ក្រុមហ៊ុន ជីហ្គៀ គ្រុបចុះអនុស្សរណៈយោគយល់ក្នុងការផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិច ម៉ាកLG ជាមួយក្រុមហ៊ុន Forest Harmony ក្នុងទឹកប្រាក់ជិត១លានដុល្លា!

//s9.kh1.co/a1/a15a0ad8073c36676e7a811542dc7bef64f063f1.jpg
សង្គម

 ១៣-ធ្នូ-២០២២ ៤ល្ងាច · មួយឆ្នាំមុន

ក្រុមហ៊ុន ជីហ្គៀ គ្រុប ជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវគ្រឿងអេឡិចត្រូនិចម៉ាក LG​ ធំជាងគេនៅកម្ពុជា​បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ផ្គត់ផ្គង់ផលិតផលអេឡិចត្រូនិច។

ភ្នំពេញ៖ ក្រុមហ៊ុន ជីហ្គៀ គ្រុប ជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវគ្រឿងអេឡិចត្រូនិចម៉ាក LG​ ធំជាងគេនៅកម្ពុជា​បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ផ្គត់ផ្គង់ផលិតផលអេឡិចត្រូនិច គ្រប់ម៉ូដែលទាំងអស់សំរាប់ដាក់ដំណើរការនៅគម្រោងផ្ទះវីឡាលម្ហែកាយ Forest Harmony។ កម្មវិធីនេះបានរៀបចំឡើងនៅសណ្ឋាគារ 𝗣𝗮𝗹𝗮𝗰𝗲 𝗚𝗮𝘁𝗲 𝗛𝗼𝘁𝗲𝗹 & 𝗥𝗲𝘀𝗼𝗿𝘁 កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/0f/0fd4511ddc09a8d03ee1cf13094f2618158ae5ff.jpg

នៅក្នុងកម្មវិធីចុះហត្ថលេខានេះក្រុមហ៊ុនទាំងពីរបានព្រមព្រៀងផ្គត់ផ្គង់ និងបំពាក់ឧបករណ៍អេឡិចត្រូនិចម៉ាក LG បូករួមទាំងការដំឡើង និងសេវាកម្មផ្សេងទៀត លើផ្ទះវីឡានៃគម្រោង Forest Harmony ចំនួន៥ប្រភេទដូចជា៖ 1. Villa REDWOOD
2. Villa SYCMMORE
3. Villa EVERGREEN
4. Villa ROSEWOOD និង​
5. Villa PINEWOOD។ កិច្ចសហប្រតិបត្តិការនេះមានទំហំសាច់ប្រាក់ជាង 1លានដុល្លាអាមេរិក។

លោក អ៊ីន ស៊ីថា អគ្គនាយកក្រុមហ៊ុន Forest Harmony មានប្រសាសន៍ថាបានជាក្រុមហ៊ុនសម្រេចចិត្ត សហកាណ៍ និងបំពាក់គ្រឿងអេឡិចត្រូនិចម៉ាក LG លើគម្រោងផ្ទះវីឡាលម្ហែកាយ Forest Harmony ជាមួយក្រុមហ៊ុន ជីហ្គៀ គ្រុប ព្រោះផលិតផលនេះទាន់សម័យហើយត្រូវបានផលិតឡើង ដោយបានគិតគូរពីគុណភាពជាចម្បង។

https://s9.kh1.co/__image/w=650,h=434,q=100/01/0103161c480e6a617b762b003229dfb1cdd64c51.jpg

លោកបញ្ជាក់ថា៖ 

«ការជ្រើសរើសយក LG ដោយសារទី១ យើងមានទំនាក់ទំនងជាមួយគ្នាល្អ ហើយទី២ ផលិតផល LG វាទាន់សម័យ ហើយបានផលិតឡើងដោយគិតពីគុណភាពជាចម្បង ហើយការប្រើប្រាស់ ផលិតផល LG វាជួយសន្សំចៃភ្លើងបានរហូតដល់ទៅ ៧០ភារយ ហើយនេះជាសញ្ញាមួយល្អសំរាប់ យើងជាដៃគូមួយដែលយើងនឹងចាប់ផ្តើមប្រវត្តិសាស្ត្រជាមួយគ្នាទៅលើគម្រោងរបស់យើងនៅខេត្តកំពតផងដែរ»។

ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាន៍ថា ការចុះអនុស្សរណៈរវាងក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន Forest Harmony និងក្រុមហ៊ុនផ្សេងទៀតកន្លងមក គឺមានការសហការគ្នាដោយយកចិត្តទុកដាក់បំផុតទោះបីជាមានផលប៉ះពាល់តិចក្តី ឬច្រើនក្តីពីបញ្ហាកូវីដ-១៩ យើងនៅតែចាប់ដៃគ្នា ពុះពារជួយគ្នាទៅវិញទៅមក ហើយយើងមិនធ្លាប់បានបោះបង់ដៃគូសហការរបស់យើងនោះទេ។ លោកថា នេះជាការរក្សាលំនឹងក្រុមហ៊ុនក្នុងស្រុករបស់យើងទាំងអស់គ្នាហើយនេះជាអត្ថន័យ នៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន និងក្រុមហ៊ុន។

នៅក្នុងកម្មវិធីចុះអនុស្សរណៈនេះលោកបញ្ជាក់ថា រយៈពេល ៣ឆ្នាំចុងក្រោយនេះបរិបទរបស់ពិភពលោកពិតជាមានការប្រែប្រួលខ្លាំងដោយសាបញ្ហាកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែន ដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅក្នុងប្រទេសមួយចំនួនទៅតាមទំហំសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។

https://s9.kh1.co/__image/w=650,h=434,q=100/dd/dd871c989d04f5869f5056fef4bc98d08343700d.jpg

លោកបានបន្ថែមទៀតថា ក្រុមហ៊ុន​ (GGear Group& Forest Harmony) ទាំងពីរសុទ្ធតែមានជម្រើសសហការជាមួយក្រុមហ៊ុនផ្សេងទៀត លើការផ្គង់ផ្គ់ងគ្រឿងអេឡិចត្រូនិច ដែលអាចនឹងទទួលបានតម្លៃល្អជាង ប៉ុន្តែទាំងអស់នោះមិនមែនជាគោលបំណងនៃកិច្ចសហប្រតិបត្តិការ នោះទេព្រោះយើងត្រូវការកិច្ចសហប្រតិបត្តិការមួយដែលមានទាំងការជួយជ្រុមជ្រែងអោយគ្នាទៅវិញទៅមក ផ្តល់ផែនការយុទ្ធសាស្ត្រ ការបំពេញនូវតម្លៃបន្ថែមឱ្យគ្នា ដើម្បីធានាបានថា ការសហការប្រកបដោយនិរន្តរភាព និងទទួលបានភាពជោគជ័យទាំងអស់គ្នា និងអាចឈរជើងនៅលើទីផ្សារបានយូរអង្វែង។

តាមរយៈកិច្ចសហប្រតិបត្តិការនេះក្រុមហ៊ុនទាំងពីរសង្ឃឹមថានឹងជួយលើកកម្ពស់ដល់ការអភិវឌ្ឍន៍គម្រោងវីឡា និងគម្រោងផ្សេងៗទៀតរបស់ក្រុមហ៊ុន FOREST HARMONY ឱ្យកាន់តែទំនើប ផ្តល់ភាពស៊ីវីល័យ និងភាពងាយស្រួលដល់អតិថិជនតាមរយៈបច្ចេកវិទ្យាថ្មីៗរបស់ LG។

