ហាងលក់គ្រឿងអេឡិចត្រូនិចដំបូងគេ យីហោ «ភូមិអេឡិចត្រូនិច» ក្នុងខេត្តមណ្ឌលគិរីចាប់បើកហើយ!

//s9.kh1.co/51/519f9c2c6a122b63c4ad086caad34971088fb4b1.jpg
សង្គម

 ២២-ធ្នូ-២០២២ ៩ព្រឹក · មួយឆ្នាំមុន

ហាងលក់គ្រឿងអេឡិចត្រូនិចដំបូងក្នុងខេត្តមណ្ឌលគិរី យីហោ «ភូមិអេឡិចត្រូនិច» បានបើកដំណើរការជាផ្លូវការហើយ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ នេះ។

ភ្នំពេញ៖ ហាងលក់គ្រឿងអេឡិចត្រូនិចដំបូងក្នុងខេត្តមណ្ឌលគិរី យីហោ «ភូមិអេឡិចត្រូនិច» បានបើកដំណើរការជាផ្លូវការហើយ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«ភូមិអេឡិចត្រូនិច»​ ជាហាងលក់គ្រឿងអេឡិចត្រូនិចប្រើប្រាស់ដូចជាម៉ាស៊ីនត្រជាក់ ម៉ាស៊ីន បោកគក់ ម៉ាស៊ីនបន្សុទ្ធសំណើម ខ្យល់ ទូរទស្សន៍ សម្ភារៈផ្ទះបាយ និងសម្ភារៈកំសាន្តជាច្រើនទៀត។ គ្រឿងអេឡិចត្រូនិចទាំងនេះសុទ្ធសឹងតែជាសម្ភារៈដែលមានបច្ចេកវិទ្យាខ្ពស់របស់ម៉ាកយីហោ LG, Panasonic, Midea, Luceco, Karcher និងMaster plug។  

https://s9.kh1.co/__image/w=650,h=470,q=100/fb/fbe402a9315d07cc1f5ea4346a82fe21db1b342f.jpg

តាមរយៈការបើកសម្ពោធហាងថ្មីនេះម្ចាស់ហាង «ភូមិអេឡិចត្រូនិច» សែនមនោរម្យបានរំពឹងថា នឹងអាចផ្គត់ផ្គង់ និងផ្តល់ដំណោះស្រាយគ្រឿងអេឡិចត្រូនិចដល់អតិថិជនគោលដៅ ហើយហាងមួយនេះនឹងផ្តល់បទពិសោធន៍ថ្មីសំរាប់អតិថិជនជាមួយគ្រឿងអេឡិចត្រូនិចចំរុះម៉ាក និងនៅជិតផ្ទះអតិថិជនបំផុត។

លោកស្រី ពុំ ចាន់លីណា អគ្គនាយិការក្រុមហ៊ុន វង្ស &បុត្រ អ៊ិនវេសម៉ិន ឯ.ក ដែលជាម្ចាស់ហាង «ភូមិអេឡិចត្រូនិច» សែនមនោរម្យមានប្រសាសន៍ថា៖

«តាមរយៈការបើកសម្ពោធហាងលក់គ្រឿងអេឡិចត្រូនិចនេះ យើងខ្ញុំមានទស្សនៈវិស័យវែងឆ្ងាយក្នុងការជំរុញឱ្យការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់មានភាពងាយស្រួលតាមរយៈការប្រើប្រាស់ផលិតផលអេឡិចត្រូនិចរបស់យើង ដើម្បីបង្កើនប្រសិទ្ធភាព និងផលិតភាពនៅក្នុងការប្រកបអាជីវកម្មផង ទាំងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ផង។ មិនតែប៉ុណ្ណោះរាល់ផលិតផលដែលដាក់លក់នៅក្នុងហាងយើងខ្ញុំនឹងធានាឱ្យបាននូវគុណភាព តម្លៃ និងសេវាកម្មជូនអតិថិជន ដើម្បីពួកគាត់អាចមានលទ្ធភាពក្នុងការជាវផលិតផលរបស់យើងទៅប្រើប្រាស់បាន»។

https://s9.kh1.co/__image/w=650,h=434,q=100/1d/1d71c572dd4fe465a8aacdd65661c958f855e478.jpg

លោកស្រីបន្ថែមថា «ភូមិអេឡិចត្រូនិច» មិនត្រឹមតែជាហាងលក់គ្រឿងអេឡិចត្រូនិចចំរុះម៉ាកប៉ុណ្ណោះទេ ប៉ុន្តែហាងនេះក៏មានផ្តល់សេវាដំឡើង ថែទាំ​ និងជួសជុល​ ផលិតផល​អេឡិចត្រូនិចផងដែរ ហើយជាងជំនាញត្រូវបានបណ្តុះបណ្តាលជំនាញបច្ចេកទេសពីក្រុមហ៊ុន ជីហ្គៀ គ្រុប ផ្ទាល់តែម្តង។

ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍ថា៖

«ភូមិអេឡិចត្រូនិច» លេចរូបរាងឡើងដោយមានគំនិតផ្តួចផ្តើមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីហ្គៀ​ គ្រុប ក្នុងគោលបំណងជួយផ្តល់ដំណោះស្រាយចំពោះអាជីវករនៅតាមផ្សារដែលពួកគាត់មានផលលំបាកក្នុង​ការរៀបចំហាងឱ្យត្រូវតាមស្តង់ដារ និងងាយស្រួលគ្រប់គ្រងផលិតផល ដើម្បីជំរុញឱ្យការប្រកបអាជីវកម្មរបស់ពួកគាត់មានស្ថេរភាព មានការប្រកួតប្រជែងខ្ពស់ និងឆ្លើយតបតាមតម្រូវការរបស់អតិថិជនជំនាន់ថ្មីផងដែរ»។​

