បវរកញ្ញា ឆន ស្រីណេត ទម្លាយមុខគូដណ្តឹង ​ការពិត ជនបរទេសហាត់គុនល្បុក្កតោខ្មែររូបនេះសោះ

//s9.kh1.co/e9/e989835418c84c7760bb98438bdaac3fdfccc114.jpg
តារា & កម្សាន្ដ

 ០២-ធ្នូ-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

បវរកញ្ញាខ្មែរកម្ពុជាក្រោម ឆន ស្រីណេត ទម្លាយភិនភាគរបស់គូដណ្តឹង ​តាមការពិត ជនបរទេសហាត់គុនល្បុក្កតោខ្មែររូបនេះសោះ

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើនបានស្គាល់ កញ្ញា ឆន ស្រីណេត ជា នារីខ្មែរកម្ពុជាក្រោមដំបូងគេ ដែលបានដាក់ពាក្យចូលរួម ក្នុងការប្រកួតសម្រស់ Miss Universe Cambodia 2021 នៅកម្ពុជា មិនតែប៉ុណ្ណោះ ថែមទាំងទទួលបានលទ្ធផលល្អ ដោយរូបនាងក្លាយជាបវរកញ្ញាលំដាប់រងទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្រោយទទួលបានជ័យលាភីជាទីគាប់ចិត្តយ៉ាងដូច្នេះហើយ រូបនាងក៏ទទួលបានឱកាសការងារសម្តែង ថតស្បតពាណិជ្ជកម្មជាច្រើនហូរហែ។ យ៉ាងណាមិញ ងាកទៅមើលជីវិតស្នេហាវិញ តាំងពីចូលសិល្បៈមក រូបនាងមិនធ្លាប់មានប្រវត្តិទាក់ទងនឹងបុរសណាម្នាក់ឡើយ ប៉ុន្តែបែរជាថ្មីៗនេះ បង្ហាញមុខមាត់បុរសម្នាក់ជាមួយរូបភាពស្និទស្នាលប្លែកខុសពីរាល់ដង។

ដោយ បុរសម្នាក់នោះ ត្រូវគេស្គាល់យ៉ាងច្បាស់ជាលោក Bidaut Derek ជាជនជាតិបារាំង ស្រឡាញ់ក្បាច់គុណខ្មែរ ពោលគឺគុនល្បុក្កតោ ធ្លាប់ពាំនាំក្បាច់គុណខ្មែរទៅផ្សព្វផ្សាយដល់បរទេស ជាមនុស្សមានឈ្មោះល្បីល្បាញម្នាក់ ជាពិសេសរូបលោកក៏ជាម្ចាស់ក្លឹបប្រដាល់មួយកន្លែងផងដែរ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺរូបនាងបង្ហោះវីដេអូជាមួយនឹងបុរសនេះភ្ជាប់ជាមួយសារបញ្ជាក់ច្បាស់ៗជា គូដណ្តឹងនឹងគ្នាថែមទៀតផង ធ្វើឲ្យហ្វេនៗរំភើបជំនួសមិនស្ទើរ មិនត្រឹមតែស្រស់ស្អាត ស្រស់សង្ហាដូចគ្នានោះឡើយ អ្នកទាំងពីរក៏បានជួយជ្រោមជ្រែងផ្សព្វផ្សាយសិល្បៈខ្មែរទៅកាន់បរទេសផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   កញ្ញា ឆន ស្រីណេត
   កញ្ញា ឆន ស្រីណេត
   កញ្ញា ឆន ស្រីណេត
   កញ្ញា ឆន ស្រីណេត
   កញ្ញា ឆន ស្រីណេត
   កញ្ញា ឆន ស្រីណេត
   កញ្ញា ឆន ស្រីណេត និងគូដណ្តឹង
   កញ្ញា ឆន ស្រីណេត និងគូដណ្តឹង
  កញ្ញា ឆន ស្រីណេត និងគូដណ្តឹង
  កញ្ញា ឆន ស្រីណេត និងគូដណ្តឹង
 កញ្ញា ឆន ស្រីណេត និងគូដណ្តឹង
 កញ្ញា ឆន ស្រីណេត និងគូដណ្តឹង
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T