ថៃ៖ ប្រិយមិត្តដែលនិយមតាមដាន ខ្សែភាពយន្ដថៃ ប្រាកដជាធ្លាប់បានស្គាល់រួចមកហើយ អំពីតារាសម្ដែង និងជាតារាម៉ូដែលស្រីថៃមួយរូប កញ្ញា Matt Peeranee ដែលនាងគឺជាតារាស្រីកូនកាត់ មានរូបសម្រស់ស្រស់ស្អាត សាច់សខ្ចីដូចបណ្ដូលចេក ផ្ទៃមុខស្រទន់ ខ្ពស់ស្រឡះ និងមានរាងតូចច្រឡឹង ដែលទទួលបានប្រជាប្រិយភាព ភាពល្បីល្បាញជាខ្លាំង ពីបណ្ដាលអ្នកគាំទ្រ មិនថាក្នុងប្រទេសថៃ ឬក៏ក្រៅប្រទេសនោះទេ ក៏ព្រោះតែនាងមានសមត្ថភាព ទេពកោសល្យ ក្នុងវិស័យសិល្បៈ និងចំណេះដឹងជាច្រើនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណា តារាស្រីកូនកាត់រូបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ជាមួយនឹងអ្នកគាំទ្ររបស់នាង បានដឹងថានាងមានទំនាក់ទំនងស្នេហា ជាមួយលោក Songkran Tejanarong ដែលមានអាជីពជាប៉ូលីសមួយរូប ក្នុងប្រទេសថៃ ហើយមួយវិញទៀត កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ កាលពីម្សិលមិញនេះ ដោយយោងតាមប្រភពព័ត៌មានថៃ Daradaily បានឲ្យដឹងថា តារាសម្ដែងស្រី រាងតូចច្រឡឹងរូបនេះ បានប្រកាសប្រាប់ដោយផ្ទាល់មាត់របស់នាង ក្នុងបទសម្ភាសន៍ថា គឺនាងបានចែកផ្លូវគ្នា ជាមួយលោក Songkran ហើយ និងបាននិយាយថា៖
«បើទោះបីពួកគេទាំងពីរនាងក់បានបែកគ្នាក៏ពិតមែន ប៉ុន្ដែរូបនាងមិនដែលស្ដាយក្រោយឡើយ ចំពោះទំនាក់ទំនងស្នេហាមួយនេះនោះទេ ដោយសាលោក Songkran គឺជាមនុស្សល្អ ហើយការបែកគ្នានេះ ក៏មិនមែនដោយសាជនទី៣ដែរ ប៉ុន្ដែជារឿងផ្ទាល់ខ្លួនដែលពិបាករៀបរាប់»។
គួរបញ្ជាក់ផងដែលថា លោកប៉ូលីលរូបនេះ ពេលដែលទាក់ទងជាមួយ តារាសម្ដែងស្រីកញ្ញា Matt Peeranee គឺលោកមានធ្លាប់មានប្រពន្ធដែរ ហើយមានអាជីពជាតារាសម្ដែង និងជាតារាម៉ូដែល គឺអ្នកនាង Taksaorn Paksukcharern ថែមទាំងមានកូនស្រីម្នាក់ទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖






