ភ្នំពេញ៖ ក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន LG Electronics នាំចូលផលិតផល LG សេរីថ្មីចុងក្រោយឆ្នាំ ២០២២ និង២០២៣ និងបានដាក់បង្ហាញក្នុងព្រឹត្តការណ៍ដ៏អស្ចារ្យមួយដែលមានការចូលរួមទស្សនាពីដៃគូអាជីវម្ម និងតំណាងចែកចាយជាង ៦០០នាក់ នាយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ព្រឹត្តការណ៍នេះមានឈ្មោះថា VIP Gala Dinner ដែលរៀបចំឡើងដោយក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន LG Electronics ដើម្បីផ្តល់បទពិសោធន៍ថ្មីៗដល់ដៃគូអាជីវម្មដែលជាតំណាងចែកចាយជាមួយនឹងបច្ចេកវិទ្យាទំនើបៗដែលបានបំពាក់លើផលិតផល LG ដែលទើបនឹងនាំយកមកកាន់ទីផ្សារកម្ពុជា។
កម្មវិធីនេះធ្វើឡើងស្របពេលដែលក្រុមហ៊ុន LG Electronics កំពុងធ្វើយុទ្ធនាការ Healthy Home Solution ដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់របស់ផលិតផល LG ទូទាំងពិភពលោកឱ្យបោះជំហានឆ្ពោះទៅរករបៀបរស់នៅប្រកបដោយផាសុកភាពល្អ ជាងមុនតាមរយៈការប្រើប្រាស់ផលិតផល LG។ យុទ្ធនាការ Healthy Home Solutions ថ្មីឆ្នាំ២០២២បានផ្តោតលើការបង្កើតបរិយាកាសក្នុងផ្ទះប្រកបដោយ «សុខុមាលភាព» ជាមួយផលិតផលចុងក្រោយរបស់ LG ចាប់តាំងពីការថែទាំសម្លៀកបំពាក់តាមបែបទំនើប ឧបករណ៍ផ្ទះបាយ រហូតដល់ដំណោះស្រាយនៃការបន្សុទ្ធខ្យល់បរិយាការក្នុងផ្ទះកម្រិតខ្ពស់។

ដើម្បីជំរុញឱ្យការរស់នៅប្រកបដោយផាសុកភាពដូចអតិថិជនរបស់ LG ទូរទាំងពិភពលោកដែរនោះ ក្រុមហ៊ុន ជីហ្គៀ គ្រុប បាននាំចូលគ្រឿងអេឡិចត្រូនិចម៉ាក LG ដែលមានបំពាក់បច្ចេកវិទ្យា និងផ្តល់ដំណោះស្រាយសុខភាពដល់អ្នកប្រើប្រាស់ដូចជា៖ ម៉ាស៊ីនត្រជាក់ ទូរទឹកកក LG instaView Door-in-Door™ ទូរទស្សន៍ LG OLED Evo ស៊េរីចុងក្រោយ ម៉ាស៊ីនបោកគក់ ម៉ាស៊ីនចំហុយសម្លៀកបំពាក់ LG Styler ម៉ាស៊ីនបន្សុទ្ធខ្យល់ LG Air purifier ម៉ាស៊ីនបន្សុទ្ធសំណើម និងគ្រឿងអេឡិចត្រូនិចជាច្រើនប្រភេទទៀត។
1. ម៉ាស៊ីនត្រជាក់ LG ភ្ជាប់ជាមួយបច្ចេកវិទ្យា UV Nano អាចកម្ចាត់មេរោគ
បាក់តេរីមានប្រសិទ្ធភាពបានរហូតដល់ 99.99%។
2. ទូរទឹកកក LG instaView
Door-in-Door™ ជាទូទឹកកកម៉ូឌែលថ្មី
មានមុខងារសម្លាប់មេរោគនៅក្នុងទឹករហូតដល់ 99.99% ដោយបច្ចេកវិទ្យា
UV Nano ដែលជាបច្ចេកវិទ្យាចុងក្រោយគេបំផុតរបស់ក្រុមហ៊ុន LG
Electronics។
3. ទូរទស្សន៍ LG OLED Evo ស៊េរីចុងក្រោយត្រូវបានរចនាមុខងារឆ្លាតវៃថ្មីមាន 4
ចំណុចធំៗ LG home cinema systems, Game Optimizer, Sport Alert, Smart Home
Dashboard។
4. ម៉ាស៊ីនបោកគក់ LG មិនត្រឹមតែធ្វើអោយសម្លៀកបំពាក់របស់អ្នកស្អាតឥតខ្ចោះប៉ុណ្ណោះទេ ប៉ុន្តែវាបានការពារសាច់ក្រណាត់សម្លៀលបំពាក់មិនអោយខូច សន្សំសំចៃភ្លើង និងពេលវេលា។
5. LG Dual Inverter Dehumidifier ម៉ាស៊ីននេះមានមុខងារបន្សុទ្ធសំណើមនៅក្នុងផ្ទះដ៏ឆ្លាតវៃ ជួយការពារ សម្ភារៈនានាមិនឱ្យពុកផុយ និងការពារមិនឱ្យមានបាក់តេរីដែលជាកត្តាបង្កឱ្យកើតមានបញ្ហាអាឡែស៊ីដោយសារសំណើម និងរក្សាបរិស្ថានក្នុងផ្ទះឱ្យស្អាត និងស្ងួត មិនបង្កឱ្យដុះផ្សិត និងធុមក្លិនផ្តុសនៅលើសម្លៀកបំពាក់ នៅពេលដែលអាកាសធាតុសើមខ្លាំង។
6. ម៉ាស៊ីនបន្សុទ្ធខ្យល់ LG Air purifier មានសមត្ថភាពចាប់យកលំអងធូលីដី បាក់តេរីតូចៗដែលមាននៅក្នុងផ្ទះ ឬបន្ទប់ និងអាចស្រូបយកមេរោគទាំងអស់នេះបានរហូតដល់ 360°។
7. ម៉ាស៊ីនចំហុយសម្លៀកបំពាក់ LG Styler វាមានតួនាទីថែរក្សាសាច់ក្រណាត់ដ៏មានតម្លៃ កាត់បន្ថយស្នាមជ្រាវជ្រួញសម្លៀកបំពាក់ របស់អ្នកប្រកបដោយប្រសិទ្ធភាពដែលមិនធ្លាប់មាននៅលើម៉ាស៊ីនបោកគក់ឬ ម៉ាស៊ីនសម្ងួតពីមុនមក។
8. គ្រប់ផលិតផលរបស់ LG ទាំងអស់សុទ្ធតែអាចបញ្ជា និងគ្រប់គ្រងតាមរយៈទូរស័ព្ទដៃបានដោយប្រើកម្មវិធី LG ThinQ។

