កម្សាន្ត៖ កន្លងមកប្រិយមិត្តប្រាកដជាបានដឹងរូចមកហើយពីសិល្បករ សិល្បការិនីជាកូនកាត់ប៉ែកអឺរ៉ុប និងអាស៊ី។ ដោយមានតារាខ្មែរជាច្រើនជាកូនកាត់ខ្មែរ ថៃ រៀតណាមអាល្លឺម៉ង និងបារាំងជាដើម។ ពិតណាស់ តារាដែលជាកូនកាត់ ភាគច្រើនសុទ្ធសឹងតែមានរូបសម្រស់ និងរូបសម្បត្តិស្អាត ទាក់ទាញតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត អ្វីដែលកាន់តែចាប់អារម្មណ៍ តារាខ្មែរដែលជាកូនកាត់នឹងប្រទេសផ្សេងៗ គេសង្កេតឃើញតារាទាំងនោះសុទ្ធតែជាអ្នកសិល្បៈដែលនានប្រជាប្រិយភាព មានមហាជនស្រលាញ់ និងចូលចិត្តច្រើន។ ក្នុងនោះដែរ បើងាកទៅមើលតារាខ្មែរកូនកាត់ឡាវម្ដង គេដឹងថាមិនមានច្រើននាក់នោះទេ។ ហើយតារាខ្មែរកូនកាត់ឡាវទាំងនោះមានដូចជា៖
១៖ លោក បញ្ញា សិទ្ធ
លោក បញ្ញា សិទ្ធ ជាតារាសម្ដែង ពិធីករ និងតារាចម្រៀង ដែលទទួលបានប្រជាប្រិយភាពខ្លាំងម្នាក់។ ដោយតារាប្រុសរូបនេះចូលសិល្បៈមកច្រើនឆ្នាំ ហើយគេដឹងផងដែរថារូបលោកគឺជាកូនកាត់ខ្មែរ-ឡាវ ដោយម៉ាក់ជាជនជាតិខ្មែរ ចំណែកប៉ាជាជនជាតិឡាវ។
២៖ កញ្ញា យូ កាម៉ុនរ៉ាត់
តារាចម្រៀង និងពិធីការិនីរាងតូចច្រឡឹងកញ្ញា យូ កាម៉ុនរ៉ាត់ ត្រូវបានគេដឹងថានាងជាកូនកាត់ខ្មែរ-ឡាវ។
៣៖ លោក ប៊ុនម៉ា តូយ៉ា
កម្លោះសង្ហាតារាសម្ដែងលោក ប៊ុនម៉ា តូយ៉ា ក៏មិនខុសពីតារាទាំងបីខាងលើប៉ុន្មានឡើយ ដោយលោកជាកូនកាត់ខ្មែរ ថៃ និងឡាវ។
៤៖ កញ្ញា វណ្ណៈ បូរមី
តារាសម្ដែង និងតារាម៉ូដែល កញ្ញា វណ្ណៈ បូរមី ជាតារាដែលទទួលបានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន។ ម្យ៉ាងនាងជាសិល្បការិនីដែលមានមុខមាត់ស្អាត ហើយគេដឹងផងដែរថានាងជាកញនកាត់ខ្មែរ-ឡាវ មិនខុសពីតារាទាំង៣ខាងលើឡើយ។