៅពេលទូរស័ព្ទបត់អេក្រង់អាចធ្វើបានដល់កម្រឹតនេះអាចដាក់ចូលទឹកជម្រៅ 1.5 ម៉ែត្ររយៈពេល 30នាទី ដោយគ្មានការបារម្ភរឿងចូលទឹក ទោះបីអេក្រង់សើមក៏អាចចុចបានធម្មតា​។

https://s9.kh1.co/__image/w=640,h=462,q=100/ac/acb3f78b97e8b9de3a7e7d113482a08b41153bf5.jpg

ចូលមកដល់ចំណុចពិសេសរបស់ HUAWEI P60 Pro វិញម្តង គឺជាត្រកូល Flagship ផ្តោតលើការថតរូបនៅកន្លែងខ្សោយពន្លឺ ឬពេលយប់ ខាងក្រោមនេះ គឺជាចំណុចពិសេសរបស់ HUAWEI P60 Pro៖

https://s9.kh1.co/__image/w=639,h=290,q=100/67/67ca0129ca382e8b1654d42e07268ccccb54b585.jpg
https://s9.kh1.co/__image/w=650,h=434,q=100/7d/7d35943c7773fe012567b9b2655e42d53cc7e46f.jpg
https://s9.kh1.co/__image/w=650,h=434,q=100/c2/c2bcd15bc8314cec5605708d2f13a93ac35002e9.jpg

ចំណុចពិសេសទី ​១​៖ បំពាក់កាមេរ៉ា XAMGE អាចថត ​Zoom ច្បាស់នៅទីងងឹត និងអាចសេរ៉េ ​Aperture F1.4 – F4 នឹងថតភ្លឺខ្លាំងនៅពេលយប់ស្រូបពន្លឺភ្លឺជាងមុន 178%

https://s9.kh1.co/__image/w=640,h=640,q=100/60/60ac7ccf6084326316aa531cec5252658343a832.jpg
https://s9.kh1.co/__image/w=637,h=212,q=100/21/21772667abec77f738795d348659b133ac2ec592.jpg

HUAWEI P60 Pro បានធ្វើការអាប់ដេតយ៉ាងខ្លាំងទៅលើបច្ចេកវិទ្យាកាមេរ៉ា XAMGE ដែលអាច Zoom បានច្បាស់លម្អិតល្អនៅកន្លែងខ្សោយពន្លឺដំបូងគេលើពិភពលោកដោយការបំពាក់នៅ Periscope ទំហំ 48MP លែនដែលមាន Aperture ធំជាងគេ F2.1 ក្នុងចំណោមទូរស័ព្ទលើទីផ្សារដែលបំពាក់ Periscope លែននៅពេល Zoom ចាប់ពី 3.5X ទៅ 10X ក៍នៅច្បាស់ខ្លាំងឃើញទាំងព្រះច័ន្ទ និងសំណង់អាគារ ដែលស្មាតហ្វូនដ៏ទែមិនទាន់ធ្វើបាននៅឡើយ។

សម្រាប់លែន Periscope មានបំពាក់បច្ចេកវិទ្យាទប់លំនឹង Anti-shake sensor rotation stabilization system ​និង RYYB Sensor។

https://s9.kh1.co/__image/w=640,h=212,q=100/16/16f16873fd6ac732c4c044d0f555cb20802a58b4.jpg

ចំណែកលែនគោលវិញ (Main Len ) Ultra Lighting XAMGE Camera ដែលមានសមត្ថភាពថតភ្លឺខ្លាំងនៅកន្លែងខ្សោយពន្លឺដែលគេដាក់ឈោ្មះថា​ ភ្នែកនៃពន្លឺ Eyes Of Light ដែលមានធំបំផុត Aperture F1.4 RYYB Sensor ស្រូបពន្លឺចូលលែនបានខ្លាំង នឹង អាច សារ៉េ Aperture បាន (Variable Aperture) F1.4 ទៅ F4.0។

https://s9.kh1.co/__image/w=640,h=208,q=100/12/12c10728daf07c830eae36050689ab09439df9da.jpg

