កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា ក្លិប Barcelona បានចួបពិភាក្សាជាមួយនឹងភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Nico Williams ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការចួបគ្នារវាងក្លិបនិងភ្នាក់ងាររបស់គេនេះ គឺជាបំណងរបស់កីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះផ្ទាល់តែម្ដង ដោយសារតែគេចង់ផ្លាស់មកទឹកដី Camp Nou ខ្លាំងមែនដោយហ៊ានទទួលយកប្រាក់ឈ្នួលតាមអ្វីដែល Barcelona បានស្នើកាលពីការចរចាលើកមុន ស្របពេលដែល Arsenal និង Bayern Munich ក៏កំពុងចង់បានរូបគេផងដែរ។

ក្នុងនោះ លោក Hansi Flick ក៏បានបើកភ្លើងបៃតងឲ្យ Nico ផងដែរដោយបានពន្យល់គេពីគម្រោងរបស់លោក ហើយក្លិប Barcelona ក៏បានធានាទៅ Nico Williams កុំឲ្យបារម្ភរឿងចុះឈ្មោះក្នុងក្របខណ្ឌ La Liga ។

គួរបញ្ជាក់ផងដែរថា Nico Williams ធ្លាប់ត្រូវក្លិប Barcelona ចាប់អារម្មណ៍ម្ដងរួចមកហើយ តែនៅចប់រដូវកាលនេះ លោក Joan Laporta បានទម្លាយថាក្លិបទំនងជាបោះបង់ការតាមយកខ្សែប្រយុទ្ធរូបនេះ ទើបធ្វើឲ្យ Nico Williams ខ្លួនឯងស្នើឲ្យមានការចរចាតែម្ដង៕
