គួរឲ្យសរសើរ! រវល់ការងារសិល្បៈពិតមែន កែវ ទិត្យផល្លី រៀនពូកែជាប់លេខ១ទៀត

//s9.kh1.co/73/73b50d4f27a544b2125bd7daa704042a450660ab.jpeg
តារា & កម្សាន្ដ

 ០៧-ធ្នូ-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

មិនបណ្ដោយខ្លួនទេ! ទោះរវល់នឹងការងារ ក៏ កែវ ទិត្យផល្លី ខំរៀនរហូតក្លាយជាសិស្សពូកែ។

ភ្នំពេញ៖ ជឿថាប្រិយមិត្តច្បាស់ជាស្គាល់ តារាស្រីវ័យក្មេង កែវ ទិត្យផល្លី ដោយនាងមានសមត្ថភាពសិល្បៈ អាចច្រៀងរាំ និងសម្ដែងបានទៀតផង។ ហើយបច្ចុប្បន្ន នាងកំពុងទទួលបានប្រជាប្រិយភាពខ្លាំង ជាពិសេសមានទទួលបានការងារច្រើនជាបន្តបន្ទាប់។ហើយនាងតូចរូបនេះ អាចចេះរកលុយតាំងពីតូច តាមរយៈការងារសិល្បៈផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីនាងទទួលការងារច្រៀង ឬសម្ដែង ហើយមានភាពមមាញឹកជាមួយការថតយ៉ាងណាក្ដី ក៏កុមារី កែវ ទិត្យផ្លីនៅតែបន្តខិតខំប្រឹងប្រែងរៀនសូត្រ មិនបោះបង់ការសិក្សាឡើយ។ ហើយគេដឹងថា នាងតូចរូបនេះឆ្លាត ហើយថែមទាំងរៀនពូកែទៀតផង។ 

ជាក់ស្ដែង ថ្មីៗនេះតារាចម្រៀង និងតារាសម្ដែង កែវ ទិត្យផល្លី បានបង្ហោះរូបភាពបង្ហាញពីលទ្ធផលដែលខ្លួនទទួលបានពីការខិតខំសិក្សា។ ដោយនាងទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំឆមាសទី២ក្នុងឆ្នាំ ២០២១-២០២២។ មិនតែប៉ុណ្ណោះ ការសិក្សាផ្នែកភាសាបរទេសនាងក៏ទទួលបានលទ្ធផលល្អទៀតផង។ ក្នុងនោះដែរ នាងក៏បានបង្ហាញឲ្យដឹងថា ប្អូនប្រុសបង្កើតក៏រៀនពូកែ និងបានលទ្ធផលល្អមិនចាញ់នាងឡើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖

កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
កែវ ទិត្យផល្លី និងប្អូនប្រុស 
កែវ ទិត្យផល្លី និងប្អូនប្រុស 
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T