លោកបន្ថែមថា ​​៖

«លើសពីនេះយើងក៏បានផ្តល់វគ្គបណ្តុះណ្តាលស្តីពីយុវជនបន្តវេនដល់ដៃគូអាជីវកម្មរបស់យើងដើម្បីពង្រឹងសមត្ថភាពរបស់ពួកគាត់ឱ្យដឹងពីរបៀបប្រកបអាជីវកម្ម ច្បាប់ការងារ​ ពន្ធដារ គយ របៀបមើលបញ្ជីស្នាមគណនេយ្យ ភាពជាអ្នកដឹកនាំ និងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ»។

https://s9.kh1.co/__image/w=650,h=434,q=100/51/51f2b73444506ab225a54a50c8b47ff85b14b268.jpg

លោកបានបញ្ជាក់យ៉ាងដូច្នេះថា ក្រុមហ៊ុន ជីហ្គៀ គ្រុប ជាក្រុមហ៊ុនគ្រឿងអេឡិចត្រូនិចដំបូងគេនៅកម្ពុជាដែលទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ និងទទួលបានវិញ្ញាបនបត្រសមាជិកក្រុមធុរជនល្អបំផុត ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្ទាប់ពីបាននាំចូល និងចែកចាយផលិតផលដោយស្របច្បាប់ និងបានបំពេញកាតព្វកិច្ចច្បាប់អាជីវកម្មបានល្អបំផុត។ លោកថាទាំងនេះ គឺជាមធ្យោបាយដ៏ល្អបំផុតដែលធ្វើឱ្យការប្រកបអាជីវកម្មរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប និងដៃគូអាជីវកម្មឈរជើងលើទីផ្សារបានយូរអង្វែង។

ទន្ទឹមនឹងគ្នានេះ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា៖

«ការបើកសម្ពោធហាង «ភូមិអេឡិចត្រូនិច» សាខាខេត្តមណ្ឌលគិរីនេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត សង្ឃឹមថា នឹងមានការនាំចូលនូវផលិតផលដែលមានគុណភាពខ្ពស់ ផលិតផលដែលមានប្រភព និងម៉ាកស្លាកយីហោច្បាស់លាស់ មានបច្ចេកវិទ្យាទំនើប និងមានការផ្តល់នូវសេវាជួសជុល ថែទាំជូនដល់អតិថិជនឱ្យបានកាន់តែល្អ និងកាន់តែមានភាពងាយស្រួល»។

https://s9.kh1.co/__image/w=650,h=867,q=100/28/284967f1157e83d885a06bdc4aa76455d771452c.jpg

លោកបានបន្ថែមថា អាជ្ញាធរខេត្តសង្ឃឹមថា ក្រុមហ៊ុននឹងខិតខំប្រឹងប្រែងស្វះស្វែងរកដៃគូរ អភិវឌ្ឍន៍អាជីវកម្មបន្ថែមទៀតអំពីតម្លៃរបស់ផលិតផលនីមួយៗ ដើម្បីឱ្យអតិថិជននៅក្នុងតំបន់ក៏ដូចជានៅក្នុងខេត្ត អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ជាទិញយកទៅប្រើប្រាស់បាន។

ហាង «ភូមិអេឡិចត្រូនិច» សែនមនោរម្យ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៧៦ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

គួរបញ្ជាក់ថា Franchise ហាងលក់គ្រឿងអេឡិចត្រូនិចយីហោ «ភូមិអេឡិចត្រូនិច» ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ជីហ្គៀ គ្រុប ដើម្បីចែកចាយ និងផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចចំរុះម៉ាក ទៅកាន់អ្នកប្រើប្រាស់តាមរយៈការលក់ Franchise យីហោហាង និងផលិតផលអេឡិចត្រូនិចទៅកាន់អ្នកវិនិយោគទុន អាជីវករ ឬសាធារណៈជនដែលចង់ចាប់ផ្តើមអាជីវកម្មក្នុងវិស័យអេឡិចត្រូនិច។  

មិនតែប៉ុណ្ណោះគំរូអាជីវកម្មមួយនេះមិនត្រឹមតែលក់ Franchise ប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុននឹងផ្តល់ជូនទាំងយុទ្ធសាស្រ្តគ្រប់គ្រងអាជីវកម្ម បច្ចេកទេស ច្បាប់ទម្លាប់ និងក្រុមជាងជំនាញផងដែរ។

ព័ត៌មានលំអិតអំពី Franchise ភូមិអេឡិចត្រូនិច៖ https://phumelectronic.com/

https://s9.kh1.co/__image/w=650,h=470,q=100/04/04b2bf7b3cb00fbf81e2ea45c26e67a3e0c2f581.jpg
https://s9.kh1.co/__image/w=650,h=470,q=100/f5/f5a27675867d5003bad20d2622ef66fb26ae4c35.jpg
https://s9.kh1.co/__image/w=650,h=488,q=100/33/333427f7bfa5b076200c82d30403cf0888abab81.jpg
https://s9.kh1.co/__image/w=650,h=488,q=100/80/80d6fe5629896cc659af5a8062fb94fa9fdc1054.jpg
https://s9.kh1.co/__image/w=650,h=488,q=100/f9/f92310e87098ce3a184d437715bd3e77f7f5509d.jpg
https://s9.kh1.co/__image/w=650,h=488,q=100/97/975c8a751f2e849e9421e0ee742cc04b44118040.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T