គម្រោងផ្ទះវីឡា Forest Harmony គឺជាផ្ទះលម្ហែកាយបែបអឺរ៉ុបដំបូងគេនៅកម្ពុជា ដែលជាការអភិវឌ្ឍន៍ដោយក្រុមហ៊ុន Forest Harmony និងបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ ២០១៩ លើផ្ទៃដីជាង ១៣ ហិកតា និងមានវីឡាលម្ហែកាយ ៧៨ វីឡា។ បច្ចុប្បន្នផ្ទះវីឡាទាំងនោះ កំពុងទទួលបានការគាំទ្រពីអតិថិជនទាំងក្នុងស្រុក និងក្រៅស្រុក យ៉ាងខ្លាំងដែលពួកគេបានចាប់អារម្មណ៍លើភាពច្នៃប្រឌិត និងការរចនាឡើងបែបស្តង់ដារអន្តរជាតិ។  

ជាង​ ១០ឆ្នាំ មកនេះក្រុមហ៊ុន ជីហ្គៀ គ្រុប បានខិតខំប្រឹងប្រែងធ្វើការងារជាច្រើន ដើម្បីនាំយកផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់មកកាន់ទីផ្សារកម្ពុជា ដែលជាតម្រូវការចាំបាច់របស់អតិថិជនក្នុងការរស់នៅ និងប្រកបអាជីវកម្មរបស់ខ្លួនតាមបែបទំនើប និងទាន់សម័យ។ ទន្ទឹមនឹងគ្នានេះដែរក្រុមហ៊ុន ជីហ្គៀ គ្រុប ក៏បានបំពេញនូវកាតព្វកិច្ចច្បាប់រាល់ការនាំចូល និងចែកចាយយ៉ាងត្រឹមត្រូវជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

https://s9.kh1.co/__image/w=650,h=434,q=100/b9/b9b0597bf895c4d37d2b3bb65ddff8535a0c9aae.jpg

គួរបញ្ជាក់ថា នេះមិនមែនជាគម្រោងទីមួយនោះទេដែលក្រុមហ៊ុន ជីហ្គៀ គ្រុប បានសហការផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចដែលមានដូចជា ឧបករណ៍ក្នុងផ្ទះបាយ កំសាន្ត ដំណោះស្រាយប្រព័ន្ធខ្យល់ សំណើម និងម៉ាស៊ីនត្រជាក់ទៅកាន់ដៃគូសហការ។ ជាក់ស្តែងក្រុមហ៊ុនបានទទួលទំនុកចិត្តពីក្រុមហ៊ុន និងម្ចាស់អាជីវកម្មជាច្រើនក្នុងរយៈពេលជាង ១០ឆ្នាំមកនេះលើការផ្គត់ផ្គង់ និងបំពាក់ឧបករណ៍អេឡិចត្រូនិចសំរាប់គម្រោងផ្ទះវីឡា អាគារពាណិជ្ជកម្ម ហាងទំនើប និងគម្រោងអាគាររបស់រាជរដ្ឋាភិបាលផងដែរ៕

https://s9.kh1.co/__image/w=650,h=434,q=100/07/07561ed4358a2308c6cef28d74cc6726429b20db.jpg
https://s9.kh1.co/__image/w=650,h=434,q=100/97/97300e5cebe9d229fe372a4f0bccd97a865d44db.jpg
https://s9.kh1.co/__image/w=650,h=434,q=100/a7/a7ee8ef356935a80f793af468922a013fe24ae9a.jpg
https://s9.kh1.co/__image/w=650,h=434,q=100/45/45d6b4c2b7389ece9468876e0a8f79559b3bddfd.jpg
https://s9.kh1.co/__image/w=650,h=434,q=100/cf/cf4a37200a31671f87a8b7e22b4ec5a78c657cd3.jpg
https://s9.kh1.co/__image/w=650,h=434,q=100/98/98c591e7dd69a68a999856aa4aec205db291667f.jpg

សំរាប់ព័ត៌មានអំពីផលិផតផល និងសេវាកម្មនៃក្រុមហ៊ុន GGear Group: https://www.ggear.com.kh/about-ggear/

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T