កីឡា៖ ខ្សែបម្រើ Franco Mastantuono នឹងត្រូវបង្ហាញមុខជាកីឡាករថ្មីរបស់ Real Madrid នាពេលឆាប់ៗនេះ នេះបើយោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កិច្ចព្រមព្រៀងរវាង កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ ជាមួយនឹងក្លិប Real Madrid ត្រូវបានព្រមព្រៀងនិងចុះហត្ថលេខារួចអស់ហើយ ខណៈដែលក្លិប River Plate នឹងទទួលបានប្រាក់ថ្លៃផ្ទេរកីឡាកររូបនេះខ្ទង់ ៤៥លានដុល្លារ ហើយ Franco Mastantuono នឹងចុះកុងត្រាជាមួយ Real Madrid រហូតដល់ខែមិថុនា ឆ្នាំ២០៣១ឯណោះ។

Franco នឹងចូលរួមលេងឲ្យ Real Madrid ចាប់ពីពាក់កណ្ដាលខែសីហាទៅ គឺក្រោយព្រឹត្តិការណ៍ Club World Cup បានចប់សព្វគ្រប់៕
