ភ្នំពេញ៖ ជាការពិតណាស់ កាលពីយប់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅនេះ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (Sea Game) ក៏បានចាប់ផ្ដើមឡើង ជាមួយនឹងវិញ្ញាសាប្រកួតកីឡាបាល់ទាត់ ដែលត្រូវបានមហាជនមានការចាប់អារម្មណ៍ខ្លាំង ក៏ដូចជាបានទៅទស្សនាយ៉ាងច្រើនកុះករ នៅឯពហុកីឡាដ្ឋាន ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ សម្រាប់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្តផ្សេងៗ ដែលមិនបានមកចូលរួមទស្សនាដោយផ្ទាល់ ក៏បានចំណាយពេលវេលាផ្ទាល់ខ្លួន ទៅទស្សនាព្រឹត្តិការណ៍ប្រកួតកីឡា នៅតាមទីកន្លែង ដែលខាងរដ្ឋបាលខេត្តបានរៀបចំបញ្ចាំងក្នុងផ្ទាំងLED ទៀតផង។
ក្នុងនោះដែរ ក្រឡេកឃើញថា បើទោះបីជា មិនបានមកចូលរួមទស្សនាដោយផ្ទាល់ក៏ពិតមែន តែការមកទស្សនា នៅតាមទីកន្លែងបញ្ចាំងតាមបណ្ដាខេត្ត ដែលមានការចូលរួមយ៉ាងច្រើនកុះករនោះ ក៏បានបង្ហាញថា បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន ពិតជាមានមោទកភាព និងការគាំទ្រយ៉ាងខ្លាំង ចំពោះព្រឹត្តិការណ៍ប្រកួតកីឡាមួយនេះ ក៏ដូចជាបានរួមចំណែក ក្នុងការគាំទ្រ លើកទឹកចិត្ត ចំពោះកីឡាករជម្រើសជាតិដែលបានខិតខំប្រឹងប្រែង ដណ្ដើមយកជ័យជម្នះ ផងដែរ៕
ប្រភព៖ Janratana Sam
សូមទស្សនារូបភាពខាងក្រោម៖