ចំនណុចពិសេសទី២៖ ការចនាខ្នងខាងក្រោយបែបគុជខ្យង Pearl Texture Design ដែលមាការរចនា Texture ខ្នងក្រោយខុសៗគ្នាទាំងអស់ ដែលកាន់ទៅមានភាព​ Unique  

នៅពេលអ្នកទំាងអស់គ្នាទិញប្រើប្រាស់ប្រាកដជាមានអារម្មណ៍ថាមានភាព Unique ដោយការចនាខ្នងក្រោយរបស់ HUAWEI P60 Pro មានរចនាបទ Pearl Texture ខុសៗគ្នាទំាងអស់ ។

រូបខាងក្រោមនេះបញ្ជាក់ថាវាពិតជាមានរចនាបែបបទ Texture ខ្នងក្រោយខុសៗគ្នាទាំងអស់៖

https://s9.kh1.co/__image/w=640,h=360,q=100/60/60d2e4a98e6397db13d232250fa7a7e1dad5db4e.jpg

ចំណុចពិសេសទី៣៖ បំពាក់កញ្ចក់ Kunlun Glass មិនខ្លាចធ្លាក់បែពធន់ជាងមុន 10ដង 

ទទួលស្គាល់ដោយស្ថាប័នប្រទេស Switzerland លំដាប់ផ្កាយ 5 SGS ជាទូរស័ព្ទដែឡមានកញ្ចក់ធន់បំផុតនៅលើទីផ្សារស្មាតហ្វូនដំបូងគេដែលមានបំពាក់កញ្ចក់ Kunlun Glass ធន់នឹងការធ្លាក់បែបដែលអ្នកប្រើប្រាស់មិនបារម្ភរឿងធ្លាក់បែកអេក្រង់ ឬធុញការធ្លាក់បែកនៃអេក្រង់ទូរស័ព្ទជាពិសេស មានប្រព័ន្ធការពារជម្រាបទឹក IP68 ជម្រៅ 2ម៉ែត ជម្រៅ 30 ម៉ែត្រ។

https://s9.kh1.co/__image/w=640,h=640,q=100/e9/e93acee973453a0cca81e9151ecb6a9a13b968d1.jpg

ចំណុចពិសេសទី៤៖ ល្បឿនសាកថ្មលឿន 88W សាក ១០នាទី បានរហូតដល់ 50%

ការសាកថ្មយឺត ជារឿងដែលធុញបំផុតសម្រាប់អ្នកប្រើប្រាស់ជាមួយ HUAWEI P60 Pro បានដំឡើងល្បឿនសាកថ្មរហូតដល់ 88W ដែលសាកត្រឹម 10នាទីទទួលបាន 50% ដែលមានទំហំថ្ម 4815mAh នឹង សាក Wireless ល្បឿន 50W។

https://s9.kh1.co/__image/w=640,h=213,q=100/87/87e03170cd141d022401d8b09107ba6594a3b7a7.jpg

សម្រាប់ព័ត៌មានលម្អិតសូមស្វែងរកក្នុងតំណ Link ខាងក្រោម៖

ស្វែងយល់បន្ថែមពី HUAWEI P60 Pro: https://consumer.huawei.com/kh/phones/p60-pro/

ស្វែងយល់បន្ថែមពី HUAWEI Mate X3: https://consumer.huawei.com/kh/phones/mate-x3/

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/2d/2dca9ccef0f01da841c9411220ccf2e77e32daea.png

ភ្ញាក់ផ្អើលខ្លាំងអាយដលវិសាល ស្រីនា បង្ហាញចំណាប់អារម្មណ៍ថេប្លេត Huawei ប្រើកម្មវិធី office កុំព្យូទ័រ version ពេលធ្វើទស្សនកិច្ចក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Huawei នៅទីក្រុងសិនជិន ប្រទេសចិន

 ០៥-មករា-២០២៤ 
 ១០ព្រឹក · ៣ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T