Mr. Seung Ho Lee អគ្គនាយកក្រុមហ៊ុន LG Electronics ប្រចាំនៅកម្ពុជាមានប្រសាសន៍នៅក្នុងព្រឹត្តកាណ៍ LG VIP Gala Dinner នេះថា៖
«ក្រុមហ៊ុន LG Electronics មានមោទនភាពដែលយើងវត្តមានជាយូរមកហើយ នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីយើងបានបង្កើតសកម្មភាពលក់ និងទីផ្សារក្នុងឆ្នាំ 2007មក។ ឥឡូវនេះ យើងបានពង្រីកអាជីវកម្មរបស់យើងទូទាំងប្រទេសដោយការវិនិយោគជាមួយ LG Brandshop របស់យើង ដែលបានគ្របដណ្តប់ជាង 13 ខេត្តក្រុង ដែលរួមមានហាងរហូតដល់ទៅ 18 ហាង។ យើងក៏មានបណ្តាញចែកចាយ និងបងប្អូនលក់ដុំនៅតាមទីផ្សារជាង 200 ហាងផងដែរ»។

លោកបានពន្យល់បន្ថែមអំពីទូរទស្សន៌ LG OLED ថាជាទូរទស្សន៍ដំបូងបង្អស់ដែលបង្ហាញរូបភាពនៅលើកញ្ចក់ និងបំពាក់ដោយបច្ចេកវិទ្យា AI ដែលអ្នកអាចនិយាយជាមួយទូរទស្សន៍បាន ដើម្បីគ្រប់គ្រង និងអាចបញ្ជាអ្វីដែលអ្នកចង់បាន វាក៏អនុញ្ញាតឱ្យអ្នកគ្រប់គ្រងឧបករណ៍អេឡិចត្រូនិករបស់អ្នកផ្សេងៗទៀត នៅក្នុងផ្ទះនៅលើផ្ទាំង Dashboard ដែលមាននៅលើទូរទស្សន៍របស់អ្នកដូចជា៖ កំណត់ម៉ោងបោកគក់នៅលើម៉ាសីនបោក, បើក ឬបិទម៉ាស៊ីនត្រជាក់, គ្រប់គ្រងសីតុណ្ហភាពនៅលើទូរទឹកកក, ចំណែកផលិតផល PuriCare អ្នកអាចពិនិត្យមើលគុណភាពខ្យល់នៅក្នុងផ្ទះរបស់អ្នកជាដើម ។
ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍ថា៖
«ក្រុមហ៊ុន ជីហ្គៀ គ្រុប បានចាប់ផ្តើមពីមនុស្ស ២ទៅ ៣នាក់ រហូតដល់ពេលបច្ចុប្បន្ននេះ មានបុគ្គលិកជិត ១០០០នាក់ ហើយ ជីហ្គៀ គ្រុប តែងតែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះបងប្អូន អាចមានភាពកក់ក្តៅ ព្រោះបុគ្គលិកជិត ១០០០នាក់ នេះតែងតែនៅពីក្រោយដៃគូអាជីវកម្មចាំជួយគាំទ្រ និងផ្តល់ជំនួយរាល់ការផ្តល់សេវាកម្មរបស់ដៃគូអាជីវកម្មជានិច្ច»។

