Pique ថាឆ្នាំនេះ Ballon d'Or មិនផុតពីដៃ តារាឆ្នើមជំនាន់ក្រោយ ប៉ុន្មានរូបនេះទេ

//s9.kh1.co/a9/a97927c29edb86d3206b3a64a5357c9a5f95c744.jpg
កីទ្បា

 ១២-មិថុនា-២០២៥ ១ល្ងាច · ២ ថ្ងៃមុន

អតីតខ្សែការពារឆ្នើម Gerard Pique បានជ្រើសរើសកីឡាករ Barcelona ចំនួនបីរូប

 កីឡា៖ អតីតខ្សែការពារឆ្នើម Gerard Pique បានជ្រើសរើសកីឡាករ Barcelona ចំនួនបីរូបគឺ Lamine Yamal, Pedri និង Raphinha ជាអ្នកដែលសមនឹងឈ្នះពានបាល់មាស Ballon d'Or នៅរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ballon d'Or 
Ballon d'Or 

ពិតណាស់ រដូវកាលបាល់ទាត់ ២០២៤/២០២៥បានបញ្ចប់ទៅហើយ ដែលនោះមានន័យថាការប្រកាសពានរង្វាន់អ្នកឈ្នះពានបាល់មាស Ballon d'Or ក៏ខិតនឹងជិតមកដល់ដែរ ដោយនឹងធ្វើឡើងនាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះហើយ។

Ballon d'Or 
Ballon d'Or 

ក្នុងនោះ មានការជជែកវែកញែកបណ្ដើរៗហើយ ទាក់ទងនឹងបេក្ខភាពដែលអាចឈ្នះ Ballon d'Or នៅរដូវកាលនេះ ដោយ Ousmane Dembele ដែលបានឈ្នះពានរង្វាន់ Champions League ជាមួយ PSG ជាកីឡាករដែលគេរំពឹងទុកថាអាចឈ្នះពាននេះ។

Pique ឯណោះត្រូវបានសម្ភាសន៍ដោយទស្សនាវដ្ដី DAZN Football ឲ្យគេជ្រើសរើសបេក្ខភាពកីឡាករ៦រូបដែលមានឱកាសឈ្នះពាន Ballon d'Or នារដូវកាលនេះហើយជាលទ្ធផល Pique បានរើសយក Lamine Yamal នៅចំណាត់ថ្នាក់លេខ១, Pedri នៅលេខ២,Raphinha នៅលេខ៣, Vitinha (PSG) លេខ៤, Kylian Mbappe (Real Madrid) លេខ៥ និង Ousmane Dembele (PSG) នៅលេខរៀងទី៦៕

Lamine Yamal 
Lamine Yamal 
Pedri 
Pedri 
Raphinha 
Raphinha 
Vitinha
Vitinha
Kylian Mbappe 
Kylian Mbappe 
Ousmane Dembele 
Ousmane Dembele 
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T