កាន់តែរីកដុលដាល ប្រដាល់គុនខ្មែរកាន់តែល្បីខ្លាំងឡើងៗ មានមហាជនទៅមេីល១០ម៉ឺននាក់ ដូចខនសឺត

//s9.kh1.co/13/13c8bc67e31c8e2850b1b82dc10838ea97c58ba4.jpg
កីទ្បា

 ១២-មីនា-២០២៣ ៤ល្ងាច · ២ ឆ្នាំមុន

កាន់តែរីកដុលដាល! ប្រដាល់គន់ខ្មែរកាន់តែល្បីខ្លាំងឡើងៗ មានមហាជនតាមដានកាន់តែច្រើនសន្ធឹកសន្ធាប់។

ភ្នំពេញ៖ ប្រដាល់គុនខ្មែរ ជាសិល្បៈក្បាច់គុនខ្មែរបុរាណមួយបែប ដែលត្រូវបានជឿជាក់ថាបង្កើតឡើងក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ព្រោះបានបន្សល់ទុកភស្ដុតាងជាច្រើន នៅតាមចម្លាក់ជញ្ជាំងប្រាសាទបាយ័ន សាងសង់ឡើងក្នុងស.វទី១២ និងមានអាយុកាល១ពាន់ឆ្នាំមកហើយ ជាចម្លាក់នៃក្បាច់គុនខ្មែរបានបង្ហាញយ៉ាងជិតស្និតស្រដៀងនឹងក្បាច់ប្រដាល់ចិនដែល ឆ្លងកាត់សម័យកាលពីមួយជំនាន់ទៅមួយជំនាន់ រួមបញ្ជូលនូវមរតក​ វប្បធម៌ ដូចជាសាក់យ័ន ក្រណាត់ចងក្បាល់ ចងដៃ ការរាំគុនគ្រូមានទម្រង់ក្បាច់ផ្សេងៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្បាច់គុនបុរាណខ្មែរមួយដែលរាប់បញ្ជូលក្នុងប្រភេទកីឡាប្រដាល់ ដែលមានភាពចំណាស់ក្នុងភូមិភាគអាស៊ីគ្នេយ៍នេះ ហើយប្រដាល់គុនខ្មែរគេសម្គាល់ជា ប្រភេទប្រដាល់សេរី ដែលកីឡាករទូទៅអាចប្រើប្រាស់ កែង និងជង្គង់បាន គ្រប់ទម្រង់រួមបញ្ជូលជាស្នៀតគុនខ្មែរផងដែរ។

ចម្លាក់ប្រដាល់គុនខ្មែរ
ចម្លាក់ប្រដាល់គុនខ្មែរ

ដោយឡែក កាលពីមុនប្រដាល់គុនខ្មែរមិនសូវជាមានអ្នកចាប់អារម្មណ៍ប៉ុន្មាននោះទេ តែក្រោយៗមកទៀតមកទល់បច្ចុប្បន្ននេះ វិស័យកីឡាប្រដាល់គុនខ្មែរ ហាក់បីសន្ទុះការគាំទ្រលោតឡើងខ្ពស់ ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុននេះ គេបានរៀបចំការប្រកួតសង្វៀន WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ និងរៀបចំការប្រកួត៤ គូពិសេសៗ ស្ថិតនៅ ភូមិស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។

លើសពីនេះ យើងបានឃើញថាមានមហាជនជាច្រើនម៉ឺននាក់ចូលរួមទស្សនាការប្រកួតផ្ទាល់យ៉ាងច្រើនកុះករ ចំណែកឯតាមការឡាយបន្ដផ្ទាល់លោតអ្នកចូលទស្សនារហូតដល់ទៅ១០ម៉ឺននាក់ជាងឯណោះ ដែលយើងអាចកត់សម្គាល់បានថា នេះជាប្រវត្តិសាស្រ្ដ ប្រជាជនងាកមកចាប់អារម្មណ៍ស្រឡាញ់តាមដាន់វិស័យកីឡាប្រដាល់គុនខ្មែរមួយនេះ​ ជាការចាប់អារម្មណ៍ ត្រេកអរសប្បាយចិត្តឥតឧបមា ជាលើកទឹកចិត្តសម្រាប់កីឡាករប្រដាល់ ក្នុងការប្រកួតយកឈ្នះគូប្រកួត ដើម្បីនាំយកមុខមាត់ជូនប្រទេសជាតិជាដើម និងជាពិសេសធ្វើឲ្យកីឡាប្រដាល់គុនខ្មែរកាន់តែរីកដុះដាលឲ្យពិភពលោកបានស្គាល់អំពីកីឡារបស់ខ្មែរ ដែរជាគេដំណែល បន្សល់ទុកពីបុព្វបុរស ដូនតាខ្មែរ។

សូមទស្សនារូបភាពខាងក្រោម៖

ចម្លាក់ប្រដាល់គុនខ្មែរ
ចម្លាក់ប្រដាល់គុនខ្មែរ
ធឿន ធារ៉ា, ព្រំ សំណាង, ឈឿន ល្វៃ, យេន ឌីណា
ធឿន ធារ៉ា, ព្រំ សំណាង, ឈឿន ល្វៃ, យេន ឌីណា
ចំនួនអ្នកទស្សនា 
ចំនួនអ្នកទស្សនា 
ចំនួនអ្នកទស្សនា 
ចំនួនអ្នកទស្សនា 
ចំនួនអ្នកទស្សនា 
ចំនួនអ្នកទស្សនា 
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T