ឧកញ៉ា សុខ ពិសិដ្ឋ បញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន ជីហ្គៀ គ្រុប ជាក្រុមហ៊ុនចែកចាយគ្រឿងអេឡិចត្រូនិច តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលបានរួមចំណែកនៅក្នុងកិច្ចការសង្គម បំពេញកាតព្វកិច្ចច្បាប់ត្រឹមត្រូវ។ លោកថា ថ្មីៗនេះ ជីហ្គៀ គ្រុប បានទទួលវិញ្ញាបនបត្របញ្ជាក់ធុរជនល្អបំផុតពីអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា និងទទួលបានវិញ្ញាបនបត្រមាសពីអគ្គនាយកដ្ឋានពន្ធដារផងដែរ។ សមិទ្ធផលទាំងអស់នេះជាកំណែទម្រង់ដ៏ធំនៅក្នុងវិស័យអេឡិត្រូនិចហើយក៏ជាសមិទ្ធផលរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប ដែលបានខិតខំប្រឹងប្រែងរយៈពេលជាង ១០ឆ្នាំមកនេះ។
លោកបន្តថា៖
«នេះជាកត្តាធ្វើឱ្យក្រុមហ៊ុន ជីហ្គៀ គ្រុប អាចឈរនៅលើទីផ្សារបានរហូតដល់សព្វថ្ងៃ និងមិនដែលប្តូរឈ្មោះក្រុមហ៊ុន ដូចក្រុមហ៊ុនតំណាងចែកចាយម៉ាកដទៃទៀតដែលជាដៃគូប្រគួតប្រជែងរបស់យើងឡើយ ដែលពួកគាត់តែងតែប្តូរឈ្មោះជារើយៗ ដើម្បីបំភាន់ភ្នែកមន្ត្រីប្រមូលពន្ធ ក្នុងគោលបំណងគេចវេះពីកាតព្វកិច្ចបង់ពន្ធ»។
លោកបន្ថែមថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះក្រុមហ៊ុន ជីហ្គៀ គ្រុប បានចូលរួមចំណែកបង់ពន្ធនាំចូល ដល់រដ្ឋាភិបាលជាង ១០លានដុល្លា។ ហើយលោកសង្ឃឹមថា៖
«ថ្ងៃណាមួយក្រុមហ៊ុនទាំងអស់ដែលនាំចូលផលិតផលមិនស្របច្បាប់ និងរងពិន័យយ៉ាងធ្ងន់ធ្ងរពីអគ្គនាយដ្ឋានពន្ធដារ និងពន្ធគយ ដើម្បីជំរុញឱ្យក្រុមហ៊ុនក្នុងស្រុកទទួលបានការប្រគួតប្រជែងស្មើរភាពគ្នា និងយុត្តិធម៌ដល់ក្រុមហ៊ុន ដែលបានប្រឹងប្រែងបង់ពន្ធ ប្រឹងប្រែងបង្កើតការងារឱ្យយុវជន ប្រឹងប្រែងផ្តល់ឱកាស និងគាំទ្រដល់ដៃគូអាជីវម្ម ដើម្បីធានាបាន ថាបងប្អូនយើងទាំងអស់គ្នាឈរជើងយ៉ាងត្រឹមត្រូវនៅលើទីផ្សារអេឡិចត្រូនិចមួយនេះ»។

នៅក្នុងកម្មវិធីនេះក៏បានប្រគល់ពានរង្វាន់ដល់ដៃគូអាជីវកម្មឆ្នើមចំនួន ១៥ ហាង ដែលបានជួយជំរុញឱ្យមានការទទួលស្គាល់ផលិតផល LG នៅលើទីផ្សារ និងបានវាយតម្លៃដោយផ្អែកទៅលើគោលការណ៍ ៤ ចំណុចធំៗដូចជា ការលក់មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ មិនមានការលក់ផលិតផលគេចពន្ធ និងផលិតផលមិនស្របច្បាប់ ការទូរទាត់ប្រាក់បានល្អ ជួយជំរុញការលក់និងការតាំងបង្ហាញផលិតផល LG បានល្អ។


កម្មវិធី VIP night Gala Dinner 2022 គឺជាកម្មវិធីជួបជុំសំណេះសំណាលរវាងដៃគូអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន LG ELectronics ដើម្បីផ្តល់នូវបទពិសោធន៍ទាក់ទងនឹងបច្ចេកវិទ្យាថ្មីរបស់ LG ការពង្រឹងសាមគ្គីភាពជាដៃគូអាជីវកម្ម ចែករំលែកផែនការយុទ្ធសាស្ត្រថ្មី និងជំរុញឱ្យមានការចែកចាយផលិតផលដោយស្របច្បាប់ និងមានគុណភាពខ្ពស់ដល់អតិថិជន។


អតិថិជនទាំងអស់អាចមកទទួលយកបទពិសោធន៍ថ្មីៗជាមួយផលិតផល LG នៅតាមហាងទំនើប LG BrandShop គ្រប់សាខាទាំងអស់ទូទាំងប្រទេស៕
ព័ត៌មានលំអិត៖ https://www.ggear.com.kh/lg-brandshop/